ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សាថ្មីនៃវិទ្យាស្ថានកសិកម្មវៀតណាម 12/10/2024 នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ នៃវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ពោធគម្រោងបង្កើនសមត្ថភាពបណ្តុះបណ្តាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីដើមទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ធនាគារពិភពលោក (WB)។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មីនៃវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ពោធគម្រោងបង្កើនសមត្ថភាពបណ្តុះបណ្តាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ (រូបថត៖ VOV) ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលយុគសម័យថ្មីជាមួយនឹងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិទាំងមូល ហើយបានស្នើឲ្យផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទនិយាយរួម និងវិទ្យាស្ថានកសិកម្មវៀតណាមនិយាយដោយឡែក ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅនូវចក្ខុវិស័យប្រវត្តិសាស្ត្រថ្មី កំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធ្វើនវានុវត្តន៍ដោយឥតឈប់ឈរ ខិតខំប្រឹងប្រែងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា។យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បក្សនិងរដ្ឋបានអះអាងជាច្រើនលើកច្រើនសារថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយកំពូលរបស់ប្រទេសជាតិ ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគន្លឹះនៃការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសជាតិ។ ដូច្នេះ សាកលវិទ្យាល័យត្រូវតែជាអង្គភាពសំខាន់មួយនៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដោយបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចវិលជុំ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ វិទ្យាស្ថានកសិកម្ម ត្រូវតែខិតខំបន្តទៀត ដើម្បីមិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាអាសយដ្ឋានដែលអាចទុកចិត្តបានសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ នៃវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ពោធគម្រោងបង្កើនសមត្ថភាពបណ្តុះបណ្តាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីដើមទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ធនាគារពិភពលោក (WB)។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មីនៃវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ពោធគម្រោងបង្កើនសមត្ថភាពបណ្តុះបណ្តាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ (រូបថត៖ VOV) ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលយុគសម័យថ្មីជាមួយនឹងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិទាំងមូល ហើយបានស្នើឲ្យផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទនិយាយរួម និងវិទ្យាស្ថានកសិកម្មវៀតណាមនិយាយដោយឡែក ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅនូវចក្ខុវិស័យប្រវត្តិសាស្ត្រថ្មី កំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធ្វើនវានុវត្តន៍ដោយឥតឈប់ឈរ ខិតខំប្រឹងប្រែងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា។យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បក្សនិងរដ្ឋបានអះអាងជាច្រើនលើកច្រើនសារថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយកំពូលរបស់ប្រទេសជាតិ ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគន្លឹះនៃការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសជាតិ។ ដូច្នេះ សាកលវិទ្យាល័យត្រូវតែជាអង្គភាពសំខាន់មួយនៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដោយបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចវិលជុំ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ វិទ្យាស្ថានកសិកម្ម ត្រូវតែខិតខំបន្តទៀត ដើម្បីមិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាអាសយដ្ឋានដែលអាចទុកចិត្តបានសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀគីស្ថាន06/03/2025ព័ត៌មាននាព្រឹកថ្ងៃទី៦ ខែមីនា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋកៀគីស្ថាន (Kyrgyzstan)លោក Adylbek Kasimalyev ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា។ វៀតណាមដោះស្រាយយ៉ាងសកម្មនៅចំពោះមុខគោលនយោបាយពន្ធពីអាមេរិក06/03/2025ព័ត៌មានប្រធានរដ្ឋសភាជួបសំណេះសំណាលជាមួយសមាជិការសភានិងថ្នាក់ដឹកនាំរដ្ឋសភាជាស្ត្រី06/03/2025ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យ AstraZeneca ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងទៅវៀតណាម06/03/2025ព័ត៌មាននាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ២០២៥05/03/2025ព័ត៌មានបើកពិព័រណ៍ Hana Expo ២០២៥05/03/2025ព័ត៌មានពិធីបើកកម្មវិធី "ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៥ - ឆ្ពោះទៅហាណូយឆ្នាំ ២០២៥"05/03/2025ព័ត៌មាន អត្ថបទផ្សេងទៀត