មិត្តភក្តិជាមួយនឹងវៀតណាម

លោក David Devin - លើសពីទឹកចិត្តចំពោះវៀតណាម

កម្រមាន​បុរស​ជនជាតិ​អាមេរិក​ណាម្នាក់​ អាច​ស្រឡាញ់​និង​ផ្សារ​ភ្ជាប់​​​ជាមួយ​​នឹង​ប្រទស​វៀតណាម​​ស្អិត​រមួត​​ដូច លោក ​David Devin ឡើ​យ​។ ឆ្នាំ​នេះ​លោក​មាន​អាយុ​៧៨ឆ្នាំ​ កំពុង​​រស់នៅ​វៀតណាម​បាន​១៩ឆ្នាំហើយ។ លោក David Devin ធ្វើ​ការ​និងសិក្សា​រៀន​សូត្រ​មិនឈប់ឈរ​ បង្រៀន​ភាសា​អង់គ្លេស​ជូន​ប្រជាជន​​វៀតណាម​ និពន្ធ​សៀ​វភៅ ​និង​ចូល​រួម​សកម្មភាព​សហគមន៍​ ពិសេស​ឧបត្ថម្ភ​នារី​វៀតណាម​ ដែល​រស់នៅមាន​សុបិន​​ប្រាថ្នា​ មាន​អាជីព និង​បម្រើ​​សង្គម។​

លោក David Devin  ធំឡើង​នៅ​ទីក្រុង ​Seattle រដ្ឋ Washington អាមេរិក។ ទីក្រុង​ជាទីកន្លែង​រស់នៅរបស់​លោក​តាំងពីតូច ដោយ​មាន​ហាង​កាហ្វេ​ត្រុង​ង្វៀន​ (Trung Nguyen) ​​និង​ជនជាតិ​វៀតណាម​រស់នៅ​ទីនោះកុះករ​ជាង​៦០.០០០នាក់។ នៅទីនេះ​មាន​តំបន់ ​“Little Saigon” ទីកន្លែង​​អ្នក​អាចធ្វើដំណើរទៅ​​និង​និយាយ​ភាសា​​វៀតណាម ​​ជាមួយ​នឹង​ម្ចាស់​ហាង​ ទិញ​សៀវ​ភៅ​ ទិញ​CD កាសែត​វៀតណាម​ ដើម្បី​បច្ចុប្បន្នភាព​ស្ថានការ​ ដែលកំពុង​កើតមាន​​នៅ​ប្រទេស​វៀតណាម​ ជាពិសេស​​អាច​ទិញ​ដូរ​របស់​សិប្បកម្ម​ ពិសា​អាហារ​ពិសេស​ប្រចាំ​តំបន់​​នីមួយ​ៗ មក​ពី​​ប្រទេស​វៀតណាម​។ វប្បធម៌វៀតណាម​បាន​ឌិត​ជាប់​ក្នុង​បេះដូង​ លោក David Devin លោក​​បាន​ស្រឡាញ់​វៀតណាម​ តាំង​ពីកាល​​នៅ​ឯស្រុក​កំណើត​​ខ្លួន​​ម្លេះ​​។​

លោក David Devin អញ្ជើញ​មកដល់​ប្រទេស​វៀតណាម​លើក​ដំបូង ​នៅ​ខែ​មិថុនា​ ឆ្នាំ​១៩៦៧ ​ជា​និស្សិត​សកលវិទ្យាល័យ ​Washington នៅឡើយ​។ រយៈ​ពេល​នោះ ប្រទេស​វៀតណាម​នៅមាន​ស្ថានភាព​ក្រី​​ក្រណាស់​​​។ លោក​រស់នៅជាមួយ​នឹង​គ្រួសារ​វៀតណាម​ខាង​ជើង​ អំឡុង​ពេល​​៣ខែ នៅ​ក្នុង​ភូមិ​ក្រមួយ​ នៅ​ចម្ងាយ​ពី​ស្រុក​បួន​មេ​ធួត​ (Buon Me Thuot) ប្រហែល​​៦០​គីឡូម៉ែត្រ​ ដោយ​មាន​លក្ខណៈ​កង្វះខាតជាខ្លាំង​៖ គ្មាន​អគ្គិសនី ទឹក​ បន្ទប់​ងូត​ទឹក​ គ្មានផ្ទះបាយ​ និង​គ្មាន​ទាំងក្រដាសអនាម័យទៀត​​ផង​។ លើកទី​ពីរ​ លោក​អញ្ជើញ​មកដល់​​ប្រទេស​វៀតណាម ​ពេលនោះ​​លោក​ជា​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​ទីក្រុង​សាយ​ហ្គន​ ចាប់ពី​ខែតុលា ឆ្នាំ​១៩៦៨ ដល់​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​១៩៧៥។ ពេល​វេលានោះ​លោក​មាន​ការងា​រពិសេស​មួយ​ចំនួន​ នៅ​តំបន់​ភូមិ​ជនបទ​វៀតណាម​។ លោក David Devin ធ្វើការ​មួយ​ឆ្នាំ​នៅ​បួន​មេធួត (Buon Me Thuot)​ និង​មួយ​ឆ្នាំ​នៅ​ខេត្ត​យ៉ាឡាយ​ (Gia Lai) ជួយ​ដល់អ្នក​ត្រូវ​បាត់បង់​ផ្ទះសម្បែង​ដោយ​សារ​សង្គ្រាម​។ លោក​រស់នៅ​​ស្រុក​​ញ៉ាត្រា​​បាន​២ឆ្នាំ​ ប៉ុន្តែ​លោក​បានធ្វើ​ដំណើរ​​សព្វទីកន្លែង​នៅតាម​​តំបន់​ភូមិភាគកណ្តាល​វៀតណាម​ ដើម្បី​ទិញ​ដីកុដុម្ពិកៈ​មក​ចែក​​ជូន​ប្រជា​កសិករ​ដោយ​ឥតគិត​ថ្លៃ ក្នុង​គម្រោង​ “អ្នក​ភ្ជួររាស់​មានដី​”។ លោក​David Devin បាន​ស្នាក់នៅ​ស្រុក​ចូវ​ដុក (Chau doc) ​​៣ខែ​ លោក​ចូល​រួមកម្មវិធី​ “ជំនួយ​ឧបត្ថម្ភ​អាណិកជន​និវត្តន៍​ស្រុក​កំណើត​” ទន្ទឹមនោះ​ក៏​មាន​ធ្វើ​ការ​​នៅ​សាយហ្គន​​ផ្នែក​ពិនិត្យ​ការចេញ​ចូល​ ​និង​តំបន់​ឧស្សាហកម្ម​បៀន​ហ្វ័រ​ (Bien Hoa) អស់រយៈ​ពេល​១៥​ខែដែរ​។

ប៉ុន្មាន​ខែ​ឆ្នាំ ប្រកប​ការងារ​​ដោយ​ទឹ​ក​ចិត្ត​ទំនួល​ខុសត្រូវ​ខ្ពស់​ នៅ​ប្រទេស​វៀតណាម​ ទាំងនេះ​​ជា​អនុស្សាវរីយល្អប្រពៃ​ចំពោះ​លោក ​David Devin ។ ក្រោយមក​​ លោក​ David Devin  ត្រឡប់​ទៅ​អាមេរិក​ធ្វើការ​នៅ​ក្រសួង​ការ​បរទេស​វិញ​ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​២៥ នៅលើ​ពិភពលោក​។ បន្ទាប់ពី​ចូល​និវត្តិ​នៅ​ឆ្នាំ​១៩៩០ លោក​ David Devin វិលត្រឡប់ទៅ​ស្រុក​កំណើត បង្កើត​ក្រុម​ហ៊ុន​​ជំនាញ​ខាង​សាងសង់​និង​គ្រប់គ្រង​អគារ​ល្វែង​តូច​ៗ។ ដោយ​សារ​តែ​ឧប្បត្តិ​ហេតុ​អាជីវកម្មដ៏​ធំមួយ​ លោក​ស្ទើរតែក្ស័យធនទៅ​​។


លោក​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន សម្រាប់​និពន្ធ​​សៀវ​ភៅ​ពិសេស​ "​នារី​ដឹកនាំដោយ​មនោសញ្ចេតនា​” បាន​បោះពុម្ព​ឡើង​វិញ​លើកទី​៨​នៅ​ប្រទេសវៀតណាម​។ រូបថត៖ វៀតគឿង

លោក David Devin សំណេះសំណាល​ជាមួយ​នារី​ ក្មេង​ៗ នៅ​មាត់បឹង​ហាណូយ​ នាថ្ងៃដើម​ឆ្នាំ​២០២២។ រូបថត៖​ វៀ​តគឿង

ឧទ្ទេសនាម​ជាមួយនឹង​យុវវ័យ​វៀតណាម​ អំពី​សៀ​វភៅ​ដែល​លោក​និពន្ធ​។ រូបថត៖​ វៀ​តគឿង​

ចំពោះ​លោក​ដើម្បី​ក្លាយ​ជា​នារី​ជោគ​ជ័យ​ ត្រូវបោះជំហាន​​ដើរ​ឡើងប្រកប​ដោយ​មនោសញ្ចេតនា​។ រូបថត៖​ វៀ​តគឿង

លោក David Devin  សំណេះសំណាល​នឹង​សិស្ស​អំពី​រឿង​រ៉ាវ​ជោគជ័យ​សម្រាប់​នារី​វៀតណាម​។​ រូបថត៖ ឯកសារ

នៅ​ឆ្នាំ​២០០៩ លោក​សម្រេច​ចិត្ត​អញ្ជើញមក​​ទីក្រុង​ហូជីមិញ​ វៀតណាម​ ដើម្បី​មានពេលវេលា​ងៀក​ក្រោយ​​រំលឹក​ឡើង​វិញ​ នូវ​រឿង​រ៉ាវ​ដែល​លោក​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​។ លោក​ចាប់​ផ្តើម​ធ្វើការ​ឡើង​វិញ​​ព្រមទាំង​រៀ​ន​ភាសា​វៀតណាម​ រៀន​គរុកោសល្យ​ ក្រោ​យ​មក​លោក​សម្រេច​ចិត្ត​ចេញ​ទៅ​ហាណូយ​ ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ និង​បន្តរស់នៅ​ទីនេះ ដើម្បី​សិក្សារៀន​សូត្រ​និង​ធ្វើការ​។ ពេល​លោក David Devin  ទៅ​បង្រៀន​នៅ​សកលវិទ្យាល័យ​បាកហា​ (Bac Ha) សកលវិទ្យាល័យ​រ៉ែ - ភូគព្ភសាស្រ្ត​ និង​សកលវិទ្យាល័យ​ង្វៀន​ត្រាយ​ (Nguyen Trai) លោ​ក​ភ្ញាក់​ផ្អើល​​​ស្ទើរទាំង​អស់​និស្សិត​ជា​យុវវ័យ​ ក្នុងនោះ​មាន​និស្សិ​តមួយ​ចំនួន​មាន​បំណង​ចង់​ក្លាយ​ជា​ CEO នៃ​ក្រុមហ៊ុន​យក្ស​មួយ​ ឬ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​ ជួន​កាល​ចង់​ក្លាយ​ជា​ប្រធាន​រដ្ឋ​ ប៉ុន្តែ​សកលវិទ្យាល័យ​មិនបាន​បង្រៀន​ពួកគាត់​ក្លាយ​ជា ​CEO តែ​បង្រៀន​ពួកគាត់​ក្លាយ​ជា​គណនេយ្យ​ករ​ និង​សេដ្ឋវិទូ​។​​ លោក​យល់​ឃើញ​ថា​នារីវៀតណាម​ ឈ្លាសវៃ​ណាស់ អាច​ធ្វើ​បាន​ការ​ងារធំ​ ប៉ុន្តែ​ពួកគាត់​នៅ​មាន​ឧបសគ្គ​ ខាង​រាង​កាយ​ទន់​ខ្សោយ​ ពួកគាត់​នៅ​ត្រូវ​គ្រួសារ​គ្រប់គ្រង​ហូស​ព្រំដែន​។ ប្រការនេះ បាន​ជំរុញ​ឱ្យ​លោក​និពន្ធ​សៀវ​ភៅ​ “នារី​ដឹក​នាំ​ដោយ​មនោសញ្ចេតនា​”។ សៀវ​ភៅនេះ ជា​គន្លឹះ​មួយ​ជួយ​នារី​មានអាជីពជោគជ័យ​ក្នុង​ជីវភាព​គ្រួសារ​។ អំឡុង​ពេល​វេលា​យ៉ាង​ខ្លី​ សៀវ​ភៅ​នេះ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​នៅវៀតណាម​ សៀវ​ភៅ​នេះ​បាន​បោះពុម្ព​ឡើងវិញ​លើកទី​៥​ នៅ​ឆ្នាំ​២០១៥ ហើយ​មកដល់សព្វថ្ងៃ​បាន​បោះពុម្ពឡើងវិញ​នៅ​លើកទី​៨។ លោក​ស្រី​ ខុក​ ហ្វ័រ​ភឿង​ (Khuc Hoa Phuong) នាយិកា​រោង​បោះពុម្ព​នារី​វៀតណាម​ ពេល​នោះ​បាន​និយាយ​ចំពោះ​មហាជន​​ថា​ សៀវ​ភៅ​របស់​លោក David Devin  ជា​សៀវ​ភៅ​ពិសេស​បំផុត​ មានប្រយោជន៍បំផុត​សម្រាប់​នារី​ ដែល​ពួកគាត់​បាន​បោះពុម្ព​អំឡុង​១០ឆ្នាំ​កន្លងទៅ​​។ រោង​បោះពុម្ព​នារី​វៀតណាម​ បាន​ជូន​ពានរង្វាន់​ “អ្នក​និពន្ធ​បំផុស​គំនិត​ល្អបំផុត​ឆ្នាំ​២០១៥”។​

ចំពោះ​លោក​ David Devin សប្បាយ​ចិត្ត​បំផុត​គឺរាល់ថ្ងៃលោក​ទទួលបាន​សំបុត្រ​អ៊ីម៉ែល​ពី​នារី​វៀតណាម​នៅ​គ្រប់​កន្លែង​លើ​ពិភពលោក​ អរគុណលោក​បាន​និពន្ធ​សៀវ​ភៅ​នេះ ហើយ​ពឹងលោក​ផ្តល់យោបល់​អំពីទំនាក់ទំនង​របស់​ពួកគាត់​ និង​របៀប​​បង្កើត​ទំនុកចិត្ត​ម្ចាស់ការលើជីវភាព​របស់​ខ្លួន​។ បន្ទាប់ពី​បោះពុម្ព​សៀវ​ភៅ​ លោក​ David Devin បាន​រៀប​ចំ​សិក្ខាសាលា​ចំនួន​៣០លើក សម្រាប់នារី​ ក្រោម​ប្រធាន​បទ​ “ដឹកនាំ​ដោយ​មនោសញ្ចេតនា​” ទាក់ទាញ​នារីអញ្ជើញ​មក​ចូល​រួម​កុះករ​។ សព្វថ្ងៃ លោក David Devin កំពុងតែ​បង្រៀន​សិស្ស​៦នាក់​ ដែលមាន​ទេពកោសល្យ​និពន្ធ​សៀវ​ភៅ​ ក្រោម​ប្រធាន​បទ​ដែល​ប្អូន​ចង់​បង្ហាញ​។​

ក្រៅ​ពីការ​​និពន្ធ​ ចាប់​ពី​ឆ្នាំ​២០០៩ មកដល់​សព្វថ្ងៃ​ លោក David Devin បាន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​ ដើម្បី​បង្រៀន​ភាសា​អង់គ្លេស​ លោក​ជា​គ្រូបង្រៀន​គម្រូ​ មាន​វិធីសាស្រ្ត​បង្រៀន​ល្អ​។ លោក​ David Devin បាន​ណែនាំ​កែសម្រួល​យុវវ័យ​វៀតណាម​ លើការ​រៀន​ភាសាអង់គ្លេស​ មានប្រសិទ្ធភាព​ក្នុងការ​បញ្ចេញ​សំឡេង​ វេយ្យាករណ៍​ លោកបាន​ជួយ​អតីត​និស្សិត​វៀតណាម​ជាង​១០នាក់​ ទៅ​អាមេរិកសិក្សា​​នៅ​សកលវិទ្យាល័យ​លំដាប់​ជួរមុខ​ ដើម្បី​យកសញ្ញាបត្រ MBA ​ ឬ​អនុបណ្ឌិត​។​ ៩ឆ្នាំ​បង្រៀន​ក្រៅ​​ម៉ោង​នៅ​សកល​វិទ្យាល័យ​​ចំនួន​៨ និង​មជ្ឈមណ្ឌល​ភាសាអង់គ្លេស​ផ្សេងៗ​ចំនួន​១០ ជាមួយ​​នឹង​និស្សិត​ជាង​៦០០០នាក់​ ឬច្រើន​ជាង​ពី​នេះទៀត​។ នៅ​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​ ពឹងលោក​ទៅ​បង្រៀន​​នៅ​តាម​អនុវិទ្យាល័យ​ស្រុក​ មិនត្រឹម​តែ​ភាសា​អង់គ្លេស​​នៅថែមទាំង​គណិតវិទ្យា​ និង​វិទ្យាសាស្រ្ត ដោយ​ភាសាអង់គ្លេស​​ទៀត​ផង​។​ នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០១៥ លោក​ទទួល​បាន​ពាន​រង្វាន់​ “គ្រូបង្រៀន​បាន​រាប់អាន​បំផុត​នលើ Topica” និស្សិត​ចំនួន​១០០០នាក់​ជាអ្នក​ជ្រើសរើស​ នៅ​ក្នុង​ចំណោម​គ្រូបង្រៀនដើម​កំណើត​ភាសា​ ​ចំនួន​១០០នាក់​។

សព្វថ្ងៃ​ លោក David Devin ​កំពុង​ជំរុញ​បង្កើត​​វិទ្យាស្ថាន Eva -​  ជា​អង្គការ​សិក្សាអប់រំ​ បណ្តុះបណ្តាល​ កាយ​សម្ពន្ធ​ និង​សប្បុរសធម៌​សម្រាប់នារី​ ដែល​មានខ្នាតធំបំផុតនៅ​​វៀតណាម​ ហើយ​នារី​ជា​អ្នក​គ្រប់គ្រង​និ​ងដំណើរការ​ទាំង​ស្រុង​។ លោក​និង​សហការី​ជួយ​នារី​រាប់ពាន់នាក់​នៅទូទាំងប្រទេស​វៀតណាម​ កែសម្រួល​ជីវភាព​រស់នៅ​ ជួយ​ពួកគាត់​សាង​សុបិន​។​ លោក​ David Devin រៀប​រាប់ថា “​យើង​ខ្ញុំជំនួយដល់នារី​ ដែល​រង​នូវ​អំពើ​ហឹង្សាគ្រួសារ នារីពិកា នារីកំពុង​រង​ទុកលំបាក​ដោយ​សារជីវភាពរស់នៅ​ នៅតាម​តំបន់ស្រុក​ នារីអនាថា ក្រីក្រ នៅ​តាម​ទីក្រុង​ធំៗ​។​ យើង​ខ្ញុំក៏​ស្វែងរក​យាយ​ជីដូន​ឯកោ​គ្មាន​គ្រួសារ និង​នារី​រងគ្រោះដោយ​អំពើ​ជួញ​ដូរ​មនុស្ស​។  យើង​ខ្ញុំ​នៅ​មាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើ​ ប៉ុន្តែ​ខ្ញុំជឿជាក់ថា ប្រសិន​បើ​​​យើង​ធ្វើ​ការ​រួម​គ្នា​ យើង​ខ្ញុំ​អាច​បង្កើត​ភាពខុសប្លែក​ធំ​ លើ​ផ្នត់​គំនិត​រស់នៅ​របស់​នារី​វៀតណាម​។

ទោះបី​លោក​មាន​អាយុ​ច្រើន​ពិត​មែន​ ប៉ុន្តែលោក David Devin ពេល​ណា​ក៏ពោរពេញទៅ​ដោយថាមពល​ធ្វើ​ការ អាន​សៀវ​ភៅ​ប្រវត្តិសាស្រ្ត​វៀតណាម​ បង្រៀន​ និពន្ធ​​ និង​ហាត់ប្រាណ​។​ ខ្លួន​​លោក​ជា​និមិត្តរូប​នៃ​ការ​ខិតខំប្រឹងប្រែង​ បំផុស​ថាមពល​សម្រាប់​ប្រជាជន​វៀតណាម​។​ លោក​បាន​ហ្វឹក​ហាត់យក​ជំនះលើ​ជំងឺ​លើស​ឈាម​ ដើម្បី​សុខ​ភាព​និង​បន្តធ្វើ​ការ​បម្រើ​សង្គម​។​ នោះជា​ប្រការ​វិសេសជាង ទឹក​ចិត្ត​របស់​លោក​ដែល​ផ្តល់ជូនប្រទេស​​វៀតណាម​៕


top