ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “ពីសម័យឯករាជ្យនិងបង្រួបបង្រួមជាតិ រហូតដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ” បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែសីហា នៅសង្កាត់ Vung Tau នៃទីក្រុងហូជីមិញ។
ពិព័រណ៍បានឧទ្ទេសនាមអំពីរូបភាពទូទៅនៃបដិវត្តខែសីហា ឆ្នាំ១៩៤៥ ការចាប់បដិសន្ធិរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ; ជ័យជំនះនៃសង្គ្រាមតស៊ូទាំងពីរ ដើម្បីសង្គ្រោះជាតិរបស់ប្រជាជនវៀតណាម។ ជាពិសេស ពិព័រណ៍ឧទ្ទេសនាមអំពីសមិទ្ធិផលក្រោយរយៈពេល ៥០ ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិលើគ្រប់វិស័យ; ការរៀបចំ និងការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ; ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ។ល។ លើសពីនេះ ការតាំងពិព័រណ៍ក៏បង្ហាញរូបថតជាង ១០០ សន្លឹក ជាមួយនឹងពេលវេលាដ៏ស្រស់ស្អាតនៃធម្មជាតិ មនុស្ស វប្បធម៌ - បេតិកភណ្ឌប្រវត្តិសាស្ត្រ សិល្បៈស្ថាបត្យកម្ម ទេសចរណ៍សមុទ្រ ។ល។ នៃទីក្រុងហូជីមិញថ្មី ដែលជាទីក្រុងទេសចរណ៍ដ៏មានសក្តានុពល មិត្តភាព ស្និទ្ធស្នាល និងរួសរាយរាក់ទាក់។
មុននេះ នាថ្ងៃទី ២១ ខែសីហា) នៅប្រទេសសិង្ហបុរី ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៥) ដើម្បីលើកតំកើងដំណើរ ៨០ឆ្នាំ នៃការអភិវឌ្ឍរបស់វៀតណាម។ ពិធីនេះមានការចូលរួមពីភ្ញៀវសិង្ហបុរី ស្ថាប័នការទូត បញ្ញវន្ត អ្នកប្រាជ្ញ អ្នកជំនួញ និងតំណាងសហគមន៍ជនវៀតណាម ក្នុងប្រទេសម្ចាស់ផ្ទះប្រមាណ ៥០០នាក់ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម