ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

រលកជីវិតលើកោះតុកតាន (Toc Tan)

ទោះបីនៅកង្វះខាត ជួបទុក្ខលំបាកជាច្រើន ប៉ុន្តែកងយោធានិងប្រជាជននៅលើកោះតុកតាន (Toc Tan) ស្រុកទ្រឿងសារ (Truong Sa) ខេត្តខាញហ្វ័រ (Khanh Hoa) នៅតែខិតខំប្រឹងប្រែងយកជំនះទុក្ខលំបាក ការពារចីរភាពអធិបតេយ្យភាពសមុទ្រកោះពិសិដ្ឋនៃមាតុភូមិ។

ជីវភាពកងទាហានលើកោះ នៅតំបន់សមុទ្រឆ្ងាយដាច់ស្រយាល តែងតែប្រព្រឹត្តទៅដោយប្រក្រតី។ នៅទីនេះ កងទាហានវ័យក្មេង​ទាំងយប់ទាំងថ្ងៃ កំពុងកាន់កាំភ្លើងយ៉ាង​មាំនៅក្នុង​ដៃ ជាមួយឆន្ទៈមោះមុត ការពារព្រំដែនមាតុភូមិ។ សព្វថ្ងៃ កោះតុកតាន (Toc Tan) មានការផ្លាស់ប្តូរជាច្រើន។ នៅលើកោះ មិនត្រឹមតែមានសំណង់សម្រាប់ភារកិច្ចការពារជាតិ សន្តិសុខសមុទ្រ ថែមទាំងមានសំណង់បម្រើជីវភាពរស់នៅ វប្បធម៌ ស្មារតី ជូនកងទាហានទៀតផង។ សំណង់អគារវប្បធម៌ពហុមុខងារ នៅចំណុចអេនិងចំណុចប៊ី លើកោះលិចទឹកតុកតាន (Toc Tan) ជាឧទាហរណ៍មួយ។ នៅទីនេះ កងទាហានមានបរិយាកាសហាត់ប្រាណ លេងកីឡា និងចូលរួមសកម្មភាពវប្បធម៌។


ទោះបីនៅកង្វះខាត ជួបទុក្ខលំបាកជាច្រើន ប៉ុន្តែកងទាហាននិងប្រជាជននៅលើកោះតុកតាន (Toc Tan) នៅតែខិតខំប្រឹងប្រែងយកជំនះ ការពារចីរភាពអធិបតេ្យភាពកោះសមុទ្រ នៃមាតុភូមិ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

យុទ្ធជនលេងសប្បាយជាមួយនឹងសត្វសុនខឆ្មាំកោះ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

អានសំបុត្រ ផ្ញើមកពីដីគោក។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ពេលទំនេរយុទ្ធជនលេងហ្គិតាច្រៀងជុំគ្នាយ៉ាងសប្បាយៗ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ម៉ាស៊ីនចម្រោះទឹកសមុទ្រទៅជាទឹកសាប បម្រើតម្រូវការនៅលើកោះ។រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ថ្នាលត្រកួនខៀវស្រស់ នៅកណ្តាលលំហសមុទ្រធំធេង។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

Pin ថាមពលព្រះអាទិត្យ បានដំឡើងនៅលើកោះ ផ្តល់អគ្គិសនីបម្រើការងារយោធា និងជីវភាពរស់នៅរបស់យុទ្ធជននៅលើកោះ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ឆ្លងកាត់ច្រើនដំណាក់កាលបំពេញភារកិច្ច នៅឆ្នាំ១៩៨៨ កងទាហានជើងទឹក បានពង្រាយសាងសង់ក្បូនការពារនៅលើកោះតុកតាន (Toc Tan) និងកោះផ្សេងមួយចំនួន ដើម្បីទប់ស្កាត់ទង្វើឈានពានអធិបតេយ្យភាពតំបន់សមុទ្ររបស់វៀតណាម។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ជើងទំនិញដែលបានផ្ញើមកពីដីគោក សម្រាប់កោះតុកតាន (Toc Tan)។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

សំបុត្របង្កប់មនោសញ្ចេតនាផ្ញើមកពីដីគោក។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ហ្វូងទាចិញ្ចឹមនៅលើកោះតុកតាន (Toc Tan)។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

កងទាហាននៅលើកោះតុកតាន (Toc Tan) មានប្រសិទ្ធនាមជា “អ្នកជំនាញការ” ចិញ្ចឹមសត្វ ដាំដំណាំ។ ដើម្បីមានសួនបន្លែល្អស្រស់ កងទាហាន នៅលើកោះត្រូវចំណាយទាំងកម្លាំងកាយចិត្ត។ ក្រៅពី រនាំងបាំងខ្យល់សមុទ្រ និងបង្វែថ្នាលបន្លែទៅតាមទិសរដូវខ្យល់ ការងារលាយល្បាយដាំដំណាំរួមមានសសៃដូង ដី និងជីអតិសុខុមប្រាណតាមបរិមាណសមស្រប ក៏ត្រូវចំណាយកម្លាំងកាយចិត្តជាច្រើនសម្រាប់វាដែរ។
 

ឆ្នេរថ្មកោះតុកតាន (Toc Tan) មានប្រវែង២០គីឡូម៉ែត្រ ទទឹងជិត៧គីឡូម៉ែត្រ ផ្ទៃដីប្រហែល១៤០ម៉ែត្រការេ ឆ្នេរផ្កាថ្មនៅទិសខាងជើងទូលាយក្លាយជាខ្សែក្រវាត់ព័ទ្ធជុំវិញ បង្កើតជាបឹងទឹកមួយមានជម្រៅ១៥ - ២០ម៉ែត្រ។

ក៏ដូចជាកោះនានា នៅស្រុកកោះ​ទ្រឿង​សារ (Truong Sa) កោះតុកតាន (Toc Tan) មានជួបទុក្ខលំបាកគ្រប់ជំពួក ដូចជា៖ កង្វះដីសម្បូរជីជាតិ កង្វះទឹកសាប អាកាសធាតុមិនអំណោយផល កងទាហាននៅលើកោះ បានឆ្លងកាត់ទុក្ខលំបាក សាងសង់រោងដាំបន្លែពីរខ្នង ជាមួយដំណាំត្រកួន ដើម​ជន្លង់ ស្ពៃ និងបន្លែគ្រឿងទេសមួយចំនួនដូចជា៖ ស្លឹកកំភ្លូ ជីនាងវង ជី perilla ។ល។ ឥឡូវ នៅលើកោះតុកតាន (Toc Tan) រដូវណាម្ហូបហ្នឹង បន្លែតែងមានជានិច្ចជាកាល។

ពេលវេលានៅកោះតុកតាន (Toc Tan) យើងខ្ញុំឃើញជាក់ស្តែងនូវការផ្លាស់ប្តូរលើតំបន់សមុទ្រកោះស្រុកកំណើត។ ទាំងអស់បង្កើតបានជាកោះតុកតាន (Toc Tan) មួយ សុខសាន រឹងមាំនៅចំពោះមុខជំនោររលកសមុទ្រធំធេង អមដោយខ្យល់បកបោក៕

អត្ថបទនិងរូបថត៖ ថុងហាយ
ប្រែសម្រួល៖ រីកើង



top