• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

វិស័យសេដ្ឋកិច្ចឯកជន៖ សក្ដានុពលថ្មីនិងការរំពឹងទុក

ដោយ​មាន​ការរីកចម្រើនដោយឥតឈប់ឈរហើយ​និងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការកែលំអនិងអភិវឌ្ឍប្រទេសវិស័យសេដ្ឋកិច្ច​ឯកជនបានបង្កើត​​ប្រហែល ៤០ % នៃ GDP ៣០ %នៃថវិការរដ្ឋ និង​ទាក់ទាញ​ប្រហែល ៤០ %នៃកម្លាំងពលកម្មរបស់ប្រទេស​ទាំងមូល​។ ការផ្លាស់ប្តូរច្បាប់ និងគោលនយោបាយបានបង្កើតសមិទ្ធិផលក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជនរបស់​វៀតណាម។

បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០-NQ / TW (ចាប់ពីឆ្នាំ ២០១៧ ដល់បច្ចុប្បន្ន) វិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងទាំងគុណភាពបរិមាណនិងទំហំ បន្តជាកម្លាំងចលករដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ប្រទេសវៀតណាមត្រូវបានពិភពលោកគេស្គាល់តាមរយៈក្រុមហ៊ុនសាជីវកម្មឯកជនល្បីៗដូចជា៖ Vingroup, Sun Group, T&T Group, Thaco, Vietjet, TH True Milk, Masan...... សហគ្រាសឯកជនជាច្រើនសម្រេចបានទំហំនាំចេញរាប់លានដុល្លាររួមចំណែកដ៏សំខាន់ដល់កំណើនចំណូលថវិកានិងការបង្កើតការងារធានាសន្តិសុខសង្គម។
 

"នៅខែមករាឆ្នាំ ២០២១ ប្រទេសវៀតណាមមានសហគ្រាសទើបបង្កើតថ្មីជិត ១០.១០០សហគ្រាស" ។
 

(បើយោងតាមក្រសួងផែនការនិងវិនិយោគ)

ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ Covid-19 កន្លងមក មានសហគ្រាសឯកជនជាច្រើនបានសហការជាមួយក្រសួងស្ថាប័ន និងរដ្ឋាភិបាលចូលរួមចំណែកក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ សកម្មភាពនេះបង្ហាញពីកិច្ចសហប្រតិបត្តិការត្រីភាគីរវាងរដ្ឋាភិបាល- សហគ្រាស - ប្រជាជន។

នៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់ដំណាក់កាល ២០២១-២០៣០ អ្នកជំនាញជាច្រើនបានលើកឡើងពីបញ្ហាដែលត្រូវដោះស្រាយដើម្បីធ្វើឲ្យវិស័យសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងចលករដ៏សំខាន់មួយរបស់សេដ្ឋកិច្ចវៀតណាម។


រមណីយដ្ឋានលំហែកាយ Sun World Fansipan Legend មានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងសាប៉ា (Sa Pa)(ខេត្ត ឡាវកាវ (Lao Cai)) ដែលជាតំបន់ទេសចរណ៍វប្បធម៌សេវាកម្មកន្ត្រកយោងខ្សែកាប ការលេងកំសាន្ត និងសណ្ឋាគារដ៏ប្រណីតលំដាប់ថ្នាក់អន្តរជាតិមានទីតាំងស្ថិតនៅក្នុងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល - កំពូលភ្នំ Fansipanត្រូវបានវិនិយោគដោយក្រុមហ៊ុន Sun Group ។រូបឯកសារ៖ ឯកសារ Sun Group

Vinhomes Royal City នៅទីក្រុងហាណូយ (Ha Noi)ដែលជាតំបន់ទីក្រុងថ្មីមួយដែលរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលពាណិជ្ជកម្មការកម្សាន្តនិងការិយាល័យទំនើបបំផុតនៅប្រទេសវៀតណាមនាសព្វថ្ងៃនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចឯកជន Vingroup។ រូបថត៖ VNP


កម្មករនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុនសូត្រអាស៊ីនៅទីក្រុងបាវឡុក (BaoLoc)ខេត្តឡឹមដុង(Lam Dong )។ រូបថត៖ VNP


ខ្សែរចង្វាក់របស់រោងចក្រផលិតរថយន្ត Hyundai ថាញកុង (Thanh Cong)នៃក្រុមហ៊ុនភាគហ៊ុន ថាញកុង (Thanh Cong)នៅតំបន់ឧស្សាហកម្ម យ៉ានខៅ (GianKhau)( ស្រុក យ៉ាវៀន (GiaVien) ខេត្ត និញប៊ិញ (NinhBinh)) ។ រូបថត៖ VNA


ដោយមានការវិនិយោគល្អៗនិងទំនើបនោះបន្លែស្អាតដែលមានយីហោ VinEcoបានក្លាយជា“ចំណុចភ្លឺមួយ”ទទួលបានការជឿទុកចិត្តពីអតិថិជនវៀតណាម។ រូបថត៖ VNP


សហករណ៍ផលិតកម្មឪឡឹក VietGapនៅភូមិ ១ ឃុំវិញ ធួនតី (VinhThuanTay) ( វីធុយ (Vi Thuy) ខេត្ត ហៅយ៉ាង (HauGiang)) ។ រូបថត៖ VNA


សហករណ៍ជលផលហ័រផុង (Hoa Phong)  (ឃុំ (Hoa Phong )ស្រុក មីហាវ (My Hao)) ក្លាយជាគំរូនៃខេត្ត ហ៊ឹងអៀន ( Hung Yen )ក្នុងការអនុវត្តប្រកបដោយជោគជ័យនៃដំណើរការចិញ្ចឹមត្រីស្អាតតាមទម្រង់បង្កើតទន្លេក្នុងស្រះនាំមកនូវចំណូលរាប់ពាន់លានដុងក្នុងជារៀងរាល់ឆ្នាំ។ រូបថត៖ VNP
 

ដើម្បីសំរេចគោលដៅនេះនាយករដ្ឋមន្រ្តីវៀតណាម លោក  ង្វៀន ស្វឹនភុក (Nguyen Xuan Phuc ) នាពេលថ្មីៗនេះ បានធ្វើជាអធិបតីនៃកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលដើម្បីពិភាក្សាអំពីគម្រោងកែទម្រង់លើគ្រប់ជ្រុងជ្រោយនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យសេដ្ឋកិច្ចដោយអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០- NQ / TW លើការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យក្លាយជាកម្លាំងចលករសំខាន់មួយ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា“យើងដឹងហើយថានេះគឺជាគម្រោងដ៏សំខាន់មួយដែលមានទំហំនិងវិសាលភាពធំទូលាយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យជាច្រើនជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសបន្ទាប់ពីមហាសន្និបាតបក្សលើកទី XIII”

 

“ នៅដំណាច់ ឆ្នាំ ២០២០ វៀតណាមមានសហគ្រាសឯកជនជាង ៨០០ ០០០ សហគ្រាសដែលកំពុងប្រតិបត្តិការក្រោមច្បាប់សហគ្រាសតាមរបៀបគ្រួសារអាជីវកម្មជាង ៥.៤ លាន” ។

(បើយោងតាមក្រសួងផែនការនិងវិនិយោគ) 

បើនិយាយពីគោលដៅរួមយោងតាមគម្រោងនៅឆ្នាំ ២០៣០ ត្រូវផ្លាស់ប្តូរជាមូលដ្ឋាន និងលើគ្រប់ជ្រុងជ្រោយនៃការគ្រប់គ្រងរដ្ឋឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលដោយផ្លាស់ប្តូរពីការត្រួតត្រាទៅជាការគ្រប់គ្រងនិងនវានុវត្តន៍ ពីអន្តរាគមន៍ដោយផ្ទាល់ទៅដោយប្រយោល ពីការត្រួតពិនិត្យជាមុនទៅការត្រួតពិនិត្យក្រោយ ដែលស្របតាមគោលការណ៍និងច្បាប់អន្តរជាតិ សំដៅបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់គ្រប់សមាសភាពសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍន៍ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនដែលបានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ១០- NQ / TW និងសេចក្តីសម្រេចចិត្តលេខ ៩៨ / NQ-CP ។

ឆ្នាំ ២០២១ គឺជាឆ្នាំសំខាន់ ដើម្បីសេដ្ឋកិច្ចឈានចូលយុគសម័យថ្មី ២០២១-២០២៥ រួមទាំងដំណាក់កាល ២០២១ - ២០៣០។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងដំណាក់កាល ២០១៦-២០២០ និងមេរៀនបទពិសោធដែលទទួលបានពីការគ្រប់គ្រង រួមជាមួយការខិតខំប្រឹងប្រែងរបស់សហគ្រាសសេដ្ឋកិច្ចឯកជនទាំងឡាយនិងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូលសង្ឃឹមថាគោលដៅសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ នឹងត្រូវបានសម្រេចលើសពីកំណត់៕

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
និងឯកសាររបស់Sun Group
បកប្រែដោយង្វៀនយ៉ាង

 

ខេត្ត កាម៉ៅ (Ca Mau) ផ្លាស់ប្តូរមុខមាត់ថ្មី ដោយវិស័យបង្គា និង ឌីជីថលូបនីយកម្ម

ខេត្ត កាម៉ៅ (Ca Mau) ផ្លាស់ប្តូរមុខមាត់ថ្មី ដោយវិស័យបង្គា និង ឌីជីថលូបនីយកម្ម

ខេត្ត កាម៉ៅ (Ca Mau) កំពុងបង្កើតកម្លាំងចលករថ្មី​សម្រាប់វិស័យបង្គា តាមរយៈ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការ​ធ្វើបរិវត្តកម្មឌីជីថល។ 

Top