ព័ត៌មាន វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនលុចសំបួរ 12/10/2026 វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពីសេសវិនិយោគិនមកពីលុចសំបួរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយលោក Gilles Roth រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួរ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ស្វាគមន៍រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួរ លោក Gilles Roth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់សកម្មភាពវិនិយោគរបស់អាជីវកម្មលុចសំបួរនៅវៀតណាម ដោយកត់សម្គាល់ថា ទោះបីជាបរិមាណនៅតែមានកម្រិត ប៉ុន្តែគម្រោងទាំងនេះមានទំហំធំនិងផ្តោតលើវិស័យដែលវៀតណាមកំពុងជំរុញខ្លាំង រួមទាំងព័ត៌មាននិងទូរគមនាគមន៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ល។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ឱ្យស្របតាមទម្លាប់អន្តរជាតិ ដោយធានាតម្លាភាព បើកចំហ និងអាចព្យាករណ៍បាន ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស។នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីអនុវត្តន៍ជាក់ស្តែងនូវឯកសារសហប្រតិបត្តិការនានា ដោយផ្តល់អាទិភាពដល់វិស័យដូចជា ហិរញ្ញវត្ថុប្រកបដោយចីរភាព ទីផ្សារមូលធន ការគ្រប់គ្រងមូលនិធិ បច្ចេកវិទ្យាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការគ្រប់គ្រង និងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុនិងធនាគារ; ពង្រឹងការតភ្ជាប់លំហូរមូលធនពីលុចសំបួរ និងអឺរ៉ុបជាមួយវៀតណាម។ លោកបានស្នើឱ្យរដ្ឋាភិបាលលុចសំបួរគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុបៃតង ការកៀងគរដើមទុនសម្រាប់ការផ្លាស់ប្តូរបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម; បន្តគាំទ្រ និងដាស់តឿនប្រទេសសមាជិក EU ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង

វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពីសេសវិនិយោគិនមកពីលុចសំបួរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយលោក Gilles Roth រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួរ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ស្វាគមន៍រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួរ លោក Gilles Roth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់សកម្មភាពវិនិយោគរបស់អាជីវកម្មលុចសំបួរនៅវៀតណាម ដោយកត់សម្គាល់ថា ទោះបីជាបរិមាណនៅតែមានកម្រិត ប៉ុន្តែគម្រោងទាំងនេះមានទំហំធំនិងផ្តោតលើវិស័យដែលវៀតណាមកំពុងជំរុញខ្លាំង រួមទាំងព័ត៌មាននិងទូរគមនាគមន៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ល។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ឱ្យស្របតាមទម្លាប់អន្តរជាតិ ដោយធានាតម្លាភាព បើកចំហ និងអាចព្យាករណ៍បាន ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស។នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីអនុវត្តន៍ជាក់ស្តែងនូវឯកសារសហប្រតិបត្តិការនានា ដោយផ្តល់អាទិភាពដល់វិស័យដូចជា ហិរញ្ញវត្ថុប្រកបដោយចីរភាព ទីផ្សារមូលធន ការគ្រប់គ្រងមូលនិធិ បច្ចេកវិទ្យាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការគ្រប់គ្រង និងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុនិងធនាគារ; ពង្រឹងការតភ្ជាប់លំហូរមូលធនពីលុចសំបួរ និងអឺរ៉ុបជាមួយវៀតណាម។ លោកបានស្នើឱ្យរដ្ឋាភិបាលលុចសំបួរគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុបៃតង ការកៀងគរដើមទុនសម្រាប់ការផ្លាស់ប្តូរបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម; បន្តគាំទ្រ និងដាស់តឿនប្រទេសសមាជិក EU ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)៕
អត្ថបទផ្សេងទៀត នាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានការងាររៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើតសញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។ វៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក12/10/2026ព័ត៌មានការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ12/10/2026ព័ត៌មានបញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី12/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស11/10/2026ព័ត៌មានលោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន11/10/2026ព័ត៌មានសារព័ត៌មានកម្ពុជាលើកត្រដែតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង11/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត