នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួនបី ក្នុងនោះមានរបកគំហើញលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសគម្រោងទ្រង់ទ្រាយធំ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានស្របតាមការតំរង់ទិសរបស់វៀតណាម ជាពិសេសសម្រាប់គម្រោងទ្រង់ទ្រាយធំ។
យល់ស្របនឹងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាម អនុប្រធាន ADB លោក Scott Morris បានឲ្យដឹងថា ADB មានបំណងរួមដំណើរជាមួយវៀតណាម គាំទ្ររដ្ឋាភិបាលកាត់បន្ថយការលំបាកដែលអាចកើតមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រតិបត្តិការអាជីវកម្មនៅចំពោះមុខបញ្ហាប្រឈមសកល; ត្រៀមខ្លួនជាស្រេចជួយវៀតណាមស្វែងរកធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចដែលបានស្នើឡើងដោយនាយករដ្ឋមន្ត្រី។
មុននោះ នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កម្ចី និងជំនួយ ដែលមានតម្លៃសរុបស្មើនឹង ៤០០ លានដុល្លារអាមេរិក ពីធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕