• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម ជាអធិបតីនៃពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រថៃ និងព្រះអគ្គមហេសី

កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក តូ​ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះបាទ Maha Vajiralongkorn  Phra Vajiraklaochaoyuhua និងព្រះអគ្គមហេសី រួមជាមួយគណៈប្រតិភូ​រាជវង្សថៃ ដែលកំពុងយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ​មកកាន់វៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក តូ ឡឹម និងព្រះរាជាណាចក្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua រួមជាមួយគណៈប្រតិភូ ធ្វើ ពិធី​គោរពទង់ជាតិ។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានអបអរសាទរចំពោះសមិទ្ធផល​លេចធ្លោ​ដែល​ប្រជាជន​ថៃសម្រេចបាន ក្រោមការគ្រងរាជ្យសម្បត្តិ របស់ព្រះមហាក្សត្រ និងតួនាទីដ៏សំខាន់របស់រាជវង្សានុវង្ស ក្នុងការពង្រឹងឯកភាពជាតិ រក្សាស្ថិរភាព និងអភិវឌ្ឍប្រទេសជាតិ​។ យោងតាមលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ ប្រការដ៏មានតម្លៃមួយគឺចំណងមិត្តភាពរវាងវៀតណាម និងថៃ មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈឯកសារសហប្រតិបត្តិការ និងដំណើរទស្សនកិច្ចកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបង្កើតឡើង ថែរក្សា និងពូនជ្រុំដោយចំណងមិត្តភាពដ៏​ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធីលៀងសាយភោជន៍។ រូបថត៖ VNA

«រយៈពេល ៥០ ឆ្នាំកន្លងមកនេះ គឺជាដំណើរដ៏គួរឱ្យមោទនភាពសម្រាប់យើងក្រឡែកមើល​ឡើង​វិញ ហើយក៏ជាការចាប់ផ្តើមនៃការបោះជំហាន​កាន់​តែឆ្ងាយផងដែរ​។ វៀតណាមចង់សហការជាមួយថៃ ដើម្បីកសាងទំនាក់ទំនងកាន់តែជាក់ស្តែង ដែល​ក្នុង​នោះ ភាពជោគជ័យរបស់ប្រទេសម្ខាង​នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់​ការ​អភិ​វ​ឌ្ឍ​រ​ប​ស់ប្រទេសម្ខាងទៀត។ ខ្ញុំជឿជាក់ថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តទទួលមរតកសមិទ្ធផលរបស់មនុស្សជំនាន់មុនៗ ដោយរួមគ្នាកសាងចំណង​មិត្តភាពកាន់​តែរឹងមាំ​រវាងប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋាន​គ្រឹះដ៏រឹងមាំនៃទំនុកចិត្តនយោបាយ ចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ និងអត្ថន័យដ៏សំខាន់នៃព្រះរាជ​ដំណើរទស្សនកិច្ច​លើក​នេះ របស់​ព្រះមហាក្សត្រ និង​ព្រះ​អគ្គមហេសី ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ នឹងអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយចីរភាព»។

ព្រះរាជាណាចក្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua អញ្ជើញថ្លែងនៅក្នុងពិធីលៀងសាយភោជន៍។ រូបថត៖ VNA 

ព្រះមហាក្សត្រថៃបានសង្កត់ធ្ងន់ថា ព្រះរាជ​ដំណើរទស្សនកិច្ចមកកាន់វៀតណាម​លើក​នេះ បាន​ប្រព្រឹត្តទៅក្នុង​​ឱកាសខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាការបញ្ជាក់យ៉ាង​ខ្លាំងក្លាអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាព​ជាអ្នកជិតខាងដ៏សាមគ្គី​ភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសមាជិកនៃសហគមន៍អន្តរជាតិ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជារាងរហូត​៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ សេចក្តីប្រាថ្នាដ៏ធំត្រូវតែសម្រេចបានតាមរយៈចក្ខុវិស័យត្រឹមត្រូវ គោលនយោបាយដែលមានមូលដ្ឋានគ្រឹះ និងសកម្មភាពដែលមានទំនួលខុសត្រូវ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ សេចក្តីប្រាថ្នាដ៏ធំត្រូវតែសម្រេចបានតាមរយៈចក្ខុវិស័យត្រឹមត្រូវ គោលនយោបាយដែលមានមូលដ្ឋានគ្រឹះ និងសកម្មភាពដែលមានទំនួលខុសត្រូវ

ដោយសង្កត់ធ្ងន់លើខ្លឹមសារអំពីយុគសម័យថ្មី និងតម្រូវការក្នុងការរក្សាស្ថិរភាពយ៉ាងរឹងមាំនិងជំរុញការអភិវឌ្ឍនៅចំពោះមុខការប្រែប្រួល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចថ្មីដ៏លេចធ្លោក្នុងផ្នត់គំនិតអភិវឌ្ឍន៍នោះ គឺការដាក់ការអភិវឌ្ឍ ស្ថិរភាព និងការការពារមាតុភូមិនៅក្នុងធ្លុងឯកភាពតែមួយ។

Top