ព័ត៌មាន វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ 23/10/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប (EU) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa)។ រូបថត៖ VNAក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានសម្តែងទំនុកចិត្តថា ភាគីទាំងពីរនឹងបន្តពង្រីកមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយ និងលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ដើម្បីនាំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហភាពអឺរ៉ុបជាដៃគូអាទិភាពកំពូល ដែលមានផលប្រយោជន៍រួមជាច្រើន និងសក្តានុពលសហប្រតិបត្តិការរយៈពេលវែង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មានការផ្សាភ្ជាប់កាន់តែស៊ីជម្រៅថែមទៀតអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បន្តប្រើប្រាស់សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាយូរអង្វែង ដូចជាការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាម និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់រហ័ស។លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងលោកប្រធាន António Costa បានស្វាគមន៍ចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាស៊ីជម្រៅ និងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក នៅរសៀលថ្ងៃទី២២ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាកំពង់ផែ Antwerp - Bruges។ នៅក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសាជីវកម្មសមុទ្រវៀតណាម (VIMC) និងកំពង់ផែ Antwerp-Bruges ស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ កំពង់ផែ និងភស្តុភារកម្ម ខណៈពេលដែលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម បែលហ្ស៊ិក និងអឺរ៉ុប។នារសៀលថ្ងៃដដែល អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាសារមន្ទីរវិចិត្រសិល្បៈរាជវង្ស Antwerp និងបានចូលរួមពិធីជប់រៀងរៀបចំដោយអភិបាលខេត្ត Antwerp លោកស្រី Cathy Berx ផងដែរ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម លទ្ធផលវិជ្ជមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប (EU) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa)។ រូបថត៖ VNAក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានសម្តែងទំនុកចិត្តថា ភាគីទាំងពីរនឹងបន្តពង្រីកមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយ និងលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ដើម្បីនាំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហភាពអឺរ៉ុបជាដៃគូអាទិភាពកំពូល ដែលមានផលប្រយោជន៍រួមជាច្រើន និងសក្តានុពលសហប្រតិបត្តិការរយៈពេលវែង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មានការផ្សាភ្ជាប់កាន់តែស៊ីជម្រៅថែមទៀតអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បន្តប្រើប្រាស់សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាយូរអង្វែង ដូចជាការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាម និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់រហ័ស។លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងលោកប្រធាន António Costa បានស្វាគមន៍ចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាស៊ីជម្រៅ និងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក នៅរសៀលថ្ងៃទី២២ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាកំពង់ផែ Antwerp - Bruges។ នៅក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសាជីវកម្មសមុទ្រវៀតណាម (VIMC) និងកំពង់ផែ Antwerp-Bruges ស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ កំពង់ផែ និងភស្តុភារកម្ម ខណៈពេលដែលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម បែលហ្ស៊ិក និងអឺរ៉ុប។នារសៀលថ្ងៃដដែល អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាសារមន្ទីរវិចិត្រសិល្បៈរាជវង្ស Antwerp និងបានចូលរួមពិធីជប់រៀងរៀបចំដោយអភិបាលខេត្ត Antwerp លោកស្រី Cathy Berx ផងដែរ៕
អត្ថបទផ្សេងទៀត ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ23/10/2026ព័ត៌មានតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។ វៀតណាមនិងសហរដ្ឋអាមេរិកសហការគ្នាក្នុងការទាញយកឯកសាររាប់លានទំព័រ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី23/10/2026ព័ត៌មានវៀតណាមនិងបែលហ្ស៊ិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន23/10/2026ព័ត៌មានសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់សហភាពអឺរ៉ុប23/10/2026ព័ត៌មានអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបឡើងដល់កម្ពស់ថ្មីមួយ22/10/2026ព័ត៌មានសហគមន៍ជនវៀតណាមនៅបរទេសធ្វើសមាហរណកម្ម និងពង្រីកអត្តសញ្ញាណជាតិ22/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាគម្រោងកោះសិប្បនិម្មិត Lynetteholmen (ដាណឺម៉ាក)22/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត