មកដល់វៀតណាម នាខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសបង្ហាញវត្តមានសៀវភៅ “ទីក្រុងសម្រាប់មនុស្ស” បានបកប្រែជាភាសាវៀតណាម លោកសាស្រ្តាចារ្យ Jan Gehl មានជំនួប និង សំណេះសំណាលរួមនឹងមជ្ឈដ្ឋានស្ថាបត្យករ ក៏ដូចជាអ្នកឡើងផែនការទីក្រុងនៅវៀតណាម។ ក្រៅពីនោះ មិត្តយុវវ័យ និង អ្នកស្រឡាញ់សៀវភៅកុះករ បានស្តាប់នូវការពិសោធន៍ចំណានចិត្ត របស់ស្ថាបត្យករល្បីឈ្មោះលើពិភពលោកនេះ ជុំវិញរឿងរ៉ាវរបស់លោក។
“ទីក្រុងសម្រាប់មនុស្ស” ប្រសូតចេញក្រោមការគាំពារនៃមូលនិធីបេតិកភណ្ឌដាណឺម៉ាកមួយ។ បានរដ្ឋាភិបាលដាណឺម៉ាកផ្តល់ថវិកាសរសេរនិពន្ធសៀវភៅ ម្លោះហើយ លោកសាស្រ្តាចារ្យ Jan Gehl បានជូនកម្មសិទ្ធិសៀវភៅទៅកាន់ប្រទេសនានា លើពិភពលោក។ លោកមានបំណងចង់ឱ្យពួកគាត់ ជាអ្នកអនុវត្តសៀវភៅនេះ លើតថភាពជាក់ស្តែងនៅប្រទេសពួកគាត់ ដើម្បីបង្កើតចេញទីក្រុងល្អប្រសើរជាង ជូនជនជាតិពួកគាត់។
“ទីក្រុងសម្រាប់មនុស្ស” ជានិយមន័យស្តីអំពីទីក្រុងមួយ ជិតស្និទ្ធនឹងមនុស្ស ចាប់ពីនោះ កសាងទីក្រុងមួយនាំមកនូវជីវភាពផ្តល់ឱ្យមនុស្សសុភមង្គល និង សុខភាពល្អ។ ផ្អែកលើការផ្លាស់ប្តូរមិនឈប់ឈរ អំពីរចនាសម្ពន្ធប្រជាជន ក៏ដូចជាផ្នត់គំនិតរស់នៅ អ្នកនិពន្ធពិចារណាគិតរកវិធីសាស្រ្ត នាំទីក្រុងរីកចម្រើនតាមរបៀបរស់រវើក សុវត្ថិភាព ស្ថិរភាព ក៏ដូចជាតម្លាភាពជាង។ កក្តាចាំបាច់ដើម្បីកសាងឡើងជាទីក្រុងមួយគួររស់នៅ នោះគឺ បរិយាកាសសុវត្ថិភាព បម្រើជូនការធ្វើដំណើរថ្មើរជើង ធាក់កង់ ជំនួសរបៀបរស់នៅខ្ជិលចលនា អង្គុយសម្ងំខាងក្រោយចង្កូតឡាន ឬនៅមុខអេក្រង់កុំព្យូទ័រ។
![]() ពិធីបង្ហាញវត្តមានសៀវភៅ “ទីក្រុងសម្រាប់មនុស្ស” នៅ AGOhub ផ្លុវ១២ សង្កាត់ហ្វ័រម៉ា (Hoa Ma) ក្រុងហាណូយ។ ![]() សៀវភៅ “ទីក្រុងសម្រាប់មនុស្ស” (ឈ្មោះអង់គ្លេស៖ “Cities for People”) របស់ លោកសាស្រ្តាចារ្យ Jan Gehl សព្វថ្ងៃជាសៀវភៅល្បីឈ្មោះ ប្រមូលផ្តុំបទពិសោធន៍សកម្មភាពជាង៤០ឆ្នាំ របស់លោកក្នុងវិស័យរចនា និង ឡើងគម្រោងទីក្រុង។ ![]() លោកសាស្រ្តាចារ្យ Jan Gehl ពីគ្រោះនឹងស្ថាបត្យករ ក៏ដូចជាអ្នកឡើងគម្រោងទីក្រុង នៅវៀតណាម ស្តីពីខ្លឹមសារសៀវភៅ ដែលបាន “ទីក្រុងសម្រាប់មនុស្ស” សព្វថ្ងៃបានបកប្រែទៅ៣៤ភាសា។ ![]() “ខ្ញុំជូនសៀវភៅនេះ ទុកសម្រាប់បកប្រែឥតគិតថ្លៃ ទៅជាភាសាផ្សេងៗ ក្នុងនោះមានទាំងភាសាវៀតណាម ពីព្រោះខ្ញុំមានសង្ឃឹមថា ការស្រាវជ្រាវរបស់ខ្លួន នឹងរួមអត្ថប្រយោជន៍ជូនមនុស្សគ្រប់រូប លើសកលលោក” លោក សាស្រ្តាចារ្យ Jan Gehl ចែករំលែកនឹងភ្ញៀវកិត្តិយស ដែលបានអញ្ជើញមកចូលរួមការឧទ្ទេសនាមសៀវភៅរបស់លោក។ ![]() ឯកអគ្គរដ្ឋទូតរងដាណឺម៉ាកប្រចាំនៅវៀតណាម Holmsgaard និង លោកសាស្រ្តាចារ្យ Jan Gehl នាពិធីឧទ្ទេសនាមសៀវភៅនៅក្រុងហាណូយ។ ![]() លោកសាស្រ្តាចារ្យ Jan Gehl ឆ្លើយសំណួរនៃអ្នកយកចិត្តទុកដាក់ដល់វិស័យតំឡើងគម្រោងទីក្រុងនៅវៀតណាម... ![]() ...ហើយចុះហត្ថលេខាលើសៀវភៅ ជូនមិត្តអ្នកអានវៀតណាម។ ![]() លោកសាស្រ្តាចារ្យ Jan Gehl ថតរូបរួមនឹងអ្នកគាំទ្រលោក នៅចិន។ រូបថត៖ ឯកសារ ![]() សៀវភៅ “ទីក្រុងសម្រាប់មនុស្ស” (ឈ្មោះជាភាសាអង់គ្លេស៖ “Cities for People”) ច្បាប់បកប្រែជាភាសាវៀតណាម របស់លោកសាស្រ្តាចារ្យ Jan Gehl។ |
ឆ្នាំ២០១០ លោក សាស្រ្តាចារ្យ Jan Gehl ចាប់ផ្តើមសរសេរនិពន្ធ “ទីក្រុងសម្រាប់មនុស្ស” មកពីការបម្រែបម្រួលក្នុងស្ថាបត្យកម្មនៃទីក្រុង Copenhagen (ដាណឺម៉ាក) ភូមិកំណើតរបស់លោក។ នេះបានវាយតម្លៃជាទីក្រុងគួររស់នៅបំផុតលើសកលលោក ដោយសារឆ្លងកាត់ភាពអួរអាប់រុងរឿង បំលាស់សង្គម ទីក្រុងនេះ បានធ្វើដំណើរតាមទិសដៅស្ថាបត្យកម្ម យកចិត្តទុកដាក់ដល់តម្រូវការនៃមនុស្សដូចជា៖ ថែទាំសុខភាពនៃប្រជាជន រួមផ្សំនឹងសកម្មភាពសង្គម ប្រជាធិបតេយ្យ (អន្តរសកម្មច្រើនជាងក្នុងបរិយាកាសទីក្រុង)។
ជាមួយនឹងបទពិសោធន៍៤០ឆ្នាំ ក្នុងរបរជាស្ថាបត្យករ លោកសាស្រ្តាចារ្យ Jan Gehl ទទួលបានពានរង្វាន់អន្តរជាតិកិត្តិយសដូចជា៖ ពានរង្វាន់ឆ្នាំ២០១១ នៃសម្ពន្ធសមាគមស្រាវជ្រាវរចនាបរិស្ថាន (EDRA) Planetizen និង នាំមុខបញ្ជីសៀវភៅ១០០ក្បាលមានអត្ថន័យល្អបំផុត ខាងរចនាទីក្រុងឆ្នាំ២០១៣ នៃ Brent Toderian។ |
សៀវភៅបានសរសេរជាមួយនឹងរចនាបទវិទ្យាសាស្រ្ត លំនាំទៅដោយរូបភាពរស់រវើក ដោយមានរូបភាព និង រូបគំនូរជាង៧០០ផ្ទាំង ប្រមូលផ្តុំមកពីសំណង់របស់លោកសាស្រ្តាចារ្យ Jan Gehl លើសកលលោក។ តាមរយៈនោះ មិត្តអ្នកអាន បានលើកទឹកចិត្តប្រើប្រាស់ការពិសោធន៍របស់ខ្លួន ដើម្បីពិចារណាអំពីបរិយាកាសទីក្រុង ដោយឡែករបស់ខ្លួន។
សៀវភៅបកប្រែជាភាសាវៀតណាម ជាមួយនឹងបំណងនឹងនាំយកនូវគម្រោង និង កម្មវិធីរចនា គម្រោងទីក្រុង ក៏ដូចជាផ្តល់គន្លឹជូនអ្នកកំណត់នូវគោលនយោបាយ គម្រោងទីក្រុង និង គមនាគមន៍នៅវៀតណាម។
ឯកអគ្គរដ្ឋទូតរងដាណឺម៉ាកប្រចាំនៅវៀតណាម លោកស្រី Louise Holmsgaard សង្ឃឹមថាទ្រឹស្តីផែនការបៃតង យកមនុស្សជាមជ្ឈមណ្ឌលនឹងមានប្រយោជន៍សម្រាប់វៀតណាម ទឹកដីទីក្រុងមួយកំពុងរីកចម្រើនខ្លាំង។ សៀវភៅរបស់លោកសាស្រ្តាចារ្យ Jan Gehl ជាស្ពានសហប្រតិបត្តិការមិត្តភាព រវាងវៀតណាម និង ដាណឺម៉ាក។
ទោះបីនៅវៀតណាមរយៈពេលខ្លី លោកសាស្រ្តាចារ្យ Jan Gehl បានមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅទស្សនាទីក្រុងបុរាណហាណូយ ទស្សនាសំណង់មួយចំនួននៅទីក្រុងហូជីមិញ។ តាមលោក គ្រាន់តែប៉ុន្មានថ្ងៃ ក៏អាចវាយតម្លៃបានស្ថាបត្យកម្មទូទៅ របស់វៀតណាម ប៉ុន្តែលោកនឹងផ្តល់ពេលវេលា ដើម្បីស្រាវជ្រាវទីក្រុងវៀតណាម។ លោកសប្បាយចិត្តពេលនៅទីសាធារណៈ កុមារលេងប្រលែងស្និទ្ធស្នាល ប្រការនេះសឱ្យឃើញថារស់នៅវៀតណាម ពិតជាសុវត្ថិភាព។
“ទីក្រុងសម្រាប់មនុស្ស” បានមិត្តអ្នកអានលើសកលលោកចូលចិត្ត ពេលលោកសាស្រ្តាចារ្យ Jan Gehl មកដល់ប្រទេសណាមួយ លោកតែងរវល់ជាមួយការចុះហត្ថលេខាលើសៀវភៅជូនមិត្តអ្នកអាន។ នៅប្រទេសក្រិក សៀវភៅបានបោះពុម្ពលើថង់ដាក់សៀវភៅ រីឯសាធារណរដ្ឋឆេក អ្នកគាំទ្រនៅទាំងបង្កើតក្លឹបសៀវភៅ “ទីក្រុងសម្រាប់មនុស្ស”។
នៅវៀតណាម លោកសាស្រ្តាចារ្យ Jan Gehl ទទួលបានការស្វាគមន៍ដូចជា៖ មិត្តសំខាន់ម្នាក់។ លោកនិយាយថា៖ ខ្ញុំបានដាក់អក្សរវៀតណាមនៅលើទំព័រដំបូងនៃសៀវភៅ ជាមួយនឹងបំណងទឹកដីមិត្តក្លាយជាប្រទេសមួយ គួររស់នៅ និង សុភមង្គលបំផុតលើសកលលោក៕
លោកសាស្រ្តាចារ្យ Jan Gehl សព្វថ្ងៃទទួលតួនាទីប្រឹក្សាជាន់ខ្ពស់ នៅ Gehl Architects។ ក្រៅពីនោះ លោកក៏កំពុងស្រាវជ្រាវអភិវឌ្ឍន៍វិធីសាស្រ្តខិតជិត “ដើម្បីមនុស្ស” តាមរយៈការនិពន្ធ និង បង្រៀន។ |
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង