ព័ត៌មាន លោកអគ្គលេខាបក្ស តូ ឡឹម៖ ចាប់ផ្តើមអនុវត្តន៍ភ្លាមនូវភារកិច្ចសំខាន់របស់បក្សនៅក្នុងដំណាក់កាលថ្មី 04/03/2026 នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានជួបធ្វើការជាមួយក្រុមអ្នកនិពន្ធគម្រោងបូកសរុប ១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្ត វៀតណាម និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាល ឈានឡើងសង្គមនិយម។ ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)អញ្ជើញធ្វើការសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា វៀតណាមកំពុងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិសេសមួយនោះគឺការរំលឹកខួប ១០០ ឆ្នាំដែលបក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសជាតិ (១៩៣០-២០៣០) និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាលឈានឡើងសង្គមនិយម (១៩៩១-២០៣១)។ នេះមិនត្រឹមតែជាសមិទ្ធផលក្នុងរយៈពេលជាក់ស្ដែងមួយប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យដំណើរបដិវត្តន៍ដែលពោរពេញទៅដោយការលះបង់ ការលំបាកលំបិន ភាពច្នៃប្រឌិត និងការអភិវឌ្ឍទៀតផង។ នេះជាឱកាសដើម្បីស្រាយបំភ្លឺបន្ថែមអំពីគំរូអភិវឌ្ឍន៍ សមិទ្ធផល ចំណុចខ្វះខាត មូលហេតុ និងមេរៀនបទពិសោធន៍។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)“ការងារនេះមិនត្រឹមតែបម្រើការរំលឹកខួបអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីត្រៀមរៀបចំមូលដ្ឋានទ្រឹស្តីនិងជាក់ស្តែងសម្រាប់គោលនយោបាយជាយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅឆ្នាំ ២០៤៥ និងឆ្ងាយជាងនេះទៀត ដោយតំរង់ទិសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២១៣០។ ហេតុដូច្នេះ នេះត្រូវតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ចាប់ពីគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងអង្គភាពមជ្ឈិម រហូតដល់មូលដ្ឋានទូទាំងប្រទេស”។ដោយចាត់ទុកថាឆ្នាំ ២០២៦ ជាចំណុចចាប់ផ្តើម ដែលដាក់គ្រឹះសម្រាប់ដំណើរការទាំងមូលនៃការបូកសរុបដំណាក់កាល ២០២៦-២០៣១ នោះ លោកអគ្គលេខាបក្សបានតម្រូវឱ្យកំណត់វិធីសាស្រ្តធ្វើការបែបវិទ្យាសាស្ត្រ ទំនើប និងមានប្រសិទ្ធភាពតាំងពីដើមដំបូង៖“គម្រោងបូកសរុបទាំងពីរនេះ គឺជាក្របខ័ណ្ឌតំរង់ទិសសម្រាប់ខ្លឹមសារការងារទាំងអស់។ យើងត្រូវពិនិត្យឡើងវិញនូវវិសាលភាព មុខសញ្ញា និងវិធីសាស្រ្តបូកសរុប; ស្រាយបំភ្លឺរចនាសម្ព័ន្ធរបាយការណ៍; កំណត់អ័ក្សខ្លឹមសារសំខាន់ៗ; តម្រង់ទិសសម្រាប់វិធីអភិក្រមក្នុងទម្រង់ប្រវត្តិសាស្ត្រ-តក្កវិជ្ជា; ទ្រឹស្តី-ជាក់ស្តែង; ការបូកសរុប-ការព្យាករណ៍; និងកំណត់ពីផលិតផលចុងក្រោយ”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:លោកអគ្គលេខាបក្ស តូ ឡឹម ចំណុចខ្វះខាត បក្ស

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានជួបធ្វើការជាមួយក្រុមអ្នកនិពន្ធគម្រោងបូកសរុប ១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍របស់បក្សកុម្មុយនិស្ត វៀតណាម និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាល ឈានឡើងសង្គមនិយម។ ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)អញ្ជើញធ្វើការសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា វៀតណាមកំពុងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិសេសមួយនោះគឺការរំលឹកខួប ១០០ ឆ្នាំដែលបក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសជាតិ (១៩៣០-២០៣០) និង ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងរយៈពេលអន្តរកាលឈានឡើងសង្គមនិយម (១៩៩១-២០៣១)។ នេះមិនត្រឹមតែជាសមិទ្ធផលក្នុងរយៈពេលជាក់ស្ដែងមួយប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យដំណើរបដិវត្តន៍ដែលពោរពេញទៅដោយការលះបង់ ការលំបាកលំបិន ភាពច្នៃប្រឌិត និងការអភិវឌ្ឍទៀតផង។ នេះជាឱកាសដើម្បីស្រាយបំភ្លឺបន្ថែមអំពីគំរូអភិវឌ្ឍន៍ សមិទ្ធផល ចំណុចខ្វះខាត មូលហេតុ និងមេរៀនបទពិសោធន៍។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)“ការងារនេះមិនត្រឹមតែបម្រើការរំលឹកខួបអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីត្រៀមរៀបចំមូលដ្ឋានទ្រឹស្តីនិងជាក់ស្តែងសម្រាប់គោលនយោបាយជាយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅឆ្នាំ ២០៤៥ និងឆ្ងាយជាងនេះទៀត ដោយតំរង់ទិសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២១៣០។ ហេតុដូច្នេះ នេះត្រូវតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ចាប់ពីគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងអង្គភាពមជ្ឈិម រហូតដល់មូលដ្ឋានទូទាំងប្រទេស”។ដោយចាត់ទុកថាឆ្នាំ ២០២៦ ជាចំណុចចាប់ផ្តើម ដែលដាក់គ្រឹះសម្រាប់ដំណើរការទាំងមូលនៃការបូកសរុបដំណាក់កាល ២០២៦-២០៣១ នោះ លោកអគ្គលេខាបក្សបានតម្រូវឱ្យកំណត់វិធីសាស្រ្តធ្វើការបែបវិទ្យាសាស្ត្រ ទំនើប និងមានប្រសិទ្ធភាពតាំងពីដើមដំបូង៖“គម្រោងបូកសរុបទាំងពីរនេះ គឺជាក្របខ័ណ្ឌតំរង់ទិសសម្រាប់ខ្លឹមសារការងារទាំងអស់។ យើងត្រូវពិនិត្យឡើងវិញនូវវិសាលភាព មុខសញ្ញា និងវិធីសាស្រ្តបូកសរុប; ស្រាយបំភ្លឺរចនាសម្ព័ន្ធរបាយការណ៍; កំណត់អ័ក្សខ្លឹមសារសំខាន់ៗ; តម្រង់ទិសសម្រាប់វិធីអភិក្រមក្នុងទម្រង់ប្រវត្តិសាស្ត្រ-តក្កវិជ្ជា; ទ្រឹស្តី-ជាក់ស្តែង; ការបូកសរុប-ការព្យាករណ៍; និងកំណត់ពីផលិតផលចុងក្រោយ”៕
អត្ថបទផ្សេងទៀត កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ17/04/2026ព័ត៌មានលោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។ បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC16/04/2026ព័ត៌មានជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម16/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង16/04/2026ព័ត៌មានដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាម16/04/2026ព័ត៌មានថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស16/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)16/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត