• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

រហោស្ថានកោះបាញ់សឿ (នំទឹកដោះ)

កោះ​បាញ់​សឿ (នំទឹក​ដោះ​) (នៅ​ហៅ​ថា​កោះ​លោក​តើ ឬកោះ​ធូហាយ​) ស្ថិតនៅ​រង្វង់កោះ​ថែវ៉ាង​ (The Vang) ​លើឈូងសមុទ្រ​បាយ​ទឺឡុង (Bai Tu Long) ចំណុះ​ខេត្ត​ក្វាង​និញ (Quang Ninh)​។ ចំពោះ នរណា​ដែលចង់ស្វែង​យល់​ និង​ស្រឡាញ់​ចូល​ចិត្ត​ភាពស្ងប់​ស្ងាត់​ កោះ​បាញ់​សឿ (​នំទឹក​ដោះ​) (ស្រុក​វឹន​ដូង​ - Van Don ខេត្ត​ក្វាងនិញ - Quang Ninh​) ​រហោស្ថាន​ជាមួយ​ទេសភាព​ស្រស់ស្អាត​ ជាទីកន្លែង​ប្រពៃសម្រាប់​អ្នក​ជៀស​ភាព​អ៊ូអរ​នៅ​​ទីប្រជុំ​ជន​។​ ក្រោយ​ពេល​មួ​យ​ម៉ោង​ ធ្វើ​ដំណើរ​តាមនាវា​ អ្នក​នឹង​ទៅ​ដល់​ទីកន្លែង​ check – in លើ​កោះស្រស់ស្អាត​មួយនេះ​។

កោះបាញ់​សឿ (​នំ​ទឹក​ដោះ)​​ មាន​ផ្ទៃដី​មិនពេញ​១គីឡូម៉ែត្រ​បួនជ្រុង​ កន្លែង​ទូលាយ​​បំផុត ​មាន​ប្រវែង​ប្រហែល​ ​៤២០​ម៉ែត្រ​ មើលទៅ​ហាក់ដូចជា​​កូន​អណ្តើក​មួយ​ក្បាល​ នៅ​កណ្តាល​លំហសមុទ្រ​ដ៏ធំធេង​។ ហេតុនេះ កោះតូច​មួយនេះ តែង​បាន​ប្រៀបដូចជា​កូន​ពៅ​ “ក្នុង​គ្រួសារ​” កោះ​ធំតូច​រាប់​រយ​ ជាមួយនឹង​នោះ ​បាន​កោះ​ថែវ៉ាង​ - The Vang (ខាង​លិច) កោះ​ដុង​ចែន​ - Dong Chen (ខាងកោះ) កោះ​ភីម៉ា - Phi Ma ​(ខាងត្បូង​) និង​កោះ​បួរ​ថួក​ - Bua Thuoc (ខាង​ជើង) ព័ទ្ធជុំវិញ​ និង​ឃុំគ្រង​វា​។​

កោះ​បាញ់​សឿ (នំ​ទឹក​ដោះ)​​  សំឡឹង​ពី​ទីខ្ពស់​ ជួន​កាល​ដូចជា​​កូនអណ្តើក​តួចមួយ​ ជួន​កាល​ដូច​ជា​ឈើង​សមុទ្រ​ ជា​សត្វ​សមុទ្រ​ពិសេសប្រចាំ​​នៅ​តំបន់​ឈូង​សមុទ្រ​បាយ​ទឺឡុង (Bai Tu Long)​។​

ដើរកម្សាន្ត​លើ​កោះ​ អ្នក​នឹង​ឃើញ​នូវ​ប្រការ​ពិសេស​ជុំវិញ​កោះ​តូចមួយ​ ដែល​​​នៅ​កណ្តាល​លំហសមុទ្រ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ។ នៅទីណាមួយ​លើ​កោះ​គួជា​ទី​ស្រឡាញ់​នេះ អ្នក​នឹងបាន​​រំសាយ​អារម្មណ៍​ ក្រោម​បរិយាកាស​ស្ងប់​ស្ងាត់​ សុខសាន្ត​ បណ្តែត​កាយ​ក្រោម​ខ្សែ​ទឹក​ថ្លា​ ហែ​ល​ព័ទ្ធ​ជុំវិញ​កោះ​ មុជទឹក​គយ​គន់​ផ្កាថ្ម​ ដែល​សម្បូរ​ពណ៌សម្បុរឆើត​ឆាយ​​។​

ភ្ញៀវ​ទេសចរ​ អញ្ជើញមក​ទស្សនា​កោះ​នៅលើ​ស្ពាន​កំពង់​​។

ភ្ញៀវទេសចរ​ចែវ​ទូក Kayak ​ ជុំវិញ​កោះបាញ់​សឿ (​នំ​ទឹក​ដោះ​)។

ចំណុច​ពិសេសនៅលើ​កោះ​បាញ់សឿ (នំទឹក​ដោះ)​ គឺ​មាន​បរិយាកាស​ស្ងប់​ស្ងាត់​ សុខសាន្ត​។ ដើម្បី​ស្វែងយល់​អំពី​តំបន់ដី​ស្រស់ស្អាតនេះ ភ្ញៀវទេសចរ​ត្រូវ​ក្រោក​ទាំងព្រឹក​ ចាប់ពី​ម៉ោង​៥ ដើម្បី​រួម​ដំណើរ​នឹង​ប្រជា​នេសាទ​ទៅ​ចាប់​ឈ្លើង​សមុទ្រ​ ដោយ​សារ​ពេល​នោះ​ទឹក​នាច​ចុះ​ទាប​បំផុត​។ ធ្វើដំណើរ​ថ្មើរជើង​លើ​ឆ្នេរខ្សាច់​ រត់ប្រណាំង​ជាមួយ​ទឹក​ជោរ​ មានអារម្មណ៍​រំភើប​ សន្យាថ្ងៃថ្មី​រីករាយ​សប្បាយ​។​ បន្តធ្វើ​ដំណើរ​ អ្នកចូរ​ឡើង​នាវា​ទៅ​កាន់​ល្អាង​ក្វាង​ (Quang) ​នៅ​ចម្ងាយ​ពីកោះ​ប្រហែល​​៣០នាទី​​ធ្វើ​ដំណើរ​ ជា​ទី​ធ្លាប់ប្រើសម្រាប់​ធ្វើកន្លែង​មូលដ្ឋាន​យោធា​ នាសម័យ​ប្រឆាំង​អាណានិគម​អាមេរិក​ នៅ​ភូមិភាគខាង​ជើង​។​ និចុត​សិលា​សម្បូរ​ទៅ​ដោយ​រូបរាង​ស្រស់ស្អាត ទាក់​កែវ​ភ្នែក​អ្នក​ធ្វើ​ដំណើរ​។​ ពេល​ថ្ងៃរះចែង​ចាំង ភ្ញៀវ​ទេសចរ​ឆៀង​ចូល​ផ្ទះប៊ែ​នៃប្រជា​នេសាទ ​នៅលើ​ឈូង​សមុទ្រ​។​ “អភិជន” អាច​ទិញ​គ្រឿង​សមុទ្រ​ដែល​ខ្លួន​ចូល​ចិត្ត​ យកទៅ​កោះ​បាញ់​សឿ (នំទឹក​ដោះ)​ ពឹង​អ្នក​ស្រុក​ចម្អិន​ជូន​ ធ្វើ​សម្រាប់អាហារ​ថ្ងៃត្រង់​។​

គ្រឿង​សមុទ្រ​ កោះ​បាញ់សឿ (នំទឹក​ដោះ) ចិញ្ចឹម​សម្រាប់​បម្រើ​ភ្ញៀវទេសចរ។​

ទេសភាព​កោះ​បាញ់សឿ (នំទឹក​ដោះ) សំឡឹង​ពីទីខ្ពស់ នៅ​ចំណោម​ប្រជុំកោះ​ឈូង​សមុទ្រ​បាយ​ទឺឡុង​ (Bai Tu Long)។​

“កូនពៅ” គ្រួសារ​ឈូង​សមុទ្រ​បាយ​ទឺឡុង​ (Bai Tu Long) មាន​ផ្ទៃដី​មិនពេញ​១គីឡូម៉ែត្រ​បួន​ជ្រុង​ ដូច្នេះគ្មាន​​ឆ្នេរ​ខ្សាច់​វែង​អូស​បន្លាយ ​ដូចជា​​ឆ្នេរ​សមុទ្រ​ផ្សេងៗ​ ប៉ុន្តែ​តប​មកវិញ​​សមុទ្រ​ទឹក​ថ្លាស្អាត​ប្រពៃ​។ នៅលើ​កោះ​មាន​សំណង់​មួយ​ចំនួន​ សម្រាប់​បម្រើ​ការ​ចិញ្ចឹមប្រភេទ​សិប្បិជាតិ​ ផលិតកម្ម​ និង​ផ្ទះ​បែប​ home stay រឹង​មាំ​។ អ្នក​អាច​ប្រលែង​តាម​ចិត្ត​ក្រោមខ្សែ​ទឹក​ត្រជាក់​ គយគន់​ផ្កាថ្ម​គ្រប់​ពណ៌ឆើត​ឆាយ​​។ ពេល​រសៀល​ ភ្ញៀវទេសចរ​ចូរ​ឆៀង​ទៅលើ​​ស្ពានកំពង់​ តភ្ជាប់​មណ្ឌល​ចិញ្ចឹម​អយស្ទ័រសមុទ្រ  មុជ​ទឹក​​ផង​ ជួយ​ចាប់អយស្ទ័រសមុទ្រ​នឹង​ប្រជា​នេសាទ​ផង​​​។​ លើ​កោះ​មាន​កំពូល​ភ្នំ​ខ្ពស់​សមគួរ​ ជាទីប្រពៃសម្រាប់​ភ្ញៀវទេសចរ​គយ​គន់​ អរុណោទ័យ​រះ​ចែង​ចាំង​ ថ្ងៃអស្តង្គ​ស្រស់ថ្លា​ ព្រមទាំង​ទាញយក​​ឈូង​សមុទ្រ​បាយ​ទឺក​ឡុង​ (Bai Tu Long) ស្អាត​រណ្តំចិត្ត​មកដាក់​​ក្រោម​​ខ្សែភ្នែក​។ ពេល​ថ្ងៃរះព្រៀង​ៗ រស្មីចែងចាំង​ផ្លេកៗ​ ចាំង​ស្រូប​យក​កោះ​ទាំងឡាយ​នៅ​ទិសឯនាយ​ ធ្វើ​ឱ្យអ្នក​​​ភ្ញាក់​ផ្អើល​មិនខាន​។ រសៀល​ទោលទន់​ ឈូង​សមុទ្រ​បាយ​ទឺឡុង​  (Bai Tu Long) ខៀវ​បៃតង​ រំលេច​ពន្លឺ​ព្រៀងៗ​ ដួង​ព្រះអាទិត្យ​ក្រហម​ឆ្អៅ​ សន្សឹម​យាង​ពួនក្រោយ​ដង​ភ្នំ ដែល​​មាន​គ្រប់​រាងសណ្ឋាន​នៅ​ចំពោះមុខ​ ធ្វើ​ឱ្យ​នរណា​ក៏រណ្តំអង្រួន​បេះដូង​ដែរ។ បាន​សម្រប់​នឹង​ធម្មជាតិ​ និង​ជីវភាព​រស់នៅ​នៃប្រជា​នេសាទ​នៅកោះ ជឿជាក់ថា​ ភ្ញៀវ​ទេសចររមែង​ទទួល​បាន​ការ​ពិសោធន៍មួ​យ​ដ៏ពិសេស​វិសាល​។​ នៅ​ទី​ណា​មួយលើកោះ ​អ្នក​នឹង​រកឃើញភាព​​ផ្អែម​ល្ហែម​ដូចជា​ឈ្មោះ​​នំទឹក​ដោះ​អញ្ចឹង រមែង​រំសាយ​បំ​បាត់​ភាព​កង្វល់តឹង​ណែន​​ មមាញឹក​ នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕​​

អនុវត្ត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល

រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល

នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានសម្របសម្រួលរៀបចំពីធីដាក់​ឲ្យ​ដំណើរ​ការរថភ្លើងទេសចរណ៍...

Top