• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។
ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា Esteban Lazo Hernandez បានប្រគល់គ្រឿងឥស្សរិយយសរបស់គុយបាជូនថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរដ្ឋសភា

នាល្ងាចនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernández

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ ភាគីទាំងពីរជំរុញខ្លាំងការសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិពហុភាគីដូចជា៖ សហភាពអន្តរសភាពិភពលោក (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត; គាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា; ភាគីទាំងពីរពង្រីកសក្តានុពល និងកំណត់វិស័យសហប្រតិបត្តិការសំខាន់ៗ; ជំរុញកិច្ចសហប្រតិបត្តិការ ធ្វើសាជីវកម្ម និងវិនិយោគស្របតាមតម្រូវការ លក្ខខណ្ឌ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។ លោកប្រធានរដ្ឋសភាវៀតណាមបាន ស្នើឲ្យគុយបាយកចិត្តទុកដាក់ ដោះស្រាយឧបសគ្គ ការលំបាក ព្រមទាំងជួយសម្រួលដល់អង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅគុយបា។

ភាគីទាំងពីរបានចាត់ទុកថា រដ្ឋាភានៃប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញខ្លាំងការផ្លាស់ប្ដូរក្រុមសមាជិកសភាមិត្តភាព និងស្ថាប័នមនានារបស់រដ្ឋសភា; ឯកភាពគ្នារៀបចំសម័យប្រជុំរវាងគណៈកម្មាធិការអន្តរសភានៃប្រទេសទាំងពីរនៅឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានសង្កត់ធ្ងន់ថា គុយបាចាត់ទុកការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាមមានអត្ថន័យជាយុទ្ធសាស្ត្រ ហើយមានគោលបំណងចង់ទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចវៀតណាមទៅទស្សនា និងស្វែងយល់អំពីឱកាសវិនិយោគនៅគុយបា។

នាយប់ថ្ងៃដដេល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា Esteban Lazo Hernandez បានប្រគល់គ្រឿងឥស្សរិយយសរបស់គុយបាជូនថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរដ្ឋសភាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top