• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុនមានបំណងចង់លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជួបសំណេះសំណាលជាមួយស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។ រូបថត៖ VOV

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានឲ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរមានបំណងចង់បង្កើនទំនាក់ទំនងទ្វេភាគីដើម្បីអនាគតនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតបន្តអនុវត្តគោលការណ៍ណែនាំនិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យបានល្អ រួមទាំងកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ចលើកនេះ។ ក្នុងនោះ ខ្លឹមសារសំខាន់មួយគឺបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកលរបស់ជប៉ុន នាំវៀតណាមក្លាយទៅជាទីតាំងក្នុងខ្សែសង្វាក់ផលិតកម្មរបស់ជប៉ុន។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រីកមូលដ្ឋានជិត ១០០ គូដែលបានបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

នាព្រឹកថ្ងៃដដែល នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសំណេះសំណាលជាមួយតំណាងជនវៀតណាមរស់នៅប្រទេសជប៉ុនជាច្រើនជំនាន់ ក្នុងនោះមានអ្នកដែលបានរស់នៅនិងធ្វើការនៅជប៉ុនតាំងពីទសវត្សរ៍ទី ៧០ នៃសតវត្សរ៍មុន និងជំនាន់ ៧x x និង ៩x ឆ្នើមៗជាច្រើន។ នៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong មានបំណងថា យុវជនវៀតណាមជំនាន់ក្រោយនៅជប៉ុនបន្តជោគជ័យនៃជំនាន់មុនៗ បន្តទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនលើវិស័យការងារ រួមចំណែកដល់មូលដ្ឋាន និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top