នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀត ណាម បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសម្របសម្រួលរៀបចំកម្មវិធី “ជំនួបប្រាស្រ័យមិត្តភាព វៀតណាម-សហរដ្ឋ អាមេរិក”។
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ hanoimoi.vn)
នេះគឺជាសកម្មភាពមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់
អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក
(១៩៩៥-២០២៥)។
កម្មវិធីជួបប្រាស្រ័យមិត្តភាពវៀតណាម-សហរដ្ឋអាមេរិកនៅទីក្រុងហាណូយរួមមានសកម្មភាពផ្លាស់ប្តូរវប្បធម៌
កីឡា ល្បែងប្រជាប្រិយនៃប្រទេសទាំងពីរ ការតាំងពិព័រណ៍វប្បធម៌
ម្ហូបអាហាររបស់វៀតណាមនិងសហរដ្ឋអាមេរិក និងសមិទ្ធផលនានា
ក្នុងទំនាក់ទំនងការបរទេសវៀតណាម-សហរដ្ឋអាមេរិក; ឧទ្ទេសនាមអំពីទីក្រុងហាណូយ
សហភាពអង្គការមិត្តភាពវៀតណាម និងសមាគមវៀតណាម-សហរដ្ឋអាមេរិក
បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល
អាជីវកម្មវៀតណាម-សហរដ្ឋអាមេរិក...។
សកម្មភាពទាំងនេះរួមចំណែកដល់ការលើកតម្កើងប្បធម៌សម្បូរបែបនិងចំណង់មិត្តភាពរវាងប្រជាជនវៀតណាម
និងប្រជាជនសហរដ្ឋអាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម