កម្រមានបុរសជនជាតិអាមេរិកណាម្នាក់ អាចស្រឡាញ់និងផ្សារភ្ជាប់ជាមួយនឹងប្រទសវៀតណាមស្អិតរមួតដូច លោក David Devin ឡើយ។ ឆ្នាំនេះលោកមានអាយុ៧៨ឆ្នាំ កំពុងរស់នៅវៀតណាមបាន១៩ឆ្នាំហើយ។ លោក David Devin ធ្វើការនិងសិក្សារៀនសូត្រមិនឈប់ឈរ បង្រៀនភាសាអង់គ្លេសជូនប្រជាជនវៀតណាម និពន្ធសៀវភៅ និងចូលរួមសកម្មភាពសហគមន៍ ពិសេសឧបត្ថម្ភនារីវៀតណាម ដែលរស់នៅមានសុបិនប្រាថ្នា មានអាជីព និងបម្រើសង្គម។
លោក David Devin ធំឡើងនៅទីក្រុង Seattle រដ្ឋ Washington អាមេរិក។ ទីក្រុងជាទីកន្លែងរស់នៅរបស់លោកតាំងពីតូច ដោយមានហាងកាហ្វេត្រុងង្វៀន (Trung Nguyen) និងជនជាតិវៀតណាមរស់នៅទីនោះកុះករជាង៦០.០០០នាក់។ នៅទីនេះមានតំបន់ “Little Saigon” ទីកន្លែងអ្នកអាចធ្វើដំណើរទៅនិងនិយាយភាសាវៀតណាម ជាមួយនឹងម្ចាស់ហាង ទិញសៀវភៅ ទិញCD កាសែតវៀតណាម ដើម្បីបច្ចុប្បន្នភាពស្ថានការ ដែលកំពុងកើតមាននៅប្រទេសវៀតណាម ជាពិសេសអាចទិញដូររបស់សិប្បកម្ម ពិសាអាហារពិសេសប្រចាំតំបន់នីមួយៗ មកពីប្រទេសវៀតណាម។ វប្បធម៌វៀតណាមបានឌិតជាប់ក្នុងបេះដូង លោក David Devin លោកបានស្រឡាញ់វៀតណាម តាំងពីកាលនៅឯស្រុកកំណើតខ្លួនម្លេះ។
លោក David Devin អញ្ជើញមកដល់ប្រទេសវៀតណាមលើកដំបូង នៅខែមិថុនា ឆ្នាំ១៩៦៧ ជានិស្សិតសកលវិទ្យាល័យ Washington នៅឡើយ។ រយៈពេលនោះ ប្រទេសវៀតណាមនៅមានស្ថានភាពក្រីក្រណាស់។ លោករស់នៅជាមួយនឹងគ្រួសារវៀតណាមខាងជើង អំឡុងពេល៣ខែ នៅក្នុងភូមិក្រមួយ នៅចម្ងាយពីស្រុកបួនមេធួត (Buon Me Thuot) ប្រហែល៦០គីឡូម៉ែត្រ ដោយមានលក្ខណៈកង្វះខាតជាខ្លាំង៖ គ្មានអគ្គិសនី ទឹក បន្ទប់ងូតទឹក គ្មានផ្ទះបាយ និងគ្មានទាំងក្រដាសអនាម័យទៀតផង។ លើកទីពីរ លោកអញ្ជើញមកដល់ប្រទេសវៀតណាម ពេលនោះលោកជាមន្ត្រីហិរញ្ញវត្ថុនៃស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងសាយហ្គន ចាប់ពីខែតុលា ឆ្នាំ១៩៦៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។ ពេលវេលានោះលោកមានការងារពិសេសមួយចំនួន នៅតំបន់ភូមិជនបទវៀតណាម។ លោក David Devin ធ្វើការមួយឆ្នាំនៅបួនមេធួត (Buon Me Thuot) និងមួយឆ្នាំនៅខេត្តយ៉ាឡាយ (Gia Lai) ជួយដល់អ្នកត្រូវបាត់បង់ផ្ទះសម្បែងដោយសារសង្គ្រាម។ លោករស់នៅស្រុកញ៉ាត្រាបាន២ឆ្នាំ ប៉ុន្តែលោកបានធ្វើដំណើរសព្វទីកន្លែងនៅតាមតំបន់ភូមិភាគកណ្តាលវៀតណាម ដើម្បីទិញដីកុដុម្ពិកៈមកចែកជូនប្រជាកសិករដោយឥតគិតថ្លៃ ក្នុងគម្រោង “អ្នកភ្ជួររាស់មានដី”។ លោកDavid Devin បានស្នាក់នៅស្រុកចូវដុក (Chau doc) ៣ខែ លោកចូលរួមកម្មវិធី “ជំនួយឧបត្ថម្ភអាណិកជននិវត្តន៍ស្រុកកំណើត” ទន្ទឹមនោះក៏មានធ្វើការនៅសាយហ្គនផ្នែកពិនិត្យការចេញចូល និងតំបន់ឧស្សាហកម្មបៀនហ្វ័រ (Bien Hoa) អស់រយៈពេល១៥ខែដែរ។
ប៉ុន្មានខែឆ្នាំ ប្រកបការងារដោយទឹកចិត្តទំនួលខុសត្រូវខ្ពស់ នៅប្រទេសវៀតណាម ទាំងនេះជាអនុស្សាវរីយល្អប្រពៃចំពោះលោក David Devin ។ ក្រោយមក លោក David Devin ត្រឡប់ទៅអាមេរិកធ្វើការនៅក្រសួងការបរទេសវិញ លោកបានធ្វើដំណើរទៅកាន់ប្រទេសចំនួន២៥ នៅលើពិភពលោក។ បន្ទាប់ពីចូលនិវត្តិនៅឆ្នាំ១៩៩០ លោក David Devin វិលត្រឡប់ទៅស្រុកកំណើត បង្កើតក្រុមហ៊ុនជំនាញខាងសាងសង់និងគ្រប់គ្រងអគារល្វែងតូចៗ។ ដោយសារតែឧប្បត្តិហេតុអាជីវកម្មដ៏ធំមួយ លោកស្ទើរតែក្ស័យធនទៅ។
លោកបានចំណាយពេលវេលាយ៉ាងច្រើន សម្រាប់និពន្ធសៀវភៅពិសេស "នារីដឹកនាំដោយមនោសញ្ចេតនា” បានបោះពុម្ពឡើងវិញលើកទី៨នៅប្រទេសវៀតណាម។ រូបថត៖ វៀតគឿង លោក David Devin សំណេះសំណាលជាមួយនារី ក្មេងៗ នៅមាត់បឹងហាណូយ នាថ្ងៃដើមឆ្នាំ២០២២។ រូបថត៖ វៀតគឿង ឧទ្ទេសនាមជាមួយនឹងយុវវ័យវៀតណាម អំពីសៀវភៅដែលលោកនិពន្ធ។ រូបថត៖ វៀតគឿង ចំពោះលោកដើម្បីក្លាយជានារីជោគជ័យ ត្រូវបោះជំហានដើរឡើងប្រកបដោយមនោសញ្ចេតនា។ រូបថត៖ វៀតគឿង លោក David Devin សំណេះសំណាលនឹងសិស្សអំពីរឿងរ៉ាវជោគជ័យសម្រាប់នារីវៀតណាម។ រូបថត៖ ឯកសារ |
នៅឆ្នាំ២០០៩ លោកសម្រេចចិត្តអញ្ជើញមកទីក្រុងហូជីមិញ វៀតណាម ដើម្បីមានពេលវេលាងៀកក្រោយរំលឹកឡើងវិញ នូវរឿងរ៉ាវដែលលោកបានឆ្លងកាត់ក្នុងជីវិត។ លោកចាប់ផ្តើមធ្វើការឡើងវិញព្រមទាំងរៀនភាសាវៀតណាម រៀនគរុកោសល្យ ក្រោយមកលោកសម្រេចចិត្តចេញទៅហាណូយ ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងបន្តរស់នៅទីនេះ ដើម្បីសិក្សារៀនសូត្រនិងធ្វើការ។ ពេលលោក David Devin ទៅបង្រៀននៅសកលវិទ្យាល័យបាកហា (Bac Ha) សកលវិទ្យាល័យរ៉ែ - ភូគព្ភសាស្រ្ត និងសកលវិទ្យាល័យង្វៀនត្រាយ (Nguyen Trai) លោកភ្ញាក់ផ្អើលស្ទើរទាំងអស់និស្សិតជាយុវវ័យ ក្នុងនោះមាននិស្សិតមួយចំនួនមានបំណងចង់ក្លាយជា CEO នៃក្រុមហ៊ុនយក្សមួយ ឬប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជួនកាលចង់ក្លាយជាប្រធានរដ្ឋ ប៉ុន្តែសកលវិទ្យាល័យមិនបានបង្រៀនពួកគាត់ក្លាយជា CEO តែបង្រៀនពួកគាត់ក្លាយជាគណនេយ្យករ និងសេដ្ឋវិទូ។ លោកយល់ឃើញថានារីវៀតណាម ឈ្លាសវៃណាស់ អាចធ្វើបានការងារធំ ប៉ុន្តែពួកគាត់នៅមានឧបសគ្គ ខាងរាងកាយទន់ខ្សោយ ពួកគាត់នៅត្រូវគ្រួសារគ្រប់គ្រងហូសព្រំដែន។ ប្រការនេះ បានជំរុញឱ្យលោកនិពន្ធសៀវភៅ “នារីដឹកនាំដោយមនោសញ្ចេតនា”។ សៀវភៅនេះ ជាគន្លឹះមួយជួយនារីមានអាជីពជោគជ័យក្នុងជីវភាពគ្រួសារ។ អំឡុងពេលវេលាយ៉ាងខ្លី សៀវភៅនេះ បានក្លាយជាព្រឹត្តិការណ៍មួយនៅវៀតណាម សៀវភៅនេះបានបោះពុម្ពឡើងវិញលើកទី៥ នៅឆ្នាំ២០១៥ ហើយមកដល់សព្វថ្ងៃបានបោះពុម្ពឡើងវិញនៅលើកទី៨។ លោកស្រី ខុក ហ្វ័រភឿង (Khuc Hoa Phuong) នាយិការោងបោះពុម្ពនារីវៀតណាម ពេលនោះបាននិយាយចំពោះមហាជនថា សៀវភៅរបស់លោក David Devin ជាសៀវភៅពិសេសបំផុត មានប្រយោជន៍បំផុតសម្រាប់នារី ដែលពួកគាត់បានបោះពុម្ពអំឡុង១០ឆ្នាំកន្លងទៅ។ រោងបោះពុម្ពនារីវៀតណាម បានជូនពានរង្វាន់ “អ្នកនិពន្ធបំផុសគំនិតល្អបំផុតឆ្នាំ២០១៥”។
ចំពោះលោក David Devin សប្បាយចិត្តបំផុតគឺរាល់ថ្ងៃលោកទទួលបានសំបុត្រអ៊ីម៉ែលពីនារីវៀតណាមនៅគ្រប់កន្លែងលើពិភពលោក អរគុណលោកបាននិពន្ធសៀវភៅនេះ ហើយពឹងលោកផ្តល់យោបល់អំពីទំនាក់ទំនងរបស់ពួកគាត់ និងរបៀបបង្កើតទំនុកចិត្តម្ចាស់ការលើជីវភាពរបស់ខ្លួន។ បន្ទាប់ពីបោះពុម្ពសៀវភៅ លោក David Devin បានរៀបចំសិក្ខាសាលាចំនួន៣០លើក សម្រាប់នារី ក្រោមប្រធានបទ “ដឹកនាំដោយមនោសញ្ចេតនា” ទាក់ទាញនារីអញ្ជើញមកចូលរួមកុះករ។ សព្វថ្ងៃ លោក David Devin កំពុងតែបង្រៀនសិស្ស៦នាក់ ដែលមានទេពកោសល្យនិពន្ធសៀវភៅ ក្រោមប្រធានបទដែលប្អូនចង់បង្ហាញ។
ក្រៅពីការនិពន្ធ ចាប់ពីឆ្នាំ២០០៩ មកដល់សព្វថ្ងៃ លោក David Devin បានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីបង្រៀនភាសាអង់គ្លេស លោកជាគ្រូបង្រៀនគម្រូ មានវិធីសាស្រ្តបង្រៀនល្អ។ លោក David Devin បានណែនាំកែសម្រួលយុវវ័យវៀតណាម លើការរៀនភាសាអង់គ្លេស មានប្រសិទ្ធភាពក្នុងការបញ្ចេញសំឡេង វេយ្យាករណ៍ លោកបានជួយអតីតនិស្សិតវៀតណាមជាង១០នាក់ ទៅអាមេរិកសិក្សានៅសកលវិទ្យាល័យលំដាប់ជួរមុខ ដើម្បីយកសញ្ញាបត្រ MBA ឬអនុបណ្ឌិត។ ៩ឆ្នាំបង្រៀនក្រៅម៉ោងនៅសកលវិទ្យាល័យចំនួន៨ និងមជ្ឈមណ្ឌលភាសាអង់គ្លេសផ្សេងៗចំនួន១០ ជាមួយនឹងនិស្សិតជាង៦០០០នាក់ ឬច្រើនជាងពីនេះទៀត។ នៅមជ្ឈមណ្ឌលភាសាអង់គ្លេស ពឹងលោកទៅបង្រៀននៅតាមអនុវិទ្យាល័យស្រុក មិនត្រឹមតែភាសាអង់គ្លេសនៅថែមទាំងគណិតវិទ្យា និងវិទ្យាសាស្រ្ត ដោយភាសាអង់គ្លេសទៀតផង។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកទទួលបានពានរង្វាន់ “គ្រូបង្រៀនបានរាប់អានបំផុតនលើ Topica” និស្សិតចំនួន១០០០នាក់ជាអ្នកជ្រើសរើស នៅក្នុងចំណោមគ្រូបង្រៀនដើមកំណើតភាសា ចំនួន១០០នាក់។
សព្វថ្ងៃ លោក David Devin កំពុងជំរុញបង្កើតវិទ្យាស្ថាន Eva - ជាអង្គការសិក្សាអប់រំ បណ្តុះបណ្តាល កាយសម្ពន្ធ និងសប្បុរសធម៌សម្រាប់នារី ដែលមានខ្នាតធំបំផុតនៅវៀតណាម ហើយនារីជាអ្នកគ្រប់គ្រងនិងដំណើរការទាំងស្រុង។ លោកនិងសហការីជួយនារីរាប់ពាន់នាក់នៅទូទាំងប្រទេសវៀតណាម កែសម្រួលជីវភាពរស់នៅ ជួយពួកគាត់សាងសុបិន។ លោក David Devin រៀបរាប់ថា “យើងខ្ញុំជំនួយដល់នារី ដែលរងនូវអំពើហឹង្សាគ្រួសារ នារីពិកា នារីកំពុងរងទុកលំបាកដោយសារជីវភាពរស់នៅ នៅតាមតំបន់ស្រុក នារីអនាថា ក្រីក្រ នៅតាមទីក្រុងធំៗ។ យើងខ្ញុំក៏ស្វែងរកយាយជីដូនឯកោគ្មានគ្រួសារ និងនារីរងគ្រោះដោយអំពើជួញដូរមនុស្ស។ យើងខ្ញុំនៅមានការងារជាច្រើនត្រូវធ្វើ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រសិនបើយើងធ្វើការរួមគ្នា យើងខ្ញុំអាចបង្កើតភាពខុសប្លែកធំ លើផ្នត់គំនិតរស់នៅរបស់នារីវៀតណាម។
ទោះបីលោកមានអាយុច្រើនពិតមែន ប៉ុន្តែលោក David Devin ពេលណាក៏ពោរពេញទៅដោយថាមពលធ្វើការ អានសៀវភៅប្រវត្តិសាស្រ្តវៀតណាម បង្រៀន និពន្ធ និងហាត់ប្រាណ។ ខ្លួនលោកជានិមិត្តរូបនៃការខិតខំប្រឹងប្រែង បំផុសថាមពលសម្រាប់ប្រជាជនវៀតណាម។ លោកបានហ្វឹកហាត់យកជំនះលើជំងឺលើសឈាម ដើម្បីសុខភាពនិងបន្តធ្វើការបម្រើសង្គម។ នោះជាប្រការវិសេសជាង ទឹកចិត្តរបស់លោកដែលផ្តល់ជូនប្រទេសវៀតណាម៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង TL ប្រែសម្រួល៖ រីកើង