• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកិច្ចការបរទេស និទានរឿងអំពីប្រទេសវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង

ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍បានក្លាយជាកម្លាំងសំខាន់ជួរមុខនៅលើ សមរភូមិមនោគមវិជ្ជា-វប្បធម៌ រួមដំណើរជាមួយបុព្វហេតុបដិវត្តន៍ក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា អ្នកសារព័ត៌មានកិច្ចការបរទេសសព្វថ្ងៃនេះ ត្រូវតែជា “យុទ្ធជន” លើគ្រប់ជ្រុងជ្រោយ។ រូបភាព៖ ក្រសួងការបរទេស

នៅក្នុងលំហូរនោះ សារព័ត៌មានកិច្ចការបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃកិច្ចការបរទេស នាំវៀតណាមទៅកាន់ពិភពលោក និងនាំពិភពលោកឱ្យកាន់តែខិតមកជិតវៀតណាម។

សារព័ត៌មានកិច្ចការបរទេសតែងតែដើរតួនាទីជួរមុខក្នុងការផ្សព្វផ្សាយសម្លេងយុត្តិធម៌ អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងគោលនយោបាយការបរទេសខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ សមិទ្ធិផលនាពេលថ្មីៗនេះ ដូចជាការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយ សន្និសីទ COP២៦  ឬអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ពីភាពវៃឆ្លាត បញ្ញា និងភាពចាស់ទុំរបស់ក្រុមសារព័ត៌មានកិច្ចការបរទេសវៀតណាម។ ទាំងនេះគឺជាភស្ដុតាងដ៏រស់រវើកនៃសមត្ថភាព "តស៊ូប្រយុទ្ធ" របស់សារព័ត៌មានកិច្ចការបរទេសក្នុងការបង្កើតបរិយាកាសសាធារណៈមតិអំណោយផល រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។

មិនមែនគ្រាន់តែជាព័ត៌មាននិងការផ្សព្វផ្សាយប៉ុណ្ណោះទេ សព្វថ្ងៃនេះ សារព័ត៌មានកិច្ចការបរទេសក៏បានចូលរួមយ៉ាងសកម្មក្នុងការកំណត់ឋានៈរបស់ប្រទេសវៀតណាមសន្តិភាព ស្ថិរភាព នវានុវត្តន៍ និងសមាហរណកម្មយ៉ាងទូលំទូលាយនៅលើផែនទីពិភពលោកទៀតផង។ ក្នុងបរិបទថ្មី សារព័ត៌មានកិច្ចការបរទេសនៅតែបន្តជាកម្លាំងជួរមុខ ត្រួសត្រាយផ្លូវលើសមរភូមិព័ត៌មាន។ អ្នកសារព័ត៌មានកិច្ចការបរទេសតែងតែបង្កើតគំនិតច្នៃប្រឌិតក្នុងការគិតគួរនិងសកម្មភាព ធ្វើជាម្ចាស់នៃបច្ចេកវិទ្យាទំនើប មិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិទានរឿងអំពីប្រទេសវៀតណាមដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង និងឈានទៅពិភពលោកផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។

Top