ទោះបីនៅកង្វះខាត ជួបទុក្ខលំបាកជាច្រើន ប៉ុន្តែកងយោធានិងប្រជាជននៅលើកោះតុកតាន (Toc Tan) ស្រុកទ្រឿងសារ (Truong Sa) ខេត្តខាញហ្វ័រ (Khanh Hoa) នៅតែខិតខំប្រឹងប្រែងយកជំនះទុក្ខលំបាក ការពារចីរភាពអធិបតេយ្យភាពសមុទ្រកោះពិសិដ្ឋនៃមាតុភូមិ។
ជីវភាពកងទាហានលើកោះ នៅតំបន់សមុទ្រឆ្ងាយដាច់ស្រយាល តែងតែប្រព្រឹត្តទៅដោយប្រក្រតី។ នៅទីនេះ កងទាហានវ័យក្មេងទាំងយប់ទាំងថ្ងៃ កំពុងកាន់កាំភ្លើងយ៉ាងមាំនៅក្នុងដៃ ជាមួយឆន្ទៈមោះមុត ការពារព្រំដែនមាតុភូមិ។ សព្វថ្ងៃ កោះតុកតាន (Toc Tan) មានការផ្លាស់ប្តូរជាច្រើន។ នៅលើកោះ មិនត្រឹមតែមានសំណង់សម្រាប់ភារកិច្ចការពារជាតិ សន្តិសុខសមុទ្រ ថែមទាំងមានសំណង់បម្រើជីវភាពរស់នៅ វប្បធម៌ ស្មារតី ជូនកងទាហានទៀតផង។ សំណង់អគារវប្បធម៌ពហុមុខងារ នៅចំណុចអេនិងចំណុចប៊ី លើកោះលិចទឹកតុកតាន (Toc Tan) ជាឧទាហរណ៍មួយ។ នៅទីនេះ កងទាហានមានបរិយាកាសហាត់ប្រាណ លេងកីឡា និងចូលរួមសកម្មភាពវប្បធម៌។