នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Ali Ijaz Ahmad ប្រធាននិងជាអគ្គនាយកនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី)។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោក Ali Ijaz Ahmad និងសហការីដឹកនាំក្រុមហ៊ុន Makara Capital Partners បានជម្រាបជូនថា Makara Capital កំពុងជំរុញយ៉ាងសកម្មនូវការវិនិ យោគនៅក្នុងគម្រោងសួនឧស្សាហកម្មឱសថ-ជីវសាស្ត្រ នៅ Hung Yen ព្រមទាំងធ្វើ ការយ៉ាងសកម្មជាមួយស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធនៅវៀតណាម ដើម្បីសហប្រតិបត្តិ ការវិនិយោគ ផ្តល់ទុនសម្រាប់គម្រោងនានាក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ; ចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារវៀតណាមឡើងវិញ ជាពិសេសចូលរួមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដោយមានសមត្ថភាពអំពាវនាវ និងកៀរគរទុនសរុបពី ៥ ទៅ ៧ ពាន់លានដុល្លារអាមេរិក។
ស្វាគមន៍ក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ ស្វែងរក ជំរុញការវិនិយោគ និង កិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានប្រសាសន៍ថា វិស័យដែលក្រុមហ៊ុនចាប់អារម្មណ៍ដូចជា ឧស្សាហកម្មឱសថ-ជីវសាស្រ្ត និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែជាអាទិភាពរបស់ វៀតណាម ដើម្បីអភិវឌ្ឍន៍តាមទិសដីលឿន បៃតង និងចីរភាព។លោកនាយករដ្ឋមន្រ្តី ស្នើឱ្យក្រុមហ៊ុន Makara Capital Partners ឆាប់សម្រេចចិត្តវិនិយោគ និងពង្រីកការវិនិ យោគនៅវៀតណាម ហើយអះអាងថា រដ្ឋាភិបាលវៀតណាមសន្យារួមដំណើរ និង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព និងជោគជ័យនៅវៀតណាម៕