អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាអៀរឡង់ លោក Jerry Buttimer (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអៀរឡង់ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសភាទ្វេភាគី។
ភាគីទាំងពីរបានឯកភាពសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភាក្នុងតំបន់ និងពិភពលោក ដូចជាសហភាពអន្តរសភា (IPU) និងភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សមភាពយេនឌ័រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកល បើកទូលាយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យសភាអៀរឡង់អនុម័តឱ្យបានឆាប់នូវកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាមឱ្យបានឆាប់ៗ៕