• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមព្រមព្រៀងនាំចេញថាមពលកកើតឡើងវិញទៅម៉ាឡេស៊ី និងសិង្ហបុរី

បន្តសកម្មភាពនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញថាមពលកកើតឡើងវិញ។
នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញថាមពលកកើតឡើងវិញ។ រូបថត៖ VGP/Nhat Bac

ព្រឹត្តិការណ៍នេះ គូសសញ្ញាជំហានដំបូងដ៏សំខាន់ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងព្រំដែន។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួម ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន និងលើកកម្ពស់ការតភ្ជាប់ថាមពលក្នុងតំបន់ប្រកបដោយនិរន្តរភាព និងបត់បែនជាងមុន។

នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីនានានឹងរួមគ្នាស្រាវជ្រាវពីលទ្ធភាពនៃការនាំចេញអគ្គិសនីស្អាតពីវៀតណាមទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ តភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនៃឧបទ្វីបម៉ាឡេស៊ី និងពិចារណាលទ្ធភាពនៃប្រភពថាមពលបន្ថែម និងប្រព័ន្ធស្តុកទុកដើម្បីធានាស្ថិរភាព។

កិច្ចព្រមព្រៀងត្រីភាគីជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតងឆ្លងកាត់ព្រំដែន ទាញយកសក្តានុពលនៃថាមពលកកើតឡើងវិញនៅវៀតណាម និងឆ្ពោះទៅរកការបង្កើតគំរូសហប្រតិបត្តិការថាមពលកកើតឡើងវិញឆ្លងព្រំដែន ដែលអាចពង្រីកបានក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមនោះ ធ្វើឱ្យតំបន់នេះ ក្លាយជាគំរូសកលសម្រាប់ដំណោះស្រាយ decarbonization និងការផ្លាស់ប្តូរថាមពលដោយផ្អែកលើកិច្ចសហប្រតិបត្តិការ។ នេះជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញសមាហរណកម្មថាមពលក្នុងតំបន់ និងអនុវត្តន៍ជាក់ស្តែងនូវបណ្តាញថាមពលអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “អភិវឌ្ឍន៍ខេត្ត Quang Ninh ទៅជាគោលដៅទេសចរណ៍ស្និទ្ធស្នាល ជាមួយជនម៉ូស្លីម ឈានមុខគេនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ឧសភា នៅទីក្រុង Ha Long (Quang Ninh)។

Top