ព័ត៌មាន សហភាពអឺរ៉ុបនិងវៀតណាមគឺជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់គ្នាទៅវិញទៅមក 01/05/2025 នាយប់ថ្ងៃទី ៣០ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោកតូ ឡឹម ដោយអបអរសាទរ វៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាល្ងាចថ្ងៃទី ៣០ មេសា (រូបថត៖ Thong Nhat/TTXVN)ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សវិសេសវិសាល មិនត្រឹមតែសម្រាប់ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលទៀតផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្តនិងស្ថិរភាព; ដោយបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម - EU សក្តិសមនឹងការដំឡើងទៅកម្រិតថ្មីមួយទៀត។រីឯខ្លួនវិញ អគ្គលេខាបក្សលោកតូ ឡឹម បានសង្កត់ធ្ងន់លើអត្ថន័យដ៏ធំធេងនៃមហាជ័យជំនះនិទាឃរដូវ ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលបានបើកចេញយុគ្គសម័យថ្មី ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម - កសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានគោលការណ៍ពហុភាគី ពិពិធកម្ម កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ ក្នុងនោះមាន EU និងប្រទេសជាសមាជិក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់។ទិដ្ឋភាពនៃជំនួបពិភាក្សាតាមទូរស័ព្ទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (រូបថត៖ Thong Nhat/TTXVN) ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង EU ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងពិភពលោក គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាយប់ថ្ងៃទី ៣០ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោកតូ ឡឹម ដោយអបអរសាទរ វៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាល្ងាចថ្ងៃទី ៣០ មេសា (រូបថត៖ Thong Nhat/TTXVN)ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សវិសេសវិសាល មិនត្រឹមតែសម្រាប់ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលទៀតផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្តនិងស្ថិរភាព; ដោយបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម - EU សក្តិសមនឹងការដំឡើងទៅកម្រិតថ្មីមួយទៀត។រីឯខ្លួនវិញ អគ្គលេខាបក្សលោកតូ ឡឹម បានសង្កត់ធ្ងន់លើអត្ថន័យដ៏ធំធេងនៃមហាជ័យជំនះនិទាឃរដូវ ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលបានបើកចេញយុគ្គសម័យថ្មី ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម - កសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានគោលការណ៍ពហុភាគី ពិពិធកម្ម កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ ក្នុងនោះមាន EU និងប្រទេសជាសមាជិក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់។ទិដ្ឋភាពនៃជំនួបពិភាក្សាតាមទូរស័ព្ទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (រូបថត៖ Thong Nhat/TTXVN) ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង EU ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងពិភពលោក គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕
អត្ថបទផ្សេងទៀត ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា02/05/2025ព័ត៌មានព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។ ចិនកំពុងវាយតម្លៃលទ្ធភាពនៃការចរចាជាមួយអាមេរិក02/05/2025ព័ត៌មានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំនួសទីប្រឹក្សាសន្តិសុខជាតិ02/05/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាប្រធានគណៈកម្មការមជ្ឈិមដឹកនាំការបំពេញស្ថាប័ននិងច្បាប់02/05/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស្ស និងសហព័ន្ធរុស្ស៊ី02/05/2025ព័ត៌មានស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ02/05/2025ព័ត៌មានសារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ01/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត