• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥

សប្តាហ៍ធ្វើការចុងក្រោយ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមិថុនា) នៃសម័យប្រជុំលើកទី៩ រដ្ឋសភា នឹងបោះឆ្នោតអនុម័តលើច្បាប់ និងសេចក្តីសម្រេចមួយចំនួន។
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភា (រូបថត៖ Doan Tan/TTXVN)

ទាំងនេះរួមមានច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិវៀតណាម។ ច្បាប់ស្តីពីកម្មាភិបាល បុគ្គលិក (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន; ច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ។ ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការផ្សព្វផ្សាយឯកសារច្បាប់...។ រដ្ឋសភាក៏បានបោះ ឆ្នោតអនុម័តច្បាប់មួយចំនួនដូចជា៖ ច្បាប់ស្តីពីការចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ច្បាប់ស្តីពីថាមពលអាតូមិក (វិសោធនកម្ម)...។

តាមកម្មវិធី ក្នុងសប្តាហ៍ធ្វើការ រដ្ឋសភាបានពិភាក្សាអំពី៖ សេចក្តីព្រាងច្បាប់ស្តីពីជំនួយផ្នែកតុលាការក្នុងសំណុំរឿងរដ្ឋប្បវេណី; សេចក្តីព្រាងច្បាប់ស្តីពីជំនួយផ្នែកតុលាការក្នុងរឿងព្រហ្មទណ្ឌ; សេចក្តីព្រាងច្បាប់ស្តីពីភាពអាសន្ន; សេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរជនកំពុងជាប់ពន្ធនាគារ; សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន; និងលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយញត្តិរបស់អ្នកបោះឆ្នោតបានបញ្ជូនទៅសម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី១៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។

Top