ព័ត៌មាន វៀតណាមស្នើទិសដៅចំនួនបីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC 04/11/2026 នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រូបថត៖ VNAនេះគឺជាកិច្ចប្រជុំរដ្ឋមន្ត្រីដ៏សំខាន់បំផុតប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ នៃសេដ្ឋកិច្ចតំបន់ ពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ និងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី ៣៣ នៅទីក្រុង Shenzhen ប្រទេសចិន។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរគឺ កិច្ចសហប្រតិបត្តិការឆ្ពោះទៅ សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កំណើនតំបន់។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ជុង បានដាក់ចេញនូវសំណើទិសដៅចំនួនបីសម្រាប់តំបន់នេះ។ ទីមួយ ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពច្នៃប្រឌិតនិងមានផលិតភាព តាមរយៈជំរុញការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល បង្កើតបរិយាកាសអំណោយផលសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយអភិវឌ្ឍបណ្តាញនវានុវត្តន៍ក្នុងតំបន់ និងកម្លាំងពលកម្មដែលមានជំនាញដែលបំពេញតម្រូវការនាពេលអនាគត។ ទីពីរ កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហ និងមានការតភ្ជាប់គ្នា សម្រួលដល់លំហូរទំនិញ និងសេវាកម្ម ដោះស្រាយបញ្ហាកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងការតភ្ជាប់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទីបី កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលធន់ និងស្វាហាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិកា រដើម្បីធានាសន្តិសុខស្បៀង និងថាមពល គ្រប់គ្រងធនធានប្រកបដោយចីរភាព បង្កើនភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ការសម្របសម្រួលគោលនយោបាយ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យដែលកំពុងលេចចេញឡើង ដែលរួមចំណែកដល់ការរក្សាកំណើនប្រកបដោយចីរភាពរបស់តំបន់៕ តាម vovworld.vn/km-KH Tags:APEC លើកទី ៣៧ បញ្ញាសិប្បនិម្មិត (AI) ធានាសន្តិសុខស្បៀង

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រូបថត៖ VNAនេះគឺជាកិច្ចប្រជុំរដ្ឋមន្ត្រីដ៏សំខាន់បំផុតប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ នៃសេដ្ឋកិច្ចតំបន់ ពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ និងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី ៣៣ នៅទីក្រុង Shenzhen ប្រទេសចិន។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរគឺ កិច្ចសហប្រតិបត្តិការឆ្ពោះទៅ សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កំណើនតំបន់។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ជុង បានដាក់ចេញនូវសំណើទិសដៅចំនួនបីសម្រាប់តំបន់នេះ។ ទីមួយ ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពច្នៃប្រឌិតនិងមានផលិតភាព តាមរយៈជំរុញការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល បង្កើតបរិយាកាសអំណោយផលសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយអភិវឌ្ឍបណ្តាញនវានុវត្តន៍ក្នុងតំបន់ និងកម្លាំងពលកម្មដែលមានជំនាញដែលបំពេញតម្រូវការនាពេលអនាគត។ ទីពីរ កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហ និងមានការតភ្ជាប់គ្នា សម្រួលដល់លំហូរទំនិញ និងសេវាកម្ម ដោះស្រាយបញ្ហាកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងការតភ្ជាប់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទីបី កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលធន់ និងស្វាហាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិកា រដើម្បីធានាសន្តិសុខស្បៀង និងថាមពល គ្រប់គ្រងធនធានប្រកបដោយចីរភាព បង្កើនភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ការសម្របសម្រួលគោលនយោបាយ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យដែលកំពុងលេចចេញឡើង ដែលរួមចំណែកដល់ការរក្សាកំណើនប្រកបដោយចីរភាពរបស់តំបន់៕
អត្ថបទផ្សេងទៀត ការប្រណាំង IRONMAN ៧០.៣ បានរៀបចំឡើងជាលើកដំបូងនៅឈូងសមុទ្រហាឡុង04/11/2026ព័ត៌មាន សាជីវកម្ម IRONMAN ទើបតែបានប្រកាសពីការប្រណាំង IRONMAN ៧០.៣ ឈូងសមុទ្រហាឡុង គូសសញ្ញាវត្តមានទីមកដល់ថ្មីមួយគឺទីក្រុងក្វាងនិញទៅក្នុងបណ្តាញប្រណាំង IRONMAN ៧០.៣ ទូទាំងសកលលោក។ នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្ដេជ្ញាចិត្តជម្រុញល្បឿនដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់04/11/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង៖ វៀតណាមនិងឡាវ ត្រូវបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ04/11/2026ព័ត៌មាននាំមកនូវសុខភាពល្អ ផ្ញើមនោសញ្ចេតនាជូនប្រជាជននៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា03/11/2026ព័ត៌មានលោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភាឡាវ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម03/11/2026ព័ត៌មានកម្មវិធី "មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦"៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី03/11/2026ព័ត៌មានវេទិកាផែនទីឌីជីថលវប្បធម៌វៀតណាមរួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ03/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត