ព័ត៌មាន

លើកតម្កើងវប្បធម៌និងចំណង់មិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនសហរដ្ឋអាមេរិក

នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀត ណាម បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសម្របសម្រួលរៀបចំកម្មវិធី “ជំនួបប្រាស្រ័យមិត្តភាព វៀតណាម-សហរដ្ឋ អាមេរិក”។
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ hanoimoi.vn)

នេះគឺជាសកម្មភាពមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់ អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១៩៩៥-២០២៥)។

កម្មវិធីជួបប្រាស្រ័យមិត្តភាពវៀតណាម-សហរដ្ឋអាមេរិកនៅទីក្រុងហាណូយរួមមានសកម្មភាពផ្លាស់ប្តូរវប្បធម៌  កីឡា ល្បែងប្រជាប្រិយនៃប្រទេសទាំងពីរ ការតាំងពិព័រណ៍វប្បធម៌ ម្ហូបអាហាររបស់វៀតណាមនិងសហរដ្ឋអាមេរិក និងសមិទ្ធផលនានា ក្នុងទំនាក់ទំនងការបរទេសវៀតណាម-សហរដ្ឋអាមេរិក; ឧទ្ទេសនាមអំពីទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាម និងសមាគមវៀតណាម-សហរដ្ឋអាមេរិក បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល អាជីវកម្មវៀតណាម-សហរដ្ឋអាមេរិក...។ សកម្មភាពទាំងនេះរួមចំណែកដល់ការលើកតម្កើងប្បធម៌សម្បូរបែបនិងចំណង់មិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនសហរដ្ឋអាមេរិក៕


top