លោកភារធារី Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)
ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ លោកភារធារី Nguyen Hoang Nguyen អនុ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យ បង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពអន្តរជាតិ សំដៅអនុវត្តន៍គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នាំរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពវិល ត្រឡប់ទៅរកគន្លងត្រឹមត្រូវដែលបានកំណត់។ តំណាងវៀតណាមបានអំពាវនាវឱ្យ បង្កើនសកម្មភាពក្នុងវិស័យសំខាន់ៗចំនួនបី។ លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនការកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបើកកញ្ចប់ជំនួយសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីកៀរគរធនធានឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ទាក់ទងនឹងបញ្ហាសង្គម ត្រូវបន្តផ្តល់អាទិភាពលើការលុបបំបាត់ ភាពក្រីក្រ តាមរយៈការពង្រឹងសន្តិសុខស្បៀងអាហារ ការវិនិយោគលើវិស័យអប់រំ ធានាការងារប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គមសម្រាប់ប្រជាជនគ្រប់ រូប។ លើបញ្ហាបរិស្ថាន ចាំបាច់ត្រូវជំរុញសកម្មភាពអាកាសធាតុ និងបង្កើនហិរញ្ញវត្ថុ សម្រាប់អាកាសធាតុ ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពល និងពន្លឿនការអនុវត្តគោលដៅនានានៃក្របខ័ណ្ឌជីវៈចម្រុះបរិស្ថាន Con Minh – Montreal។