• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai៖ រដ្ឋាភិបាលជួយគាំទ្រជួរសហគ្រិន សហគមន៍ ធុរកិច្ច ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាព

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សមា គមសហគ្រាសធុនតូច និង មធ្យមវៀតណាមបានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ អាណត្តិ ២០២៣-២០២៨។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai សំណេះសំណាលជាមួយបណ្ដាតំណាងដែលអញ្ជើញចូលរួមមហាសន្និបាត។ (រូបថត៖ VGP)

ក្នុងអាណត្តិ ២០១៨-២០២៣ សមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម បានអនុវត្តន៍សកម្មភាពជាច្រើន ហើយសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត។ គិត ត្រឹមឆ្នាំមុន សមាគមមានសមាជិកពេញសិទ្ធិជាង ៦,៥ ម៉ឺន។ បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យមស្រូបយកប្រមាណ ៩៧% នៃសហគមន៍ធុរកិច្ចក្នុងប្រទេស រួមវិភាគទាន ៤៥% នៃ GDP និង ៣០% នៃថវិការដ្ឋ ស្រូយក ៣០% នៃតម្លៃទំនិញនាំចេញ។

ថ្លែងមតិនៅមហាសន្និបាត លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលបន្តជួយគាំទ្រជួរសហគ្រិននិងសហគមន៍ធុរកិច្ច ដើម្បីអភិវឌ្ឍន៍ឲ្យ កាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាព។ អំពីភារកិច្ចនាពេលខាងមុខ លោកឧបនាយក រដ្ឋមន្ត្រី Le Minh Khai បានស្នើថា៖ ជំរុញការអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា កសាងប្រព័ន្ធអេកូឡូស៊ី ចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ បង្កើនការតភ្ជាប់ ការផ្គត់ផ្គង់កម្លាំងពលករ បណ្ដុះ បណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់។ លើក ទឹកចិត្តយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃសហគមន៍ធុរកិច្ចឯកជនក្នុងស្រុក ជាពិសេសក្នុង វិស័យឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ហើយបង្កើតខ្សែ សង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃក្នុងស្រុកនិងអន្តរជាតិផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top