ព័ត៌មាន វឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក 27/11/2026 នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុនិងគណៈកម្មការមូលបត្ររដ្ឋ បានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាប្រពៃណីនៃឧស្សាហកម្មមូលបត្រវៀតណាម (ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ - ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦)។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើពិធីវាយគងឃ្មោះ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទីផ្សារមូលបត្រវៀតណាម។ រូបថត៖ VNAនាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ គណៈកម្មការមូលបត្ររដ្ឋត្រូវបានបង្កើតឡើង ដោយដាក់គ្រឹះសម្រាប់ការចាប់បដិសន្ធិនៃទីផ្សារមូលបត្រវៀតណាម។ រហូតមកដល់បច្ចុប្បន្ន ទីផ្សារមូលបត្រសម្រេចបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាក់ទងនឹងទំហំ រចនាសម្ព័ន្ធ និងតួនាទីចំពោះសេដ្ឋកិច្ច។ ទំហំទីផ្សារមូលបត្រ សម្រេចបានជិត ១០,៨ លាន ពាន់លានដុង ស្មើនឹងជាង ៨២% នៃផលិតផលក្នុងស្រុកសរុប។ ជាពិសេស នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦ ទីផ្សារមូលបត្រវៀតណាមត្រូវបាន FTSE Russell ដំឡើងកម្រិតជាផ្លូវការ ទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការធ្វើសមាហរណកម្ម និងពង្រឹងទំនុកចិត្តរបស់សហគមន៍វិនិយោអន្តរជាតិ។ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យនាំទីផ្សារមូលបត្រ ក្លាយជាកាណាល់ចម្បងដើម្បីកៀរគរដើមទុនរយៈពេលមធ្យម និងរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ដោយខិតខំប្រឹងប្រែងឈានដល់កម្រិត ១២០% នៃ GDP នៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនវិនិយោគិនក្នុងស្រុក និងអន្តរជាតិអំពីវឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក។"ថ្មីៗនេះ វៀតណាមបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ហើយបានបញ្ចប់ការចរចាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងបញ្ចប់បញ្ហាបច្ចេកទេស សម្រាប់ការចុះហត្ថលេខា ហើយអត្រាពន្ធដែលត្រូវបានអនុវត្តន៍ នឹងទាបជាងកម្រិតអតិបរមាដែលសហរដ្ឋអាមេរិកទើបបានប្រកាស។ ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងនេះ គ្រោងនឹងបង្កើតបរិយាកាសស្ថិរភាព អំណោយផលសម្រាប់សហគ្រាស និងវិនិយោគិនទាំងវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាវិនិយោគិន អន្តរជាតិផងដែរ"៕ តាម vovworld.vn/km-KH/ Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទីផ្សារមូលបត្រវៀតណាម

នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុនិងគណៈកម្មការមូលបត្ររដ្ឋ បានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាប្រពៃណីនៃឧស្សាហកម្មមូលបត្រវៀតណាម (ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ - ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦)។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើពិធីវាយគងឃ្មោះ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទីផ្សារមូលបត្រវៀតណាម។ រូបថត៖ VNAនាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ គណៈកម្មការមូលបត្ររដ្ឋត្រូវបានបង្កើតឡើង ដោយដាក់គ្រឹះសម្រាប់ការចាប់បដិសន្ធិនៃទីផ្សារមូលបត្រវៀតណាម។ រហូតមកដល់បច្ចុប្បន្ន ទីផ្សារមូលបត្រសម្រេចបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាក់ទងនឹងទំហំ រចនាសម្ព័ន្ធ និងតួនាទីចំពោះសេដ្ឋកិច្ច។ ទំហំទីផ្សារមូលបត្រ សម្រេចបានជិត ១០,៨ លាន ពាន់លានដុង ស្មើនឹងជាង ៨២% នៃផលិតផលក្នុងស្រុកសរុប។ ជាពិសេស នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦ ទីផ្សារមូលបត្រវៀតណាមត្រូវបាន FTSE Russell ដំឡើងកម្រិតជាផ្លូវការ ទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការធ្វើសមាហរណកម្ម និងពង្រឹងទំនុកចិត្តរបស់សហគមន៍វិនិយោអន្តរជាតិ។ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យនាំទីផ្សារមូលបត្រ ក្លាយជាកាណាល់ចម្បងដើម្បីកៀរគរដើមទុនរយៈពេលមធ្យម និងរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ដោយខិតខំប្រឹងប្រែងឈានដល់កម្រិត ១២០% នៃ GDP នៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនវិនិយោគិនក្នុងស្រុក និងអន្តរជាតិអំពីវឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក។"ថ្មីៗនេះ វៀតណាមបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ហើយបានបញ្ចប់ការចរចាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងបញ្ចប់បញ្ហាបច្ចេកទេស សម្រាប់ការចុះហត្ថលេខា ហើយអត្រាពន្ធដែលត្រូវបានអនុវត្តន៍ នឹងទាបជាងកម្រិតអតិបរមាដែលសហរដ្ឋអាមេរិកទើបបានប្រកាស។ ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងនេះ គ្រោងនឹងបង្កើតបរិយាកាសស្ថិរភាព អំណោយផលសម្រាប់សហគ្រាស និងវិនិយោគិនទាំងវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាវិនិយោគិន អន្តរជាតិផងដែរ"៕
អត្ថបទផ្សេងទៀត APEC វៀតណាម ឆ្នាំ ២០២៧៖ សកម្មភាពជាង ២០០ ឆ្ពោះទៅរកលទ្ធផលសហប្រតិបត្តិការជាក់ស្តែងនិងយូរអង្វែង27/11/2026ព័ត៌មានវៀតណាមកំពុងត្រៀមរៀបចំសកម្មភាពជាង ២០០ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចសន្ទនាកម្រិតខ្ពស់ចំនួន ១១ រួមជាមួយនឹងគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើនលើវិស័យផ្សេងៗគ្នា សម្រាប់ឆ្នាំ APEC ២០២៧។ នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិក្នុងគ្រប់ស្ថានភាព27/11/2026ព័ត៌មានសន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ26/11/2026ព័ត៌មានប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯបរទេស26/11/2026ព័ត៌មានវៀតណាមស្នើឱ្យសហរដ្ឋអាមេរិកវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាម26/11/2026ព័ត៌មានវៀតណាមស្នើទិសដៅចំនួន ៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលសកល26/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រីតម្រូវឱ្យកសាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៧26/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត