ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ 13/10/2026 កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖VNA)ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខថាមពល និងការផ្គត់ផ្គង់អគ្គិសនីគឺជាបញ្ហាបន្ទាន់ និងជាតម្រូវការដំបូងដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅឆ្នាំ២០២៦ - ដែលជាឆ្នាំគ្រឹះសម្រាប់ឆ្នាំ២០២៧ ជាឆ្នាំនៃការបង្កើនល្បឿន ទម្លុះទម្លាយ និងសម្រេចដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៃអាណត្តិទាំងមូល។ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងជាពិសេសក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ដោយធ្វើការកែសម្រួលចាំបាច់ចំពោះការអនុវត្តផែនការមេអគ្គីសនីទី៨ ដើម្បីបំពេញតម្រូវការអគ្គិសនីសម្រាប់បម្រើកំណើនសេដ្ឋកិច្ចពីរខ្ទង់ និងតម្រូវការក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាខ្ពស់ ជាពិសេសមជ្ឈមណ្ឌលទិន្នន័យ។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យមានការបោះជំហានយ៉ាងប្ដូរផ្ដាច់ និងខ្លាំងក្លាថែមទៀត; ការកែសម្រួលផែនការមេអគ្គីសនីទី ៨ ត្រូវតែធានាបាននូវលក្ខណៈអាចធ្វើទៅរួច ដោយសម្រេចនិងដាក់ឱ្យដំណើរការគម្រោង អនុលោមតាមបទប្បញ្ញត្តិ និងធានាគុណភាព៕ តាម vovworld.vn/km-KH Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អគ្គីសនី បទប្បញ្ញត្តិ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖VNA)ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខថាមពល និងការផ្គត់ផ្គង់អគ្គិសនីគឺជាបញ្ហាបន្ទាន់ និងជាតម្រូវការដំបូងដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅឆ្នាំ២០២៦ - ដែលជាឆ្នាំគ្រឹះសម្រាប់ឆ្នាំ២០២៧ ជាឆ្នាំនៃការបង្កើនល្បឿន ទម្លុះទម្លាយ និងសម្រេចដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៃអាណត្តិទាំងមូល។ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងជាពិសេសក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ដោយធ្វើការកែសម្រួលចាំបាច់ចំពោះការអនុវត្តផែនការមេអគ្គីសនីទី៨ ដើម្បីបំពេញតម្រូវការអគ្គិសនីសម្រាប់បម្រើកំណើនសេដ្ឋកិច្ចពីរខ្ទង់ និងតម្រូវការក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាខ្ពស់ ជាពិសេសមជ្ឈមណ្ឌលទិន្នន័យ។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យមានការបោះជំហានយ៉ាងប្ដូរផ្ដាច់ និងខ្លាំងក្លាថែមទៀត; ការកែសម្រួលផែនការមេអគ្គីសនីទី ៨ ត្រូវតែធានាបាននូវលក្ខណៈអាចធ្វើទៅរួច ដោយសម្រេចនិងដាក់ឱ្យដំណើរការគម្រោង អនុលោមតាមបទប្បញ្ញត្តិ និងធានាគុណភាព៕
អត្ថបទផ្សេងទៀត កសិករវៀតណាម ពង្រីកប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ13/10/2026ព័ត៌មាន កាលពីយប់ថ្ងៃទី១២ ខែតុលា ពិធីលើកតម្កើងនិងប្រគល់កិត្តិនាម កសិករវៀតណាមឆ្នើមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ វៀតណាមរួមចំណែកយ៉ាងសកម្មចំពោះទិសដៅសំខាន់ៗរបស់អង្គការយូណេស្កូ13/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា13/10/2026ព័ត៌មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប12/10/2026ព័ត៌មានបក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់12/10/2026ព័ត៌មាននាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានវៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក12/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត