នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ និងសមាគមអ្នកសារព័ត៌មានវៀតណាមរៀបចំយ៉ាងឱឡារិកនូវពិធីអបអរ សាទរខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥)។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញទស្សនាស្តង់តាំងពិពណ៌របស់វិទ្យុសម្លេងវៀតណាម (VOV)។ រូបថត៖ VOV
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធី។
អញ្ជើញចូលរួមផងដែរមានអតីតអគ្គលេខាបក្ស លោក Nong Duc Manh នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន រួមជាមួយថ្នាក់ដឹកនាំបក្ស
និងអ្នកសារព័ត៌មានជើងចាស់ និងអ្នកសារព័ត៌មានឆ្នើមជាច្រើននៅទូទាំងប្រទេស។
អញ្ជើញថ្លែងសុន្ទរកថានៅពិធី
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យថ្មី
សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវតែផ្លាស់ប្ដូរថ្មីជានិច្ច
ដើម្បីមានការអភិវឌ្ឍដោយសក្តិសមនឹងសម័យកាល ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសជាតិ
ដោយក្លាយជាខឿនសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ ទំនើប បម្រើ
បុព្វហេតុរបស់បក្ស រដ្ឋ និងប្រជាជនលើដំណើរកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៖
“អ្នកសារព័ត៌មានក្នុងយុគសម័យថ្មី
ត្រូវតែសិក្សារៀនសូត្រដោយឥតឈប់ឈរ ពង្រឹងជំនាញរបស់ខ្លួន
និងបញ្ចូលបច្ចេកវិទ្យាទំនើប។ អ្នកត្រូវតែក្លាយជាទង់ឈានមុខគេ បំផុសគំនិតច្នៃប្រឌិត
លើកទឹកចិត្តដល់ស្មារតីនវានុវត្តន៍ និងសេចក្ដីប្រាថ្នាលះបង់ក្នុងជួរកម្មាភិបាល
បក្ខជន និងសង្គមទាំងមូល”។
នៅចំពោះមុខរលកនៃបរិវត្តកម្មឌីជីថល
និងការប្រកួតប្រជែងដ៏ខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយពិភពលោក
លោកអគ្គលេខាបក្សបានស្នើឱ្យសារព័ត៌មានសម្របខ្លួនឱ្យបានឆាប់រហ័ស
ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរថ្មីផ្នត់គំនិត ធ្វើជាម្ចាស់នៃបច្ចេកវិទ្យា
ទម្លុះទម្លាយក្នុងវិធីសាស្រ្តធ្វើសារព័ត៌មាន និងការបញ្ជូនព័ត៌មាន៖
“ទីភ្នាក់ងារសារព័ត៌មានស្នូលៗដូចជា
កាសែត ប្រជាជន ទស្សនាវដ្តីកុម្មុយនិស្ត ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម
និងវិបផតថលព័ត៌មានអេឡិចត្រូនិកមួយចំនួនរបស់ស្ថាប័នមជ្ឈិម
ត្រូវផ្តោតសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល បង្កើនកិច្ចសហប្រតិបត្តិការ
និងសមាហរណកម្ម បំពេញឲ្យបានល្អនូវតួនាទីព្យាករណ៍ មុខងារតម្រង់ទិសព័ត៌មាន សក្តិសមជា
"បង្គោលភ្លើងហ្វារ" សម្រាប់ប្រព័ន្ធសារព័ត៌មានបដិវត្តន៍ជាតិ។
ផ្លាស់ប្ដូរថ្មីផ្នត់គំនិតក្នុងការដឹកនាំ និងការគ្រប់គ្រងសារព័ត៌មានកតាមទិសដៅកសាង
និងបង្កើតបរិយាកាសប្រតិបត្តិការ ដើម្បីឲ្យសារព័ត៌មាន ពង្រីកអត្តចរិតបដិវត្តន៍
និងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនឱ្យបានល្អបំផុត”។
តាងនាមថ្នាក់ដឹកនាំបក្ស
និងរដ្ឋ លោកអគ្គលេខាបក្ស បានគោរពប្រគល់គ្រឿងឥស្សរិយយស ហូជីមិញ
ជូនជួរអ្នកសារព័ត៌មាន ដោយមានការរួមចំណែកជាច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស
និងប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម