សហករណ៍កពាណិជ្ជកម្ម និងសេវាកម្មកិសិកម្មខៃថៃ នៅស្រុកភូសៀននៃទីក្រុងហាណូយគឺជាគំរូដំបូងគេនៅប្រទេសវៀតណាមដែលផលិតសរសៃពីដើមចេក។ ផ្នែកសេដ្ឋកិច្ចកសិកម្មថ្មីមួយដែលប្រែក្លាយដើមចេកត្រូវបានបោះចោលបន្ទាប់ពីប្រមូលផលទៅជាធនធានមួយដ៏មានតម្លៃត្រូវបានចាប់ផ្តើមលេចចេញជារូបរាង។ សរសៃចេករបស់វៀតណាមមានសក្តានុពលខ្ពស់ក្នុងការនាំចេញដែលមានតម្លៃរាប់រយ លានដុល្លារ។ ផលិតផលសរសៃចេកបានចូលរួមក្នុងកម្មវិធី OCOP និងទទួលបានផ្កាយ ៥ ។
ជាមួយនឹងទិន្នផលបែបនេះដើមចេកបន្ទាប់ពីត្រូវបានប្រមូលផលនឹងបង្កើតបរិមាណជីវម៉ាសដ៏ច្រើនដែលក្លាយជាកាកសំណល់ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយត្រូវចំណាយលុយយ៉ាងច្រើនដើម្បីសំអាតនិងកំទេចចោលដើមចេក។
យើងខ្ញុំបានស្វែងរកនិងទទួលបានព័ត៌មានថា ក្រុមហ៊ុនMusa Pacta ជាសហគ្រាសដំបូងគេនៅប្រទេសវៀតណាមដែលយកដើមចេកដើម្បីបង្កើតជាសរសៃរចេក ដែលជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់ការដាំដុះចេកក្នុងមូលដ្ឋនា។ លោកង្វៀនឌឹកតាន់បានវិនិយោគលើរោងចក្រនិងឧបករណ៍នានាបង្កើតបានជាសហករណ៍ពាណិជ្ជកម្ម និងសេវាកម្មកសិកម្មខៃថៃក្នុងបំណងប្រែក្លាយដើម ចេកទៅជាផលិតផលដែលនាំមកនូវប្រាក់ចំណូលដល់ប្រជាជនជាច្រើន។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ត្រឹនថាញយ៉ាង