• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចក្រភពអង់គ្លេសលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ចក្រភពអង់គ្លេស កាលពី ថ្ងៃទី ២៩ ខែតុលា នៅការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងទីក្រុងឡុងដ៍ បន្ទាប់ពី ពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។ (រូបថត៖ VOV)

បញ្ចប់ជំនួបពិភាក្សា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម អំពីការលើកកំពស់ជាផ្លូវការ ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេស ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរមានសក្តានុ ពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងដំណាក់កាលថ្មី ជាពិសេសនៅក្នុង ការផ្លាស់ប្តូរសេដ្ឋកិច្ច-ថាមពល ឆ្ពោះទៅរកទិសដៅបៃតង និងប្រកបដោយចីរភាព ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសម្តែងបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភព អង់គ្លេស (UKVFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេសបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុង ដំណើរការអនុវត្តន៍ការសន្យាសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០ ព្រមទាំងលើកទឹកចិត្តសហគ្រាសអង់គ្លេសឱ្យបង្កើនការវិនិយោគ និងកិច្ចសហ ប្រតិបត្តិការនៅវៀតណាម ក៏ដូចជាសន្យានឹងជួយវៀតណាមក្នុងការអនុវត្តភាពជា ដៃគូក្នុងការផ្លាស់ប្ដូរថាមពលយុត្តិធម៌ (JETP)។

មេដឹកនាំទាំងពីរបានឯកភាពគ្នាលើគោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មឡើងទ្វេដងនាពេលអនាគត។ នាយករដ្ឋមន្ត្រីអង់គ្លេសសង្ឃឹមថា វៀតណាមនឹងគាំទ្រកិច្ច សហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មហិរញ្ញវត្ថុ ក្នុងក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP)។

បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការ លើកកំពស់ជាផ្លូវការទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការចេញសេចក្តីថ្លែងការណ៍ រួមអំពីការលើកកំបស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យចំណាកស្រុក ក៏ដូចជាកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុបៃតង ការ អប់រំ-បណ្តុះបណ្តាល សុខាភិបាល ថាមពលស្អាត ថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក អគ្គលេខាបក្ស តូ ឡឹម គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីធ្វើឲ្យ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃ​សង្គ្រាម

វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃ​សង្គ្រាម

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងសង្គ្រាមអាមេរិក និងក្រសួងការបរទេសអាមេរិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម បានប្រព្រឹត្តទៅទីស្នាក់ការក្រសួងការពារប្រទេស ក្នុងទីក្រុងហាណូយ។

Top