• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតម្កល់​ទុក​នៅ​​អង្គការសហប្រជាជាតិនូវ​ផែនទីដែន​​សមុទ្រនិងនិយាមកានៃខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រ​ខាងជើង​

អគ្គលេខាធិការអង្គការសហប្រជាជាតិទើបបានប្រកាសជាផ្លូវការថា វៀតណាមបានសម្រេចនីតិវិធីសម្រាប់តម្កល់ទុកផែនទីដែនសមុទ្រនិងបញ្ជីនិយាមកានៃខ្សែបន្ទាត់មូលដ្ឋានដែលប្រើសម្រាប់គណនារយៈទទឹងដែនទឹកក្នុងឈូងសមុទ្រខាងជើង។

 រូបភាពបង្ហាញពីខ្សែបន្ទាត់មូលដ្ឋានដែលប្រើសម្រាប់គណនារយៈទទឹងដែនទឹករបស់វៀតណាមក្នុងឈូងសមុទ្រខាងជើង (តុងកឹង)។ (រូបថត៖ ក្រសួងការបរទេស)

សេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិចំពោះប្រទេសជាសមាជិកបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រាទី ១៦ របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានធ្វើការតម្កល់ទុកនៅអង្គការសហប្រជាជាតិ នូវផែនទីដែនសមុទ្រ និងបញ្ជីនិយាមកាកំណត់ខ្សែបន្ទាត់មូលដ្ឋានត្រង់សម្រាប់ដែនដីគោកនៅឈូងសមុទ្រខាងជើង និងខ្សែបន្ទាត់ខាងក្រៅដែនសមុទ្រនៅក្នុងតំបន់នេះ។

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ គេហទំព័ររបស់អង្គការសហប្រជាជាតិបានបង្ហោះព័ត៌មានលម្អិតអំពីខ្លឹមសារនៃការតម្កល់ទុកនៅលើគេហទំព័រ www.un.org/Depts/los។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានលើកច្បាស់ថា សេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្តីពីខ្សែបន្ទាត់មូលដ្ឋានសម្រាប់គណនារយៈទទឹងដែនសមុទ្រនៅឈូងសមុទ្រខាងជើង នឹងត្រូវបានបោះពុម្ពផ្សាយក្នុងស្នាដៃផ្លូវការ “ព្រឹត្តិបត្រច្បាប់សមុទ្រ” របស់អង្គការសហប្រជាជាតិនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top