បេសកជនសន្តិភាពនៅស៊ូដង់ខាងត្បូង
ក្រោយ១៣ម៉ោងហោះហើរ និងពីរម៉ោងបញ្ចូលប្រេង យន្តហោះដឹកជញ្ជូន C17 Globemaster ចំណុះកងកម្លាំងទ័ពអាកាសភូមិន្ទអូស្រ្តាលី (RAAF) បានចុះចត់សុវត្ថិភាពក្នុង ព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី Juba នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង ជាមួយនឹងកម្មាភិបាល គ្រូពេទ្យ បុគ្គលិក កងពេទ្យកម្រិតពីរលេខ១ចេញទ័ពលើកទី១ ហើយនឹងម៉ាស៊ីន សម្ភារ ឧបករណ៍សុខាភិបាលជាង៣០តោន។ ចំនែកចំនួនកងទ័ពនៅសល់ផ្សេងទៀត និងមកដល់ក្នុងអំឡុងពីរសប្តាហ៍ទៀត។ កងកម្លាំងនេះរបស់វៀតណាម នឹងជំនួសក្រុមសុខាភិបាលរបស់ព្រះរាជាណាចក្រអង់គ្លេស នៅមូលដ្ឋានអង្គការសហប្រជាជាតិនៅ Bentiu ។ នេះជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្រ្ត ក្នុងដំណើរការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម។
គ្រូពេទ្យយោធាវៀតណាមលើកទង់ពីររបស់អង្គការសហប្រជាជាតិនិងវៀតណាមនៅព្រលានយន្តអន្តរជាតិ Juba ចាប់ផ្តើមអនុវត្តភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ
គ្រូពេទ្យយោធាវៀតណាមនៅព្រលានយន្តហោះអន្តរជាតិ Juba ស៊ូដង់ខាងត្បូង។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ
គ្រូពេទ្យយោធាវៀតណាមឡើងឡាន ចាកចេញពីព្រលានយន្តហោះអន្តរជាតិ Juba ទៅកាន់ Bentiu ចាប់ផ្តើតអនុវត្តភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ
គ្រូពេទ្យយោធាវៀតណាម ត្រៀមចេញពីព្រលានយន្តហោះអន្តរជាតិ Juba ទៅកាន់ Bentiu អនុវត្តភារកិច្ចរក្សាសន្តិភាព នៅអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ |
មុននោះ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅព្រលានយន្តហោះតឹនសើនញ៉ឹត (Tan Son Nhat) ទីក្រុងហូជីមិញ ក្រសួងការពារជាតិវៀតណាម រៀបចំពិធីចេញដំណើរកងពេទ្យកម្រិតពីរលេខ១ ចំណុះអគ្គស្នងការរក្សាសន្តិភាពវៀតណាម ធ្វើដំណើរទៅអនុវត្តភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិស៊ូដង់ខាងត្បូង។
នៅពិធី តាងនាមគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀនជីវិញ (Nguyen Chi Vinh) អះអាងថា វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពជាជំហានលោតផ្លោះ ដើម្បីអនុវត្តមាគ៌ាការទូតរបស់ប្រទេសជាតិ ទន្ទឹមនោះ គូសបញ្ជាក់ការផ្លាស់ប្តូរទាំងគុណភាព និងបរិមាណភាព ក្នុងសកម្មភាពសហការពហុភាគីនិយាយរួម អំពីការពារជាតិសន្តិសុខនិយាយដោយឡែក។
លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀនជីវិញ (Nguyen Chi Vinh) សង្កត់ធ្ងន់ ការដែលកងទ័ពចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ កាន់តែបង្ហាញជាក់ច្បាស់ជាងពីតួនាទីរបស់កងទ័ពប្រជាជនក្នុងបុព្វហេតុបដិវត្តន៍របស់ជនជាតិនិងអនុវត្តកាតព្វកិច្ចអន្តរជាតិ។
ថ្លែងសុន្ទរកថាក្នុងពិធី មេបញ្ជាការរងយុទ្ធសាស្រ្តសម្ពន្ធកងទ័ពអូស្រ្តាលី លោកឧត្តមសេនីយ៍ Gregory Bilton សង្កត់ធ្ងន់៖ “ការងារពង្រាយកងកម្លាំងរក្សាសន្តិភាពថ្នាក់អង្គភាពដំបូងរបស់វៀតណាម នៅគណៈបេសកកម្មមួយនៃអង្គការសហប្រជាជាតិ ជាគំនូសព្រឹត្តិការណ៍ដ៏សំខាន់។ សកម្មភាពដឹកជញ្ជូនលើអាកាសនិងការឧបត្ថម្ភផ្សេងៗរបស់អូស្រ្តាលី សម្រាប់ការងារពង្រាយនេះ បង្ហាញពីការសន្យារួមនៃប្រទេសទាំងពីរ ចំពោះអង្គការសហប្រជាជាតិ សន្តិសុខសកលលោក ក៏ដូចជាទំនាក់ទំនងទ្វេភាគីរឹងមាំ”។
នាយទាហាន យុទ្ធជនយកតាមរូបថត “លោកអ៊ំរួមដំណើរនឹងក្មួយប្រតិបត្តិការសឹក” ធ្វើ
ដំណើរទៅទទួលភារកិច្ច។ រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទាហានបត់ទង់ជាតិត្រៀមធ្វើដំណើរទៅទទួលភារកិច្ច។
រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កងកម្លាំងកងពេទ្យកម្រិតពីរលេខ១ ប្រតិបត្តិសឹកធ្វើដំណើរទៅស៊ូដង់ខាងត្បូង។
រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ពិធីចេញដំណើរនៃកងពេទ្យអនុវត្តភារកិច្ចនៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កងពេទ្យកម្រិតពីរលេខ១ ធ្វើដំណើរទៅអនុវត្តភារកិច្ច។
រូបថត៖ ថាញវូ/ទីភា្នក់ងារសារព័ត៌មានវៀតណាម
ទាហាននៃកងពេទ្យកម្រិតពីរលេខ ១ លាញ្ញាតិធ្វើដំណើរទៅអនុវត្តភារកិច្ច។
រូបថត៖ ថាញវូ/ទីភា្នក់ងារសារព័ត៌មានវៀតណាម
លោកប្រធានគណៈកម្មាធិការកាទូតនៃរដ្ឋសភា ង្វៀនវ៉ាន់យ៉ាវ (Nguyen Van Giau) សួរសុខទុក្ខ
លើកទឹកចិត្តកងពេទ្យកម្រិតពីរលេខ១ ធ្វើដំណើរទៅអនុវត្តភារកិច្ចគណៈបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ រូបថត៖ ថាញវូ/ទីភា្នក់ងារសារព័ត៌មានវៀតណាម
កម្មាភិបាល យុទ្ធជនមុនពេលធ្វើដំណើរ។
រូបថត៖ ស្វឹនឃូ/ទីភា្នក់ងារសារព័ត៌មានវៀតណាម
ថ្នាក់ដឹកនាំយោធាភូមិភាគ៧ ទីក្រុងហូជីមិញជូនដំណើរទាហានធ្វើដំណើរទៅបំពេញភារកិច្ចនៅព្រលានយន្តហោះអន្តរជាតិតឹនសើនញ៉ឹត (Tan Son Nhat)។
រូបថត៖ ថាញវូ/ទីភា្នក់ងារសារព័ត៌មានវៀតណាម
យុទ្ធជនចំណុះកងពេទ្យកម្រិតពីរលេខ១ លើយន្តហោះដឹកញ្ចូន C-17ធ្វើដំណើរទៅអនុវត្តភារកិច្ច
នៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ រូបថត៖ ឯកអគ្គរដ្ឋទូតអូស្រ្តាលី។ |
ចាប់ពីសមាជិកដែលមានអាយុនៅក្មេងរហូតដល់អ្នកមានបទពិសោធន៍ច្រើនឆ្នាំក្នុងការរស់នៅនិងជំនាញ កម្មាភិបាល យុទ្ធជនទាំងអស់នៃកងពេទ្យកម្រិតពីរលេខ១របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិវៀតណាម សុទ្ធតែកំណត់សតិអារម្មណ៍បង្កប់ក្នុងខ្លួននូវភារកិច្ចនិងតួនាទីរបស់យុទ្ធជនកងព័ទប្រជាជនវៀតណាម ទាហានអ៊ំហូ ប្តេជ្ញាចិត្តធ្វើសម្រេចជោគជ័យភារកិច្ចបានប្រគល់ឲ្យ ពេលចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លាគ្រួសារនិងកូនស្រីសំឡាញ់ទើបគម្រប់អាយុ៣ឆ្នាំ ដើម្បីធ្វើដំណើរទៅបំពេញភារកិច្ច អនុសេនីយ៍ឯក ង្វៀនក្វាងទឿង (Nguyen Quang Tuong) (អាយុ៣១ឆ្នាំ ស្រុកថាញហ្វ័រ - Thanh Hoa) បំពេញការងារនៅផ្នែកស្តារកម្លាំងបន្ទាប់ពីសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យយោធា១៧៥ ទទួលភារកិច្ចនៅក្រុមសង្រ្គោះបន្ទាន់អាកាស កងពេទ្យ សំណេះសំណាលថា៖ “ក្នុងលក្ខណៈព័ត៌មានសព្វថ្ងៃ មនុស្សគ្រប់រូបក្នុងគ្រួសារ ក៏ដឹងស៊ូដង់ខាងត្បូងជាប្រទេសមួយនៅមានការលំបាក អសន្តិសុខ។ ទាហានដូចយើងខ្ញុំមានភារកិច្ចរួមចំណែកជួយដល់តំបន់ដីអសុវត្ថិភាពក្លាយទៅជាសុវត្ថិភាព”។
កងពេទ្យខ្នាតអង្គការសហប្រជាជាតិ
ពង្រាយ “គម្រោងការសរុបស្តីពីវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ” និង “គម្រោងការរបស់ក្រសួងការពារជាតិអំពីការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិដំណក់កាល ២០១៤ - ២០២០ និងឆ្នាំបន្តៗទៀត” ក្រសួងការពារជាតិបានប្តេជ្ញាចិត្តបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម ចាប់ពីខែធ្នូរឆ្នាំ២០១៣ ដើម្បីទៅជាការពិត មាគ៌ាគោលការណ៍របស់បក្ស រដ្ឋស្តីពីការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ជិតមួយឆ្នាំក្រោយ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ កងពេទ្យកម្រិតពីរ ក្នុងក្របខណ្ឌមានមនុស្ស៧០នាក់ បានបង្កើតដើម្បីត្រៀមចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងវិស័យមនុស្សធម៌។
តាមស្តង់ដាររបស់អង្គការសហប្រជាជាតិ សមត្ថភាពកងពេទ្យកម្រិតពីរ ត្រូវធានា ប្រសិទ្ធភាព សមត្ថភាពពិនិត្យជំងឺ និងព្យាបាលអ្នកជំងឺនៅខាងក្រៅច្រើនបំផុត៤០នាក់ក្នុងមួយថ្ងៃ។ សមត្ថភាពស្តារកម្លាំងបន្ទាប់ពីសង្រ្គោះបន្ទាន់ ដឹកបញ្ចូនផ្លូវអាកាសនិងផ្លូវគោក នៅអ្នកជំងឺធ្ងន់ឡើងទៅបណ្តាញសុខាភិបាលខ្ពស់ជាង។ អនុវត្តពី៣ទៅដល់៥ករណីវះកាត់ក្នុងមួយថ្ងៃមានដាក់ថ្នាំសន្តំ។ ទន្ទឹមនោះ កងពេទ្យក៏ត្រូវសម្រេចស្តង់ដារពីសមត្ថភាពទទួលព្យាបាលអ្នកជំងឺស្នាក់នៅចំនួន២០នាក់ក្នុងមួយសប្តាហ៍។ អនុវត្ត១០ករណីថតរស្មី X ១០ករណីព្យាបាលធ្មេញមាត់ និងតេសព្យាករណ៍មូលដ្ឋាន២០ករណីក្នុងមួយថ្ងៃ។ មានពីរក្រុមសុខាភិបាលចល័តសង្គ្រោះបន្ទាន់ខាងក្រៅមន្ទីរ។ ថែនិងធានាគ្រប់សម្ភារឧបករណ៍សុខាភិបាលខូចខាត - ថ្នាំព្យាបាលជំងឺដោយឯកឯងក្នុងស្ថានភាពករណីណាក៏ដោយ។។ល។
ក្នុងដំណើរទស្សនថ្នាក់រដ្ឋនៅវៀតណាម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ លោកទេសាភិបាលអូស្រ្តាលី Peter Cosgrove និងលោកជំទាវអញ្ជើញមកសួរសុខទុក្ខកងពេទ្យកម្រិតពីរលេខ១ របស់វៀតណាម ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ចំណុះមន្ទីរពេទ្យយោធា១៧៥។
រូបថត៖ ថាញវូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកទេសាភិបាលអូស្រ្តាលី Peter Cosgrove និងលោកជំទាវអញ្ជើញមកសួរសុខទុក្ខកងពេទ្យកម្រិតពីរលេខ១ របស់វៀតណាម ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ចំណុះមន្ទីរពេទ្យយោធា១៧៥។ រូបថត៖ ថាញវូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ហ្វឹកហាត់លើសម្ភារកងពេទ្យកម្រិតពីរ។
រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ហ្វឹកហាត់លើសម្ភារកងពេទ្យកម្រិតពីរ ក្រោមការសង្កេតមើលនៃតំណាងការទូតអាមេរិក អង់គ្លេស
អូស្រ្តាលី និងអ្នកឯកទេសអន្តរជាតិ។ រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
យុទ្ធជនកងពេទ្យកម្រិតពីរលេខ១ មុនពេលធ្វើដំណើរសុទ្ធតែឆ្លងកាត់លើកហាត់សមជាក់ស្តែងតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ។
រូបថត៖ ស្វឹនឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ចំពោះការសំណូមពរខ្ពស់របស់អង្គការសហប្រជាជាតិ តាំងពីបង្កើតកងពេទ្យកម្រិតពីរលេខ១ អគ្គស្នងការរក្សាសន្តិភាពវៀតណាមសហការនឹងអង្គភាពពាក់ព័ន្ធបង្កើតផែនការនិងរៀបចំហ្វឹកហាត់កម្មវិធី “ផ្តើមពង្រាយចាប់បង្ខំរបស់អង្គការសហប្រជាជាតិ”។ ខ្លឹមសារហ្វឹកហាត់រួមមាន៖ ចំណេះវិជ្ជាមូលដ្ឋានអំពីរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ចំណេះវិជ្ជាអំពីស្ថានភាពគណៈបេសកកម្ម កន្លែងកងពេទ្យកម្រិតពីរពង្រាយ។ បំណិនរស់ក្នុងលក្ខណៈបរិស្ថានអាហ្វ្រិក ប្រើប្រាស់ WALKIE-TALKIES និងប្រព័ន្ធព័ត៌មានទំនាក់ទំនងរបស់គណៈបេសកកម្ម ស្គាល់ប៉ម - មីន - វត្ថុធាតុផ្ទុះ ច្បាប់មនុស្សធម៌តាមអនុសញ្ញាអន្តរជាតិ ប្រឆាំងបំពានផ្លូវភេទ។ល។ បន្ថែមទៀត សមាជិកនៃកងពេទ្យកម្រិតពីរ ត្រូវឆ្លងកាត់កម្មវិធីបន្ថែមដូចជាក្បាច់គុន របាំជនជាតិ ដំណើរការនិងថែទាំប្រភេទម៉ាស៊ីនបញ្ចេញអគ្គិសនី ឡានអូស បន្សុទ្ធទឹក។ល។
សមាជិកកងពេទ្យកម្រិតពីរមុនពេលចេញដំណើរ សុទ្ធតែឆ្លងកាត់ការហាត់សមជាក់ស្តែងដូចជា៖ ហាត់សមលើសម្ភារឧបការណ៍ហាត់សមភូមិសាស្រ្តសមស្រប់នឹងលក្ខណៈបរិស្ថានគណៈបេសកកម្ម ហាត់សមសង្គ្រោះបន្ទាន់លើអាកាស សង្រ្គោះបន្ទាន់រងរបួសទូទៅ ធ្វើប្រព្រឹត្តិកម្មជំងឺឆ្លង។ល។ តាមបទដ្ឋានស្តង់ដាររបស់អង្គការសហប្រជាជាតិ។
កត់សម្គាល់ការខិតខំនៃកងកម្លាំងរក្សាសន្តិភាពវៀតណាម នាថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងញូវយ៉កអាមេរិក ក្រោយពិធីចុះហត្ថលេខាលើអនុសញ្ញាយោគយល់ស្តីពីការងារវៀតណាម បញ្ជូនកងពេទ្យមកកាន់ស៊ូដង់ខាងត្បូង លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Atul Khare ស្វាគមន៍សាទរនិងសម្តែងភាពជឿជាក់វៀតណាម នឹងរួមចំណែកមន្ទីរពេទ្យគុណភាពខ្ពស់មួយ អាចរួមចំណែកមានប្រសិទ្ធភាពនិងបើកទូលាយជាង ទៅលើសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតអូស្រ្តាលីនិងឯសារ
tranvanhieu