រស្មីផ្លេកៗនៃស្រែកាំជណ្តើរនៅស្រុកមូកាងចាយ 22/07/2015 ស្រែកាំជណ្តើរគឺទម្រង់រូបភាពវប្បកម្មស្រូវទឹកមួយប្រភេទ នៅលើសណ្ឋានដីតំបន់ភ្នំ បានក្លាយជារូបភាពជិតស្និទ្ធ នឹងជនរួមជាតិដែលនៅតំបន់ទិសពាយព្យប្រទេសវៀតណាម។ នៅរដូវភ្លៀងធ្លាក់ជារៀងរាល់ឆ្នាំ ស្រែកាំជណ្តើរផ្លេកៗក្រោមពន្លឺរស្មី នៃព្រះអាទិត្យទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ និងអ្នកថតរូបមកទស្សនានៅទីនេះ។ នៅខេត្តអៀនបាយ ជាទីកន្លែងដែលមានស្រែកាំជណ្តើរជិត២.២០០ហិកតា ក្នុងនោះប្រមូលផ្តុំច្រើននៅឃុំឡាផានតឹន ចេគូញ៉ា យេស៊ូភិញ និងកាវផា របស់ស្រុកមូកាងចាយ បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រាប់បញ្ជូលជារមណីយដ្ឋានថ្នាក់ជាតិនៅឆ្នាំ២០០៧ ដោយសារមានសម្រស់ស្រស់ដ៏អស្ចារ្យ។ ដល់រដូវកាលភ្លៀងធ្លាក់ ទឹកពេញស្រែ ជ្រលងភ្នំកាវផា (ស្រុកមូកាងចាយខេត្តអៀនបាយ) ពន្លឺរស្មីផ្លេកៗបានចែង ចាំងចុះផ្ទៃស្រែកាំជណ្តើរ។ នេះក៏ជារយៈពេលដែលវាលស្រែកាំជណ្តើរនៅស្រុកមូកាងចាយ ក្លាយជាមានសម្រស់ស្រស់ស្អាតដ៏អស្ចារ្យ។ រូបថត៖ ង្វៀនថាំង ក្នុងរដូវកាលនេះដែរ នៅស្រុកមូកាងចាយតែងមានភ្លៀងបង្អុលចុះនៅពេលរាត្រី ទឹកភ្លៀងតាមដងជ្រោះតូចនៅលើខ្នងភ្នំ ហូរចុះទៅស្រែកាំជណ្តើរទាំងឡាយ គួបផ្សំនឹងខ្សែពពកចម្រុះគ្នានៅពេលព្រឹកព្រលឹម បង្កើតបានទេសភាពដ៏ស្រស់ស្អាតមួយ នៅលើស្រែកាំជណ្តើរក្បែរជើងភ្នំកាវផា។ រូបថត៖ ង្វៀនថាំង ពពកជ្រែកលើស្រែកាំជណ្តើរដែលពោរពេញទៅដោយទឹកភ្លៀងនៅឃុំកាវផា។ រូបថត៖ ង្វៀនថាំង ស្រែកាំជណ្តើរទាបដែលនៅក្បែរដងជ្រោះទាំងឡាយ បងប្អូនជនជាតិថៃនៅឃុំកាវផា បានអនុវត្តបច្ចេកទេសដាំស្រូវខ្លីថ្ងៃ ដើម្បីបង្កើនផលិតភាព។ល។ រូបថត៖ ង្វៀនថាំង និងទាយយកប្រភពទឹកពីជ្រោះនាំចូល ដើម្បីត្រៀមបំរុងសាបព្រោះស្រូវបម្រើរដូវដកស្ទូង។ រូបថត៖ ង្វៀនថាំង ប៉ុន្មានឆ្នាំថ្មីៗនេះ បងប្អូនបានអនុវត្តប្រើម៉ាស៊ីនចូលក្នុងដំណាក់កាលភ្ជួររាស់ដីធ្លី ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។ រូបថត៖ ង្វៀនថាំង ពេលស្រែទាំងឡាយដែលពោរពេញទៅដោយទឹកនិងភ្ជួររាស់រួច បងប្អូនជនជាតិនៅទីនេះចាប់ផ្តើមចូលរដូវដកស្ទូងស្រូវជាថ្មី។ រូបថត៖ ង្វៀនថាំង បងប្អូនជនជាតិម៉ុងចំណុះឃុំចេគូញ៉ា ស្ទូងស្រូវលើស្រែកាំជណ្តើររបស់គ្រួសារ។ រូបថត៖ ថុងថៀន ទឹកជ្រាបពីស្រែដែលនៅខ្ពស់ចុះមកស្រែដែលនៅទាប។ រូបថត៖ ថុងថៀន បងប្អូនជនជាតិម៉ុងនៅឃុំកាវផាដកសំណាបបំរុងឲ្យរដូវស្ទូង។ រូបថត៖ ថុងថៀន ជនជាតិម៉ុងនៅឃុំឡាផានតឹន បំបែងដី ជីកប្រឡាយ កាយប្រឡោះទប់ភ្លឺបង្កើតប្រព័ន្ធធារាសាស្រ្តនាំយកទឹកស្រោចស្របពីកំពូលភ្នំចូលមកស្រែ។ រូបថត៖ ត្រុងចិញ ស្រែកាំជណ្តើរនៅសងខាងជ្រលងភ្នំនៅស្រុកមូកាងចាយនារដូវនេះ គឺស្រស់ស្អាតបំផុត ដោយសារមានភាពចម្រុះរវាងដីស្រែទើបបញ្ចូលទឹក ស្រែខៀវដោយសន្ទូង និងស្រែខ្លះបែរជាមានពណ៌ខៀវលឿងដែលជាពណ៌ស្រូវជិតនឹងទុំ។ល។ រូបថត៖ ត្រុងចិញ ថែមទាំងនៅមានស្រែចម្រុះកណ្តាលដីស្រែដែលកំពុងប្រមូលផល គឺជាស្រែសំណាបខៀវខ្ចី បង្កើតបានជាផ្ទាំងពណ៌ខុសប្លែកពីគ្នា ស្ថិតនៅចម្រុះលើកស្ទួយគ្នាដោយស្ងាត់ៗ ប្រែក្លាយជាផ្ទាំងគំនូររស់រវើករបស់តំបន់នៅទិសពាយព្យ រូបថត៖ ត្រុងចិញ នារីជនជាតិម៉ុងនិងកូនតូចតាមម៉ែចេញទៅស្រែកាំជណ្តើររបស់គ្រួសារនៅឃុំឡាផានតឹន។ រូបថត៖ ត្រុងចិញ ដីបានគ្រួសារជនជាតិម៉ុងរាស់ដីឲ្យម៉ដ្ឋ និងវាយរាបស្មើរមុនពេលសំណាបខ្ចីបានស្ទូងក្នុងស្រែ។ ឯដីស្រែដែលមានទឹកពេញរាប ភ្ជួររាស់ នឹងបង្កើនសន្សឹមៗទៅតាមកម្រិតទឹកភ្លៀងដែលបង្អុលចុះ។ រូបថត៖ ត្រុងចិញ ដោយសណ្ឋានដីតំបន់ភ្នំចោត ទីកន្លែងជាច្រើននៅស្រុកមូកាងចាយ ប្រជាជនត្រូវជ្រើសរើសនូវខ្នងភ្នំ ដើម្បីបង្កើតជាស្រែកាំជណ្តើរ ស្ថិតនៅពាក់កណ្តាលនៃកម្ពស់រាប់ពាន់ម៉ែត្រ ដោយបាទដៃទទេនិងប៉ិនប្រសប់របស់ខ្លួន។ រូបថត៖ ត្រុងចិញ កុមារទាំងឡាយតាមគ្រួសារចេញទៅស្រែប្រលែងលេងនៅក្រោមជើងនៃស្រែកាំជណ្តើរពោរពេលទៅដោយទឹក។ រូបថត៖ ដាំងតៀន នៅរយៈពេលចុងខែឧសភានិងដើមខែមិថុនា ដីស្រែកាំជណ្តើរស្ងួតបែកក្រហែង ក្រោយពេលប្រមូលផលស្រូវរដូវរងារ ដីស្រែបានស្រោចស្របដោយជំនោភ្លៀងដើមរដូវ។ ក្រោមពន្លឺរស្មីព្រះអាទិត្យ ស្រែកាំជណ្តើរពោរពេញទៅដោយទឹក បានរៀបតាមជាន់ តាមថ្នាក់ សំឡឹងមើលទៅដូចជាកាំជណ្តើរចាប់ឡើងផ្ទៃមេឃា។ នេះក៏ជារយៈពេល ដែលពណ៌ត្នោតរបស់ដីនៅ លើដីស្រែប្រែជាមានពណ៌ក្រហមជាំ ក្រោយពេលភ្លៀងរួច រំលេចផ្ទាំងពណ៌ចម្រុះខុសពីគ្នា។ ពណ៌សូកូឡានៃដី ពណ៌ខៀវនៃមេឃា ពណ៌នៃសំណាបខ្ចី ពណ៌នៃសំលៀកបំពាក់របស់នារីជនជាតិម៉ុង លេចអណ្តែតលើវាលស្រែបង្កើតជាផ្ទាំងគំនូរដ៏អស្ចារ្យ៕ អនុវត្ត៖ ក្លឹបអ្នកថតរូបកាលៈទេសៈមាស(កាសែតរូបភាពវៀតណាម) thachdicon

ស្រែកាំជណ្តើរគឺទម្រង់រូបភាពវប្បកម្មស្រូវទឹកមួយប្រភេទ នៅលើសណ្ឋានដីតំបន់ភ្នំ បានក្លាយជារូបភាពជិតស្និទ្ធ នឹងជនរួមជាតិដែលនៅតំបន់ទិសពាយព្យប្រទេសវៀតណាម។ នៅរដូវភ្លៀងធ្លាក់ជារៀងរាល់ឆ្នាំ ស្រែកាំជណ្តើរផ្លេកៗក្រោមពន្លឺរស្មី នៃព្រះអាទិត្យទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ និងអ្នកថតរូបមកទស្សនានៅទីនេះ។ នៅខេត្តអៀនបាយ ជាទីកន្លែងដែលមានស្រែកាំជណ្តើរជិត២.២០០ហិកតា ក្នុងនោះប្រមូលផ្តុំច្រើននៅឃុំឡាផានតឹន ចេគូញ៉ា យេស៊ូភិញ និងកាវផា របស់ស្រុកមូកាងចាយ បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រាប់បញ្ជូលជារមណីយដ្ឋានថ្នាក់ជាតិនៅឆ្នាំ២០០៧ ដោយសារមានសម្រស់ស្រស់ដ៏អស្ចារ្យ។ ដល់រដូវកាលភ្លៀងធ្លាក់ ទឹកពេញស្រែ ជ្រលងភ្នំកាវផា (ស្រុកមូកាងចាយខេត្តអៀនបាយ) ពន្លឺរស្មីផ្លេកៗបានចែង ចាំងចុះផ្ទៃស្រែកាំជណ្តើរ។ នេះក៏ជារយៈពេលដែលវាលស្រែកាំជណ្តើរនៅស្រុកមូកាងចាយ ក្លាយជាមានសម្រស់ស្រស់ស្អាតដ៏អស្ចារ្យ។ រូបថត៖ ង្វៀនថាំង ក្នុងរដូវកាលនេះដែរ នៅស្រុកមូកាងចាយតែងមានភ្លៀងបង្អុលចុះនៅពេលរាត្រី ទឹកភ្លៀងតាមដងជ្រោះតូចនៅលើខ្នងភ្នំ ហូរចុះទៅស្រែកាំជណ្តើរទាំងឡាយ គួបផ្សំនឹងខ្សែពពកចម្រុះគ្នានៅពេលព្រឹកព្រលឹម បង្កើតបានទេសភាពដ៏ស្រស់ស្អាតមួយ នៅលើស្រែកាំជណ្តើរក្បែរជើងភ្នំកាវផា។ រូបថត៖ ង្វៀនថាំង ពពកជ្រែកលើស្រែកាំជណ្តើរដែលពោរពេញទៅដោយទឹកភ្លៀងនៅឃុំកាវផា។ រូបថត៖ ង្វៀនថាំង ស្រែកាំជណ្តើរទាបដែលនៅក្បែរដងជ្រោះទាំងឡាយ បងប្អូនជនជាតិថៃនៅឃុំកាវផា បានអនុវត្តបច្ចេកទេសដាំស្រូវខ្លីថ្ងៃ ដើម្បីបង្កើនផលិតភាព។ល។ រូបថត៖ ង្វៀនថាំង និងទាយយកប្រភពទឹកពីជ្រោះនាំចូល ដើម្បីត្រៀមបំរុងសាបព្រោះស្រូវបម្រើរដូវដកស្ទូង។ រូបថត៖ ង្វៀនថាំង ប៉ុន្មានឆ្នាំថ្មីៗនេះ បងប្អូនបានអនុវត្តប្រើម៉ាស៊ីនចូលក្នុងដំណាក់កាលភ្ជួររាស់ដីធ្លី ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។ រូបថត៖ ង្វៀនថាំង ពេលស្រែទាំងឡាយដែលពោរពេញទៅដោយទឹកនិងភ្ជួររាស់រួច បងប្អូនជនជាតិនៅទីនេះចាប់ផ្តើមចូលរដូវដកស្ទូងស្រូវជាថ្មី។ រូបថត៖ ង្វៀនថាំង បងប្អូនជនជាតិម៉ុងចំណុះឃុំចេគូញ៉ា ស្ទូងស្រូវលើស្រែកាំជណ្តើររបស់គ្រួសារ។ រូបថត៖ ថុងថៀន ទឹកជ្រាបពីស្រែដែលនៅខ្ពស់ចុះមកស្រែដែលនៅទាប។ រូបថត៖ ថុងថៀន បងប្អូនជនជាតិម៉ុងនៅឃុំកាវផាដកសំណាបបំរុងឲ្យរដូវស្ទូង។ រូបថត៖ ថុងថៀន ជនជាតិម៉ុងនៅឃុំឡាផានតឹន បំបែងដី ជីកប្រឡាយ កាយប្រឡោះទប់ភ្លឺបង្កើតប្រព័ន្ធធារាសាស្រ្តនាំយកទឹកស្រោចស្របពីកំពូលភ្នំចូលមកស្រែ។ រូបថត៖ ត្រុងចិញ ស្រែកាំជណ្តើរនៅសងខាងជ្រលងភ្នំនៅស្រុកមូកាងចាយនារដូវនេះ គឺស្រស់ស្អាតបំផុត ដោយសារមានភាពចម្រុះរវាងដីស្រែទើបបញ្ចូលទឹក ស្រែខៀវដោយសន្ទូង និងស្រែខ្លះបែរជាមានពណ៌ខៀវលឿងដែលជាពណ៌ស្រូវជិតនឹងទុំ។ល។ រូបថត៖ ត្រុងចិញ ថែមទាំងនៅមានស្រែចម្រុះកណ្តាលដីស្រែដែលកំពុងប្រមូលផល គឺជាស្រែសំណាបខៀវខ្ចី បង្កើតបានជាផ្ទាំងពណ៌ខុសប្លែកពីគ្នា ស្ថិតនៅចម្រុះលើកស្ទួយគ្នាដោយស្ងាត់ៗ ប្រែក្លាយជាផ្ទាំងគំនូររស់រវើករបស់តំបន់នៅទិសពាយព្យ រូបថត៖ ត្រុងចិញ នារីជនជាតិម៉ុងនិងកូនតូចតាមម៉ែចេញទៅស្រែកាំជណ្តើររបស់គ្រួសារនៅឃុំឡាផានតឹន។ រូបថត៖ ត្រុងចិញ ដីបានគ្រួសារជនជាតិម៉ុងរាស់ដីឲ្យម៉ដ្ឋ និងវាយរាបស្មើរមុនពេលសំណាបខ្ចីបានស្ទូងក្នុងស្រែ។ ឯដីស្រែដែលមានទឹកពេញរាប ភ្ជួររាស់ នឹងបង្កើនសន្សឹមៗទៅតាមកម្រិតទឹកភ្លៀងដែលបង្អុលចុះ។ រូបថត៖ ត្រុងចិញ ដោយសណ្ឋានដីតំបន់ភ្នំចោត ទីកន្លែងជាច្រើននៅស្រុកមូកាងចាយ ប្រជាជនត្រូវជ្រើសរើសនូវខ្នងភ្នំ ដើម្បីបង្កើតជាស្រែកាំជណ្តើរ ស្ថិតនៅពាក់កណ្តាលនៃកម្ពស់រាប់ពាន់ម៉ែត្រ ដោយបាទដៃទទេនិងប៉ិនប្រសប់របស់ខ្លួន។ រូបថត៖ ត្រុងចិញ កុមារទាំងឡាយតាមគ្រួសារចេញទៅស្រែប្រលែងលេងនៅក្រោមជើងនៃស្រែកាំជណ្តើរពោរពេលទៅដោយទឹក។ រូបថត៖ ដាំងតៀន នៅរយៈពេលចុងខែឧសភានិងដើមខែមិថុនា ដីស្រែកាំជណ្តើរស្ងួតបែកក្រហែង ក្រោយពេលប្រមូលផលស្រូវរដូវរងារ ដីស្រែបានស្រោចស្របដោយជំនោភ្លៀងដើមរដូវ។ ក្រោមពន្លឺរស្មីព្រះអាទិត្យ ស្រែកាំជណ្តើរពោរពេញទៅដោយទឹក បានរៀបតាមជាន់ តាមថ្នាក់ សំឡឹងមើលទៅដូចជាកាំជណ្តើរចាប់ឡើងផ្ទៃមេឃា។ នេះក៏ជារយៈពេល ដែលពណ៌ត្នោតរបស់ដីនៅ លើដីស្រែប្រែជាមានពណ៌ក្រហមជាំ ក្រោយពេលភ្លៀងរួច រំលេចផ្ទាំងពណ៌ចម្រុះខុសពីគ្នា។ ពណ៌សូកូឡានៃដី ពណ៌ខៀវនៃមេឃា ពណ៌នៃសំណាបខ្ចី ពណ៌នៃសំលៀកបំពាក់របស់នារីជនជាតិម៉ុង លេចអណ្តែតលើវាលស្រែបង្កើតជាផ្ទាំងគំនូរដ៏អស្ចារ្យ៕ អនុវត្ត៖ ក្លឹបអ្នកថតរូបកាលៈទេសៈមាស(កាសែតរូបភាពវៀតណាម)
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត