• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ចម្បងជានិច្ច

នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ចម្បង ជាមិត្តដ៏ស្មោះស្ម័គ្រ និងគួរឱ្យទុកចិត្ត ដែលរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki។ (រូបថត៖ nhandan.vn)

លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានបំណងចង់រួមជាមួយជប៉ុន អនុវត្តន៍យ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកអគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរបង្កើនការសម្របសម្រួល ចែករំលែកគោលជំហរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Ito Naoki បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនកាន់តែស៊ីជម្រៅលើវិស័យជាច្រើន មិនត្រឹមតែលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគប៉ុណ្ណោះទេ ថែមទាំងលើវិស័យការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននៃភាគីទាំងពីរទៀតផង។ លោកឯកអគ្គរាជទូតបានអះអាងថា ជប៉ុនជានិច្ចកាលគោរព និងផ្តល់អាទិភាពដល់វៀតណាមក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសក្នុងតំបន់ និងមានបំណងចង់រួមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅឧស្សាហូបនីយកម្ម ទំនើបកម្ម និងក្លាយជាប្រទេសអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញ

វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញ

សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៦% នៅឆ្នាំនេះ និង ៦,៥% នៅឆ្នាំក្រោយ។ នេះជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងយថាទស្សន៍អភិវឌ្ឍន៍អាស៊ីប្រចាំខែមេសា ឆ្នាំ២០២៥ (ADO) ដែលបានប្រកាសនាព្រឹកថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ។

Top