• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លក្ខណៈពិសេសរបស់វៀតណាមនៅមហោស្រពជនជាតិភាគតិចនៅសាធារណរដ្ឋឆែក

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅរដ្ឋធានី Praha សាធារណរដ្ឋឆែកបានបើកមហោស្រពជនជាតិភាគតិចក្រោមប្រធានបទ " Praha - បេះដូងជនជាតិ"។
គណៈប្រតិភូវៀតណាមបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនាំមកនូវការសម្តែងដ៏រស់រវើកនិងពោរពេញទៅដោយលក្ខណៈប្រពៃណីជាតិ។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះបានទាក់ទាញគណៈប្រតិភូជាង ៣០ តំណាងឲ្យបណ្តាជនជាតិមកពីប្រទេសចំនួន ២០ ដែលកំពុងរស់នៅប្រទេសអឺរ៉ុបកណ្តាលនេះ។

គណៈប្រតិភូវៀតណាមបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅមហោស្រពឆ្នាំនេះ ដោយមានចំនួនប្រតិភូចូលរួមយ៉ាងច្រើនកុះករ នាំមកនូវការសម្តែងដ៏រស់រវើកនិងពោរពេញទៅដោយលក្ខណៈប្រពៃណីជាតិ ដូចជា៖ ការសម្តែងស្គរ របាំព្រះរាជទ្រព្យ Hue និងរបាំផ្លិត។ ភ្ញៀវទេសចរមានការរំភើបចិត្តពិសេសនៅពេលគយគន់ក្រុមអ្នករបាំស្ត្រីស្លៀកពាក់សម្លៀកបំពាក់អាវផាយប្រពៃណី សម្តែងរបាំប្រជាប្រិយ និងច្រៀងបទ​ចម្រៀង​វៀត​ណាម។

មហោស្រពឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែឧសភាដល់ថ្ងៃទី ២៨ ខែឧសភា រួមមានកម្មវិធីរបាំតន្ត្រី ការសម្តែងសម្លៀកបំពាក់ជនជាតិនិងការតាំងពិព័រណ៍ផលិតផលសិប្បកម្មពិសេសរបស់ជនជាតិនីមួយៗ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top