• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ សេចក្តីប្រាថ្នាដ៏ធំត្រូវតែសម្រេចបានតាមរយៈចក្ខុវិស័យត្រឹមត្រូវ គោលនយោបាយដែលមានមូលដ្ឋានគ្រឹះ និងសកម្មភាពដែលមានទំនួលខុសត្រូវ

ដោយសង្កត់ធ្ងន់លើខ្លឹមសារអំពីយុគសម័យថ្មី និងតម្រូវការក្នុងការរក្សាស្ថិរភាពយ៉ាងរឹងមាំនិងជំរុញការអភិវឌ្ឍនៅចំពោះមុខការប្រែប្រួល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចថ្មីដ៏លេចធ្លោក្នុងផ្នត់គំនិតអភិវឌ្ឍន៍នោះ គឺការដាក់ការអភិវឌ្ឍ ស្ថិរភាព និងការការពារមាតុភូមិនៅក្នុងធ្លុងឯកភាពតែមួយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ពិភាក្សាជាមួយសិក្ខាកាមក្នុងកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ រូបថត៖ VNA

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ (ទីក្រុងហាណូយ) លោកសាស្ត្រាចារ្យ បណ្ឌិត តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញឧទ្ទេសនិងពិភាក្សាលើប្រធានបទ “ការដឹកនាំយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី៖ ចក្ខុវិស័យមួយរយឆ្នាំ – ផ្នត់គំនិតទម្លុះទម្លាយ – ស្ថាបនាការអភិវឌ្ឍ – គ្រប់គ្រងការអនុវត្ត” ជាមួយសិក្ខាកាមដែលកំពុងចូលរួមកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ (ថ្នាក់ទី២)។

ប្រធានបទមេរៀនផ្តោតលើសសរស្តម្ភចំនួន៤៖ ចក្ខុវិស័យមួយរយឆ្នាំ – ផ្នត់គំនិតទម្លុះទម្លាយ – ស្ថាបនាការអភិវឌ្ឍ – គ្រប់គ្រងការអនុវត្ត។ ចរន្តសកម្មភាព៖ យល់ដឹងត្រឹមត្រូវ – ចក្ខុវិស័យវែងឆ្ងាយ – ជ្រើសរើសត្រឹមត្រូវ – បង្កើតលក្ខខណ្ឌគ្រប់គ្រាន់ – រៀបចំការអនុវត្ត – ត្រួតពិនិត្យនិងកែតម្រូវ។

ដោយសង្កត់ធ្ងន់លើខ្លឹមសារអំពីយុគសម័យថ្មី និងតម្រូវការក្នុងការរក្សាស្ថិរភាពយ៉ាងរឹងមាំនិងជំរុញការអភិវឌ្ឍនៅចំពោះមុខការប្រែប្រួល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចថ្មីដ៏លេចធ្លោក្នុងផ្នត់គំនិតអភិវឌ្ឍន៍នោះ គឺការដាក់ការអភិវឌ្ឍ ស្ថិរភាព និងការការពារមាតុភូមិនៅក្នុងធ្លុងឯកភាពតែមួយ។ ការអភិវឌ្ឍបង្កើតធនធានសម្រាប់ស្ថិរភាព; ស្ថិរភាពបង្កើតបរិយាកាសសម្រាប់បន្តច្នៃប្រឌិត និងអភិវឌ្ឍន៍; ការការពារមាតុភូមិត្រូវតែមានភាពម្ចាស់ការតាំងពីដំបូងទី ពីចម្ងាយ និងក្នុងដំណើរការអភិវឌ្ឍន៍តែម្ដង។ ស្វ័យភាពយុទ្ធសាស្ត្រមិនមែនជាការដាក់ខ្លួនឯងនៅឯកោនោះទេ ប៉ុន្តែជាការបង្កើនសមត្ថភាពសម្រេចចិត្តដោយខ្លួនឯង ភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពសម្របខ្លួន; ព្រមទាំងពង្រីកកម្លាំងផ្ទៃក្នុង ធ្វើសមាហរណកម្មយ៉ាងសកម្ម និងរួមបញ្ចូលគ្នាកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ពិភាក្សាជាមួយសិក្ខាកាមក្នុងកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ រូបថត៖ VNA

តាមរយៈខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានសង្កត់ធ្ងន់លើសារសំខាន់ៗចំនួនប្រាំ រួមមាន៖ ចក្ខុវិស័យរយៈពេលវែងត្រូវតែតំរង់ទិសការសម្រេចចិត្តនាពេលបច្ចុប្បន្ន; ស្ថិរភាពនិងការអភិវឌ្ឍត្រូវតែពង្រឹងឲ្យគ្នាទៅវិញទៅមក; របកគំហើញចាប់ផ្តើមដោយជម្រើសត្រឹមត្រូវ; ការស្ថាបនាការអភិវឌ្ឍត្រូវតែដោះសោធនធាន និងភាពច្នៃប្រឌិតរបស់សង្គមទាំងមូល; ហើយប្រសិទ្ធភាពនៃការគ្រប់គ្រងការអនុវត្ត នឹងផ្ទៀងផ្ទាត់សមត្ថភាពដឹកនាំ។

បញ្ចប់ការពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សេចក្តីប្រាថ្នាដ៏ធំត្រូវតែសម្រេចឲ្យបានតាមរយៈចក្ខុវិស័យត្រឹមត្រូវ គោលនយោបាយដែលមានមូលដ្ឋានគ្រឹះ និងសកម្មភាពដែលមានទំនួលខុសត្រូវ៕

តាម​ vovworld.vn/km-KH/

វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមដំណើរ ជាមួយ BRICS ដោយស្មារតីទទួលខុសត្រូវ សុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមដំណើរ ជាមួយ BRICS ដោយស្មារតីទទួលខុសត្រូវ សុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

 នាព្រឹកថ្ងៃទី១៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ដែលមានប្រធានបទ “ភាពធន់ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៖ បង្កើតអនាគតកំណើនបរិយាប័ន្នសកល”។

Top