• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យកសាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៧

កាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំស្តីពីការកសាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងរដ្ឋសភា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៧។

លោកនាយករដ្ឋមន្ត្រី ឡេ​ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំ។​​ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ​ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៧ គឺជាឆ្នាំនៃការបង្កើនល្បឿន បង្កើតរបកគំហើញនិងកម្លាំងចលករ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ ដោយមានគោលដៅកំណើនសេដ្ឋកិច្ចពី ១០% ឡើងទៅ ខណៈដែលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យកសាងសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលតាមរបៀបរួមបញ្ចូលគ្នា ជាមួយនឹងកម្មវិធីជាប់លាប់ បញ្ជីភារកិច្ចសំខាន់ៗ និងយន្តការសម្រាប់តាមដាន ពន្លឿន និងវាយតម្លៃលទ្ធផល។​ ភារកិច្ចត្រូវតែកំណត់យ៉ាងច្បាស់លាស់អំពីការទទួលខុសត្រូវ ថ្ងៃផុតកំណត់ គោលដៅដែលអាចវាស់វែងបាននិងជៀសវាងការត្រួតស៊ីគ្នា។

រូបថត៖ VNA

ទាក់ទងនឹងភារកិច្ចសំខាន់ៗ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យកសាងសេណារីយ៉ូសម្រាប់ការកៀរគរដើមទុនវិនិយោគសង្គមទាំងមូល ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ដោយផ្តោតលើការកែលម្អស្ថាប័ន ការកែទម្រង់រដ្ឋបាល ការដោះសោធនធាន និងការបង្កើនប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ត្រូវតែបង្កើតផលិតផលជាក់ស្តែង និងអាចធ្វើពាណិជ្ជកម្មបាន រួមចំណែកដល់ការលើកកំពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច៕

តាម​ vovworld.vn/km-KH/

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯ​បរទេស

ដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនង​អន្តរជាតិ​ សហគមន៍ជន​វៀតណាមនៅ​បរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។

Top