• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើការជាមួយបណ្ដាធនាគារពាណិជ្ជកម្មដើម្បីជំរុញកំណើន

នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋាភិបាល ជាមួយធនាគារពាណិជ្ជកម្មនានា ដើម្បីពន្លឿន ជំរុញកំណើន និងគ្រប់គ្រងអតិផរណា។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា  រដ្ឋាភិបាលបានកំណត់គោលដៅសម្រេចបាននូវអត្រាកំណើនយ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ២០២៥ បង្កើតសន្ទុះ កម្លាំងចលករ និងស្មារតីសម្រាប់ឆ្ពោះទៅរកកំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយនឹងគោលដៅកំណើនឥណទានលើសពី ១៦% លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ផ្នែកធនាគារនិយាយរួម និងធនាគារពាណិជ្ជកម្មនិយាយដោយ
ឡែក ត្រូវដើរត្រួសត្រាយ ក្នុងការជំរុញកំណើន ការគ្រប់គ្រងអតិផរណា និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយមួយចំនួន ដែលផ្នែកធនាគារ និងធនាគារពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់អនុវត្តន៍។
“កាត់បន្ថយការចំណាយ រៀបចំប្រតិបត្តិការឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលះបង់មួយផ្នែកនៃប្រាក់ចំណេញ ដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចី ជួយ ទ្រទ្រង់សេដ្ឋកិច្ច ប្រជាជន អង្គភាពអាជីវកម្ម និងបង្កើតរបររកស៊ីសម្រាប់ប្រជាជន។ ផ្តោតលើឥណទាន រួមចំណែកកែលម្អកម្លាំងចលករកំណើនទាំងបី៖ ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។ បណ្ដាធនាគារពាណិជ្ជកម្ម និងធនាគាររដ្ឋត្រូវតែ ដើរត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល កសាងមូលដ្ឋានទិន្នន័យឌីជីថល ចូលរួម ក្នុងគម្រោងទី ៦ និងអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យ នយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលផងដែរ”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើការជាមួយបណ្ដាធនាគារពាណិជ្ជកម្មដើម្បីជំរុញកំណើន  - ảnh 2ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)
ទន្ទឹមនឹងនោះ ជំរុញការកាត់បន្ថយបែបបទរដ្ឋបាល បង្កើតភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម; អនុវត្តន៍អភិបាលកិច្ចឆ្លាតវៃ កសាង ធនាគារឆ្លាតវៃ។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបន្តប្រតិបត្តិគោលនយោបាយ រូបិយវត្ថុ ប្រកបដោយភាពម្ចាស់ការ បត់បែន ទាន់ពេលវេលា មានប្រសិទ្ធភាព ដើម្បី ជាទីបង្អែករបស់ប្រជាពលរដ្ឋ អង្គភាពអាជីវកម្ម និងការអភិវឌ្ឍប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top