នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោកស្រី Mariam Sherman នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម កម្ពុជានិងឡាវ អនុប្រធានរដ្ឋសភា Le Minh Hoan សង្ឃឹមថា WB នឹងបន្តជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អនុប្រធានរដ្ឋសភា លោក Le Minh Hoan អញ្ជើញទទួលជួបនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម (រូបថត៖TTXVN)
ស្តីពីកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលខាងមុខ អនុប្រធានរដ្ឋសភាបានស្នើឱ្យបន្តពន្លឿន និងសម្រេចបាននូវក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង WB និងវៀតណាម ក្នុងនោះមានវិស័យកសិកម្ម; គាំទ្រដើម្បីលើកកម្ពស់គុណភាពស្រាវជ្រាវវិទ្យាសាស្ត្រ កសាងសុក្រិតរបៀបរបប។ លើស ពីនេះ WB បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង “អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃការដាំដុះស្រូវប្រកបដោយគុណភាពខ្ពស់ និងការបំភាយឧស្ម័នទាបមួយលានហិកតា តភ្ជាប់ជាមួយនឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០”។
ចំណែកលោកស្រី Mariam Sherman សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង WB និងវៀតណាមនឹងកាន់តែមានប្រសិទ្ធភាព ដោយសម្រេចបាននូវគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនោះ លោកស្រីបានអះអាងថា WB ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមអំពីជំនាញការ ស្រាវជ្រាវពិគ្រោះយោបល់គោលនយោបាយ ជំនួយអភិវឌ្ឍន៍សមត្ថភាព ... ដើម្បីរួមចំណែកដល់ការអនុវត្តន៍របស់វៀតណាមនូវគោលដៅនាពេលខាងមុខក្នុងការសុក្រិតរបៀបរបប អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម