ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Makara Capital

នារសៀលថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Ali Ijaz Ahmad ប្រធាន និងជាអគ្គនាយក រួមជាមួយសហការីដឹកនាំនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី) ដែលកំពុងស្វែងយល់និងជំរុញការវិនិយោគនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Ali Ijaz Ahmad ប្រធាននិងជាអគ្គនាយកនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី)។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោក Ali Ijaz Ahmad និងសហការីដឹកនាំក្រុមហ៊ុន Makara Capital Partners បានជម្រាបជូនថា Makara Capital កំពុងជំរុញយ៉ាងសកម្មនូវការវិនិ យោគនៅក្នុងគម្រោងសួនឧស្សាហកម្មឱសថ-ជីវសាស្ត្រ នៅ Hung Yen ព្រមទាំងធ្វើ ការយ៉ាងសកម្មជាមួយស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធនៅវៀតណាម ដើម្បីសហប្រតិបត្តិ ការវិនិយោគ ផ្តល់ទុនសម្រាប់គម្រោងនានាក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ; ចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារវៀតណាមឡើងវិញ ជាពិសេសចូលរួមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដោយមានសមត្ថភាពអំពាវនាវ និងកៀរគរទុនសរុបពី ៥ ទៅ ៧ ពាន់លានដុល្លារអាមេរិក។
ស្វាគមន៍ក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ ស្វែងរក ជំរុញការវិនិយោគ និង កិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានប្រសាសន៍ថា វិស័យដែលក្រុមហ៊ុនចាប់អារម្មណ៍ដូចជា ឧស្សាហកម្មឱសថ-ជីវសាស្រ្ត និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែជាអាទិភាពរបស់ វៀតណាម ដើម្បីអភិវឌ្ឍន៍តាមទិសដីលឿន បៃតង និងចីរភាព។លោកនាយករដ្ឋមន្រ្តី ស្នើឱ្យក្រុមហ៊ុន Makara Capital Partners ឆាប់សម្រេចចិត្តវិនិយោគ និងពង្រីកការវិនិ យោគនៅវៀតណាម ហើយអះអាងថា រដ្ឋាភិបាលវៀតណាមសន្យារួមដំណើរ និង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព និងជោគជ័យនៅវៀតណាម៕

top