សិល្បៈ វិចិត្រករ “គំនូរ" ប្រវត្តិសាស្រ្តតាមរយៈតុខ្សាច់ 16/10/2018 មានប្រសិទ្ធនាមជាគ្រូ ”ធ្មប” ក្នុងវិស័យតុខ្សាច់សព្វថ្ងៃ បងឡេស្វឹនយ៉ាង (Le Xuan Giang) កំពុងរក្សាទម្រង់រូបភាពពិសេសមានតម្លៃប្រវត្តិសាស្រ្តខ្ពស់ ក៏ដូចជាទម្រង់រូបភាពរស់រវើកពោរពេញទៅដោយព្រឹត្តិការណ៍ជាតិ និងជនជាតិ។ តាមបងយ៉ាង (Giang) តុខ្សាច់ជាប្រភេទសិល្បៈបូកសរុបបច្ចេកទេសនិងបំណិនថ្វីដៃទាំងអស់របស់មនុស្សម្នាក់ ដែលលេងទម្រង់រូបភាពត្រូវការឲ្យមាន។ វាជាភាសាមួយបរិយាយគ្រប់ខ្លឹមសារ ហើយជាមេរៀនប្រវត្តិសាស្រ្តជាក់ស្តែងរស់រវើកបំផុត។ “ចៃដន្យថ្ងៃមួយ ខ្ញុំចូលបណ្ណាគារឃើញពួកគាត់លក់ទម្រង់រូបភាពអំពីសម្ភារយោធា ឃើញគួឲ្យចាប់អារម្មណ៍។ ក្រោយមក ខ្ញុំទិញទម្រង់រូបភាពមួយយកមកចាប់ផ្តើមស្វែងយល់។ យូរទៅ ខ្ញុំឃើញទម្រង់រូបភាពអាចលើកកម្ពស់ទៅជាស្នាដៃសិល្បៈ មានបរិយាកាស មានទិដ្ឋភាពជម្រៅនិងមានខ្លឹមសាររឿងរ៉ាវបង្កប់ខាងក្រោយទម្រង់រូបភាពនោះ”។ នោះជានិស្ស័យដែលបងឡេស្វឹនយ៉ាង (Le Xuan Giang) (អាយុ ៣២ ឆ្នាំ ខណ្ឌប៊ិញថាញ - Binh Thanh ទីក្រុងហូជីមិញ) ចាប់ផ្តើមមកជាមួយនឹងការងារតុខ្សាច់។ ធ្លាប់ជាវិចិត្រករម្នាក់ ធ្លាប់ចូលចិត្តធ្វើទាហាន ដូចនេះអត្ថបទអំពីទាហានបានឡេស្វឹនយ៉ាង (Le Xuan Giang) ផ្ចិតផ្ចង់និងមានអារម្មណ៍គាប់ចិត្តយ៉ាងខ្លាំង។ ក្នុងបន្ទប់ធ្វើការមានទំហំប្រហែល១៥ម៉ែត្រការេរបស់ខ្លួន នៅខណ្ឌប៊ិញថាញ (Binh Thanh) ទម្រង់រូបភាពជាច្រើនមានតម្លៃប្រវត្តិសាស្រ្តខ្ពស់ ក៏ដូចជាទម្រង់រូបភាពដ៏រស់រវើកពោរពេញទៅដោយព្រឹត្តិការណ៍ប្រទេសជាតិ និងជនជាតិ បានឡេស្វឹនយ៉ាង (Le Xuan Giang) ដាក់ស៊ុមកញ្ចក់ តាំងបង្ហាញរៀបចំថ្នមៗនិងយកចិត្តទុកដាក់ខ្លាំង។ នោះជាស្នាដៃធ្លាប់មានកិត្តិនាមនៅក្នុងរង្វាន់ទម្រង់រូបភាពពិភពលោក ឬក៏អាចជាស្នាដៃដែលបងយ៉ាង (Giang) ស្រឡាញ់ចូលចិត្តបំផុត។ ពង្រាយគំនិតលើក្រដាស។ បងឡេស្វឹនយ៉ាង (Le Xuan Giang) ពិនិត្យគុណភាពរូបសំណាក។ ស្នាមលម្អិតលើតុខ្សាច់សុទ្ធតែសម្រេចដល់កម្រិតនៃភាពប្រណិត។ លាបពណ៌តុខ្សាច់។ បងប្រុស ឡេ ស្វឹនយ៉ាង (Le Xuan Giang) អ្នកមានប្រសិទ្ធនាមជា “ធ្មប”ក្នុងវិស័យតុខ្សាច់បច្ចុប្បន្ន។ មិនមែនអីគួរភ្ញាក់ផ្អើល ពេលការបញ្ចូនកងទ័ពប្លុកសម្ពន្ធមិត្តចូលមកឆ្នេរសមុទ្រតំបន់ Normandie (អាល្លឺមង់) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៤ ក្នុងសង្គ្រាមលោកលើកទី ២ បែរជាបានបងយ៉ាង (Giang) បង្ហាញស្តែងឡើងយ៉ាងរស់រវើកដូចនេះ។ ក្នុងនោះ មានទាំងមនុស្ស ទេសភាព និងស្នាមលម្អិតមានលក្ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ដើម្បីធ្វើសម្រេចបានទម្រង់រូបភាពនេះ បងបង់ពេលវេលាជាង៦ខែ ក្នុងនោះមានស្នាមលម្អិតខ្លះ បងត្រូវទៅប្រទេសជប៉ុន ឬប្រទេសមួយចំនួន ដើម្បីសិក្សា ស្វែងរកវិធីធ្វើ។ ប្រការនោះ សឲ្យឃើញចំណូលចិត្តរបស់បងប្រុសនេះ ចំពោះពិភពតុខ្សាច់។ មិនត្រឹមតែមានរូបភាពទាហានក្នុងសង្រ្គាមលោកលើកទី ២ ឡេ ស្វឹនយ៉ាង (Le Xuan Giang) នៅទាំងបង្ហាញសារឡើងវិញនូវការវាយប្រហារទួទៅរបស់កងទ័ពនិងប្រជាជនវៀតណាម ពេលរំដោះភាគខាងត្បូង ឯកភាពទឹកដីឆ្នាំ ១៩៧៥ នៅក្នុងស្នាដៃ “ពីតំបន់ភ្នំចុះតំបន់វាលទំនាប”។ ក្នុងទម្រង់រូបភាពនេះ បរិយាកាសកងទ័ពថ្មើរជើងរួសរន់ ចុះមកភាគខាងត្បូងវៀតណាមរំដោះទីក្រុងសាយហ្គន បានបងប្រុស យ៉ាង (Giang) បង្ហាញឡើងជាជាក់ស្តែងបំផុត។ ពីរោះជក់ចិត្តដូចស្នាដៃ “ថ្ងៃវិលត្រឡប់” បង្ហាញពីការសប្បាយ សុភមង្គលរបស់កងទ័ពនិងប្រជាជនយើង បន្ទាប់ពីពេលរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពទឹកដី។ ជ្រុងជ្រោយមួយផ្សេងក៏បានបងបុ្រស យ៉ាង (Giang) បានសម្តែងល្អបង្គួរអំពីរូបភាពទាហានក្នុងសង្រ្គាមប្រឆាំងអាមេរិក នោះជាទឹកចិត្តមិត្តរួមកងជួរ តាមរយៈស្នាដៃ “មិត្តរួមកងជួរ”។ ស្នាដៃនេះបង្ហាញជាក់ពីទឹកចិត្តមិត្តរួមកងជួរកក់ក្តៅ នៃទាហានក្នុងសង្គ្រាមអានឡុក (An Loc)។ ពួកគាត់ត្រូវប្រយុទ្ធប្រឆាំងនឹងការវាយប្រហារយ៉ាងកាច់សាហាវ របស់ចក្រព័ត្រអាមេរិកផង ប៉ុន្តែនៅទាំងថែទាំមិត្តរួមកងជួរ ខិតខំនាំយុទ្ធជនរងរបួសចេញពីតំបន់គ្រោះថ្នាក់។ ក្រៅពីរូបភាពទាហាន បងបុ្រសយ៉ាង (Giang) នៅបង្កើតច្រើនទម្រង់រូបភាពរស់រវើកផ្សេង មានលក្ខណៈជាព្រឹត្តិការណ៍ជាតិ និងជនជាតិ ជាពិសេសគឺជីវិតរស់នៅរបស់ប្រជាជនតំបន់វាលទំនាបទន្លេគឺឡុង។ ក្នុងនោះ ស្នាដៃលេចធ្លោ “ផ្សារអណ្តែត” បានបងបង្កើតទម្រង់ត្រាបតាមពេញទៅដោយលក្ខណៈវប្បធម៌ នៃប្រជាតំបន់ទឹកទន្លេ ភាពសាមញ្ញ និងពោរពេញទឹកចិត្តមនុស្សធម៌។ល។ ស្នាដៃ “ផ្សារអណ្តែត”។ រូបថត៖ ឯកសារ ស្នាដៃ “ថ្ងៃវិលត្រឡប់”។ រូបថត៖ ឯកសារ ទិដ្ឋភាពតុខ្សាច់ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ ទិដ្ឋភាពសង្រ្គាមបានពណ៌នាជាក់ស្តែង រស់រវើកនៅលើតុខ្សាច់។ ជ្រុងមួយនៃស្នាដៃ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ សេចក្តីប្តេជ្ញាចិត្តរបស់ទាហានបានបង្ហាញនៅលើតុខ្សាច់ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ ទាហានស្តែងឡើងភាពអង់អាច តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់បងឡេស្វឹនយ៉ាង (Le Xuan Giang)។ ជ្រុងមួយនៃស្នាដៃ “ឥន្ទ្រីបន្ទាបចុះ” ។ ជ្រុងពិចារណាអំពីសង្រ្គាមក្នុងស្នាដៃ “ឥន្ទ្រីបន្ទាបចុះ”។ ទឹកចិត្តទាហានក៏បានស្តែងនៅលើតុខ្សាច់។ ទោះបីមានការរវល់មមាញឹកនឹងការងាររបស់ខ្លួន តែរៀងរាល់ថ្ងៃបងប្រុសយ៉ាង (Giang) នៅតែផ្តល់ពេលវេលាដើម្បីស្រាវជ្រាវ ស្វែងយល់ និងព្រាងគំនិតសម្រាប់ការអនុវត្តតុខ្សាច់។ “ជំហាន” ជាផ្លូវការចូលវិស័យនេះ ពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃបងប្រុសយ៉ាង (Giang) បានមានស្នាដៃពិសេសមួយចំនួន ចូលរួមតាំងពិព័រណ៍អន្តរជាតិអំពីទម្រង់រូបភាព។ គួរកត់សម្គាល់ ឆ្នាំ២០១៧ ស្នាដៃ “ឥន្ទ្រីបន្ទាបចុះ” របស់ ឡេ ស្វឹនយ៉ាង (Le Xuan Giang) ដណ្តើមបានរង្វាន់មាស នៅព្រឹត្តិការណ៍ម៉ាឡេស៊ី Hobby show។ មុននោះ ស្នាដៃ “ផ្សារអណ្តែត” របស់បងក៏ទទួលបានរង្វានប្រាក់ក្នុងការប្រឡងទម្រង់រូបភាព AFC Club នៅតៃវ៉ាន់ឆ្នាំ២០១៦។ ស្នាដៃរបស់បងក៏បានចូលរួមតាំងពិព័រណ៍បង្ហាញទម្រង់រូបភាពប្រចាំឆ្នាំនៅ Shizouka ជប៉ុន។ ជាមួយ“ទ្រព្យសម្បត្តិ” សមគួររបស់ខ្លួន ឡេស្វឹនយ៉ាង (Le Xuan Giang)កំពុង “មានបំណង” បើកការតាំងពិព័រណ៍ឯកជន សម្រាប់ឧទ្ទេសនាមស្នាដៃតុខ្សាច់របស់ខ្លួនទៅដល់មហាជន៕ អត្ថបទនិងរូបថត៖ ង្វៀនឡឹន - ថុងហាយ និងឯកសារ

មានប្រសិទ្ធនាមជាគ្រូ ”ធ្មប” ក្នុងវិស័យតុខ្សាច់សព្វថ្ងៃ បងឡេស្វឹនយ៉ាង (Le Xuan Giang) កំពុងរក្សាទម្រង់រូបភាពពិសេសមានតម្លៃប្រវត្តិសាស្រ្តខ្ពស់ ក៏ដូចជាទម្រង់រូបភាពរស់រវើកពោរពេញទៅដោយព្រឹត្តិការណ៍ជាតិ និងជនជាតិ។ តាមបងយ៉ាង (Giang) តុខ្សាច់ជាប្រភេទសិល្បៈបូកសរុបបច្ចេកទេសនិងបំណិនថ្វីដៃទាំងអស់របស់មនុស្សម្នាក់ ដែលលេងទម្រង់រូបភាពត្រូវការឲ្យមាន។ វាជាភាសាមួយបរិយាយគ្រប់ខ្លឹមសារ ហើយជាមេរៀនប្រវត្តិសាស្រ្តជាក់ស្តែងរស់រវើកបំផុត។ “ចៃដន្យថ្ងៃមួយ ខ្ញុំចូលបណ្ណាគារឃើញពួកគាត់លក់ទម្រង់រូបភាពអំពីសម្ភារយោធា ឃើញគួឲ្យចាប់អារម្មណ៍។ ក្រោយមក ខ្ញុំទិញទម្រង់រូបភាពមួយយកមកចាប់ផ្តើមស្វែងយល់។ យូរទៅ ខ្ញុំឃើញទម្រង់រូបភាពអាចលើកកម្ពស់ទៅជាស្នាដៃសិល្បៈ មានបរិយាកាស មានទិដ្ឋភាពជម្រៅនិងមានខ្លឹមសាររឿងរ៉ាវបង្កប់ខាងក្រោយទម្រង់រូបភាពនោះ”។ នោះជានិស្ស័យដែលបងឡេស្វឹនយ៉ាង (Le Xuan Giang) (អាយុ ៣២ ឆ្នាំ ខណ្ឌប៊ិញថាញ - Binh Thanh ទីក្រុងហូជីមិញ) ចាប់ផ្តើមមកជាមួយនឹងការងារតុខ្សាច់។ ធ្លាប់ជាវិចិត្រករម្នាក់ ធ្លាប់ចូលចិត្តធ្វើទាហាន ដូចនេះអត្ថបទអំពីទាហានបានឡេស្វឹនយ៉ាង (Le Xuan Giang) ផ្ចិតផ្ចង់និងមានអារម្មណ៍គាប់ចិត្តយ៉ាងខ្លាំង។ ក្នុងបន្ទប់ធ្វើការមានទំហំប្រហែល១៥ម៉ែត្រការេរបស់ខ្លួន នៅខណ្ឌប៊ិញថាញ (Binh Thanh) ទម្រង់រូបភាពជាច្រើនមានតម្លៃប្រវត្តិសាស្រ្តខ្ពស់ ក៏ដូចជាទម្រង់រូបភាពដ៏រស់រវើកពោរពេញទៅដោយព្រឹត្តិការណ៍ប្រទេសជាតិ និងជនជាតិ បានឡេស្វឹនយ៉ាង (Le Xuan Giang) ដាក់ស៊ុមកញ្ចក់ តាំងបង្ហាញរៀបចំថ្នមៗនិងយកចិត្តទុកដាក់ខ្លាំង។ នោះជាស្នាដៃធ្លាប់មានកិត្តិនាមនៅក្នុងរង្វាន់ទម្រង់រូបភាពពិភពលោក ឬក៏អាចជាស្នាដៃដែលបងយ៉ាង (Giang) ស្រឡាញ់ចូលចិត្តបំផុត។ ពង្រាយគំនិតលើក្រដាស។ បងឡេស្វឹនយ៉ាង (Le Xuan Giang) ពិនិត្យគុណភាពរូបសំណាក។ ស្នាមលម្អិតលើតុខ្សាច់សុទ្ធតែសម្រេចដល់កម្រិតនៃភាពប្រណិត។ លាបពណ៌តុខ្សាច់។ បងប្រុស ឡេ ស្វឹនយ៉ាង (Le Xuan Giang) អ្នកមានប្រសិទ្ធនាមជា “ធ្មប”ក្នុងវិស័យតុខ្សាច់បច្ចុប្បន្ន។ មិនមែនអីគួរភ្ញាក់ផ្អើល ពេលការបញ្ចូនកងទ័ពប្លុកសម្ពន្ធមិត្តចូលមកឆ្នេរសមុទ្រតំបន់ Normandie (អាល្លឺមង់) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៤ ក្នុងសង្គ្រាមលោកលើកទី ២ បែរជាបានបងយ៉ាង (Giang) បង្ហាញស្តែងឡើងយ៉ាងរស់រវើកដូចនេះ។ ក្នុងនោះ មានទាំងមនុស្ស ទេសភាព និងស្នាមលម្អិតមានលក្ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ដើម្បីធ្វើសម្រេចបានទម្រង់រូបភាពនេះ បងបង់ពេលវេលាជាង៦ខែ ក្នុងនោះមានស្នាមលម្អិតខ្លះ បងត្រូវទៅប្រទេសជប៉ុន ឬប្រទេសមួយចំនួន ដើម្បីសិក្សា ស្វែងរកវិធីធ្វើ។ ប្រការនោះ សឲ្យឃើញចំណូលចិត្តរបស់បងប្រុសនេះ ចំពោះពិភពតុខ្សាច់។ មិនត្រឹមតែមានរូបភាពទាហានក្នុងសង្រ្គាមលោកលើកទី ២ ឡេ ស្វឹនយ៉ាង (Le Xuan Giang) នៅទាំងបង្ហាញសារឡើងវិញនូវការវាយប្រហារទួទៅរបស់កងទ័ពនិងប្រជាជនវៀតណាម ពេលរំដោះភាគខាងត្បូង ឯកភាពទឹកដីឆ្នាំ ១៩៧៥ នៅក្នុងស្នាដៃ “ពីតំបន់ភ្នំចុះតំបន់វាលទំនាប”។ ក្នុងទម្រង់រូបភាពនេះ បរិយាកាសកងទ័ពថ្មើរជើងរួសរន់ ចុះមកភាគខាងត្បូងវៀតណាមរំដោះទីក្រុងសាយហ្គន បានបងប្រុស យ៉ាង (Giang) បង្ហាញឡើងជាជាក់ស្តែងបំផុត។ ពីរោះជក់ចិត្តដូចស្នាដៃ “ថ្ងៃវិលត្រឡប់” បង្ហាញពីការសប្បាយ សុភមង្គលរបស់កងទ័ពនិងប្រជាជនយើង បន្ទាប់ពីពេលរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពទឹកដី។ ជ្រុងជ្រោយមួយផ្សេងក៏បានបងបុ្រស យ៉ាង (Giang) បានសម្តែងល្អបង្គួរអំពីរូបភាពទាហានក្នុងសង្រ្គាមប្រឆាំងអាមេរិក នោះជាទឹកចិត្តមិត្តរួមកងជួរ តាមរយៈស្នាដៃ “មិត្តរួមកងជួរ”។ ស្នាដៃនេះបង្ហាញជាក់ពីទឹកចិត្តមិត្តរួមកងជួរកក់ក្តៅ នៃទាហានក្នុងសង្គ្រាមអានឡុក (An Loc)។ ពួកគាត់ត្រូវប្រយុទ្ធប្រឆាំងនឹងការវាយប្រហារយ៉ាងកាច់សាហាវ របស់ចក្រព័ត្រអាមេរិកផង ប៉ុន្តែនៅទាំងថែទាំមិត្តរួមកងជួរ ខិតខំនាំយុទ្ធជនរងរបួសចេញពីតំបន់គ្រោះថ្នាក់។ ក្រៅពីរូបភាពទាហាន បងបុ្រសយ៉ាង (Giang) នៅបង្កើតច្រើនទម្រង់រូបភាពរស់រវើកផ្សេង មានលក្ខណៈជាព្រឹត្តិការណ៍ជាតិ និងជនជាតិ ជាពិសេសគឺជីវិតរស់នៅរបស់ប្រជាជនតំបន់វាលទំនាបទន្លេគឺឡុង។ ក្នុងនោះ ស្នាដៃលេចធ្លោ “ផ្សារអណ្តែត” បានបងបង្កើតទម្រង់ត្រាបតាមពេញទៅដោយលក្ខណៈវប្បធម៌ នៃប្រជាតំបន់ទឹកទន្លេ ភាពសាមញ្ញ និងពោរពេញទឹកចិត្តមនុស្សធម៌។ល។ ស្នាដៃ “ផ្សារអណ្តែត”។ រូបថត៖ ឯកសារ ស្នាដៃ “ថ្ងៃវិលត្រឡប់”។ រូបថត៖ ឯកសារ ទិដ្ឋភាពតុខ្សាច់ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ ទិដ្ឋភាពសង្រ្គាមបានពណ៌នាជាក់ស្តែង រស់រវើកនៅលើតុខ្សាច់។ ជ្រុងមួយនៃស្នាដៃ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ សេចក្តីប្តេជ្ញាចិត្តរបស់ទាហានបានបង្ហាញនៅលើតុខ្សាច់ “ដំណើរឆ្ពោះទៅកាន់វាលទំនាប”។ ទាហានស្តែងឡើងភាពអង់អាច តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់បងឡេស្វឹនយ៉ាង (Le Xuan Giang)។ ជ្រុងមួយនៃស្នាដៃ “ឥន្ទ្រីបន្ទាបចុះ” ។ ជ្រុងពិចារណាអំពីសង្រ្គាមក្នុងស្នាដៃ “ឥន្ទ្រីបន្ទាបចុះ”។ ទឹកចិត្តទាហានក៏បានស្តែងនៅលើតុខ្សាច់។ ទោះបីមានការរវល់មមាញឹកនឹងការងាររបស់ខ្លួន តែរៀងរាល់ថ្ងៃបងប្រុសយ៉ាង (Giang) នៅតែផ្តល់ពេលវេលាដើម្បីស្រាវជ្រាវ ស្វែងយល់ និងព្រាងគំនិតសម្រាប់ការអនុវត្តតុខ្សាច់។ “ជំហាន” ជាផ្លូវការចូលវិស័យនេះ ពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃបងប្រុសយ៉ាង (Giang) បានមានស្នាដៃពិសេសមួយចំនួន ចូលរួមតាំងពិព័រណ៍អន្តរជាតិអំពីទម្រង់រូបភាព។ គួរកត់សម្គាល់ ឆ្នាំ២០១៧ ស្នាដៃ “ឥន្ទ្រីបន្ទាបចុះ” របស់ ឡេ ស្វឹនយ៉ាង (Le Xuan Giang) ដណ្តើមបានរង្វាន់មាស នៅព្រឹត្តិការណ៍ម៉ាឡេស៊ី Hobby show។ មុននោះ ស្នាដៃ “ផ្សារអណ្តែត” របស់បងក៏ទទួលបានរង្វានប្រាក់ក្នុងការប្រឡងទម្រង់រូបភាព AFC Club នៅតៃវ៉ាន់ឆ្នាំ២០១៦។ ស្នាដៃរបស់បងក៏បានចូលរួមតាំងពិព័រណ៍បង្ហាញទម្រង់រូបភាពប្រចាំឆ្នាំនៅ Shizouka ជប៉ុន។ ជាមួយ“ទ្រព្យសម្បត្តិ” សមគួររបស់ខ្លួន ឡេស្វឹនយ៉ាង (Le Xuan Giang)កំពុង “មានបំណង” បើកការតាំងពិព័រណ៍ឯកជន សម្រាប់ឧទ្ទេសនាមស្នាដៃតុខ្សាច់របស់ខ្លួនទៅដល់មហាជន៕ អត្ថបទនិងរូបថត៖ ង្វៀនឡឹន - ថុងហាយ និងឯកសារ
អត្ថបទផ្សេងទៀត គំនូរសំពត់ និង ចក្ខុរូបារម្មណ៍ តាមរយៈថ្វីដៃវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen)24/11/2023សិល្បៈមិនប្រើជក់ឬពណ៌សម្រាប់គូរ វិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen) បានកែប្រែសំពត់ជាមួយវត្ថុធាតុផ្សេងៗ ទៅជាស្នាដៃសិល្បៈនានា។ ការតាំងពិពណ៌គំនូរអំពីគោរពព្រះម៉ែក្នុងសិល្បៈគំនូរខ្មុកម្រ័ក្សណ៍08/06/2023សិល្បៈ“ប្រណីតភាពវៀតណាម” លើត្បូងគជ់27/05/2023សិល្បៈសិល្បករស្តារអាយ៉ងឡើងវិញ30/04/2023សិល្បៈវិវឌ្ឍន៍ល្ខោនរាជវាំងក្រុងហ្វេ06/01/2023សិល្បៈគំនូរប៉ាក់លើស្លឹកពោធិ៍23/12/2022សិល្បៈគូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត12/12/2022សិល្បៈ អត្ថបទផ្សេងទៀត