• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ គោលដៅកំណើនពីរខ្ទង់គឺមិនផ្លាស់ប្តូរ​ឡើយ​

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរ​ឡើយ​; ត្រូវមាន​ដំណោះស្រាយជំរុញ​កម្លាំងចលករ​សម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ។​
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។ រូបថត៖ VNA

នា​ព្រឹកថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសន្និសីទតាមអ៊ីនធឺណិត​រវាង​រដ្ឋាភិបាល​និង​​មូលដ្ឋាន។ សន្និសីទនេះ សំដៅវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃត្រីមាសទី១ ឆ្នាំ​២០២៦ លើកឡើងភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ត្រីមាសទី២ និងដំណាក់កាល​ខាងមុខ។

ថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរ​ឡើយ​; ត្រូវមាន​ដំណោះស្រាយជំរុញ​កម្លាំងចលករ​សម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ; ដំណោះស្រាយដើម្បីសម្រេចបានកំណើនខ្ពស់ផង និង​រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ​; ធានាសន្តិសុខថាមពលទាំងក្នុងរយៈពេលដ៏​ខ្លីខាងមុខ និងរយៈពេលវែង​ផង​។ល។​

ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VNA

ក្នុងសន្និសីទ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦។ ស្ថានភាពទាក់ទងនឹងការបែងចែក និងការចំណាយដើមទុនវិនិយោគសាធារណៈ និងការអនុវត្តកម្មវិធីគោលដៅជាតិ; របាយការណ៍ស្តីពីការងារដឹកនាំនិងអភិបាលកិច្ចរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦; ភារកិច្ចមួយចំនួនក្នុងខែមេសា និងរយៈពេលខាងមុខ៕​

តាម vovworld.vn/km-KH

បង្ហាញមុខក្រមសញ្ញាសម្គាល់  ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

Top