ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាមលោក Nguyen Hoa Binh ថ្លែងនៅសន្និសីទជាប្រចាំ នៃសម្ព័ន្ធភាពមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (WAIFC) នៅទីក្រុង Frankfurt។ (រូបថត៖ VGP)
ថ្លែងសុន្ទរកថាក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាមលោក Nguyen Hoa Binh បានបញ្ជាក់ពីការសន្យាចំនួន ៣ របស់រដ្ឋាភិបាលវៀតណាមក្នុង ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ រួមមាន៖ ការកសាងប្រព័ន្ធច្បាប់ប្រកប ដោយតម្លាភាព និងទំនើប ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តរបស់វិនិយោគិន; ចេញ ផ្សាយគោលនយោបាយអនុគ្រោះជាក់លាក់ មានលក្ខណៈបត់បែន និងប្រកួតប្រជែង ដើម្បីបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏ទាក់ទាញ និងខុសប្លែក; ទាក់ទាញនិង រក្សាអ្នកជំនាញ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ តាមរយៈការវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី អចិន្រ្តៃយ៍ Nguyen Hoa Binh មានគោលបំណងថា WAIFC ដោយមានតួនាទីជា "បង្គោលភ្លើងហ្វារ" នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងបរិបទនៃការប្រែប្រួលលើ ពិភពលោកនោះ នឹងក្លាយជាច្រកទ្វារសំខាន់មួយដើម្បីតភ្ជាប់ទីផ្សារហិរញ្ញវត្ថុ វៀតណាមជាមួយទីផ្សារហិរញ្ញវត្ថុសកល។
ក៏នាថ្ងៃទី ២៩ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Nguyen Hoa Binh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមសន្និសីទប្រចាំឆ្នាំ SIBOS ២០២៥ ដែលរៀបចំដោយសមាគមន៍ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) នៅទីក្រុង Frankfurt។ នេះគឺជាព្រឹត្តិការណ៍ហិរញ្ញវត្ថុ និងធនាគារអន្តរជាតិដ៏ ធំបំផុតលើពិភពលោក ដែលប្រមូលផ្តុំតំណាងជាង ១ ម៉ឺន នាក់មកពីធនាគារ មជ្ឈិម អង្គការហិរញ្ញវត្ថុ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រាសសកល។ បន្ទាប់មក នាថ្ងៃទី ៣០ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានធ្វើ ជាអធិបតីសន្និសីទជំរុញការវិនិយោគនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ផងដែរ៕