ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមសប្តាហ៍កំពូល APEC លើកទី ៣២ និងធ្វើការ ទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ៣០ ខែតុលា នៅទីក្រុង Gyeongju ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបលោកស្រី Li Li ស្ថាបនិក សម្ព័ន្ធក្រុមហ៊ុន MEBO International របស់ប្រទេសចិន; លោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte (កូរ៉េខាងត្បូង) និងលោក John Denton អគ្គលេខាធិការ នៃសភាពាណិជ្ជកម្មអន្តរជាតិ (ICC)។
                            លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបលោក John Denton អគ្គលេខាធិការ ICC។ (រូបថត៖ VOV)
នៅក្នុងជំនួបជាមួយលោកស្រី Li Li លោកប្រធានរដ្ឋ លឿង គឿង បានស្វាគមន៍ សម្ព័ន្ធក្រុមហ៊ុន MEBO ដែលបានពង្រីកការវិនិយោគ នៅក្នុងប្រទេសវៀតណាម រួមចំណែកដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឱសថ និងថែទាំសុខភាព ប្រជាជន; បញ្ជាក់ថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគ្រាសបរទេស រួមទាំងសម្ព័ន្ធក្រុមហ៊ុន MEBO ដោយផ្អែកលើការប្រតិបត្តិតាម បទប្បញ្ញត្តិ និងច្បាប់របស់វៀតណាម ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងយូរអង្វែងនៅក្នុងប្រទេសវៀតណាម។
ទទួលជួបលោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យ Lotte បន្តពង្រីកការវិនិយោគ និងចាត់ទុកប្រទេសវៀតណាម ជាទីផ្សារយុទ្ធសាស្ត្រ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី (FTA) ដែលប្រទេសវៀតណាមបានចុះហត្ថលេខា; យកចិត្តទុកដាក់លើការ ការពារបរិស្ថាន ជំរុញការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម និងសម្ភារៈដែលប្រទេសវៀតណាមអាចផលិតបាន ធានារបបសុខុមាលភាពសម្រាប់ កម្មករ ព្រមទាំង បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ តម្លៃផងដែរ។
ទទួលជួបលោក John Denton អគ្គលេខាធិការ ICC លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យ ICC បន្តអមដំណើរ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមវៀត ណាម ដើម្បីបង្កើនសមត្ថភាពធ្វើសមាហរណកម្ម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុង ខ្សែសង្វាក់តម្លៃសកល តាមរយៈការចែករំលែកឧបករណ៍ ស្តង់ដារ និងបទពិសោធន៍ ជាក់ស្តែងរបស់ ICC៕
                        
                        
                            តាម VOV5 - វិទ្យុសំឡេងវៀតណាម