ក្នុងប៉ុន្មាន់ថ្ងៃដើមខែមិថុនា យើងខ្ញុំរួមដំណើរជាមួយក្រុមយុវវ័យមកទេសចរណ៍កោះកូតូ (Co To) ដែលរៀបចំដោយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ជូង (Chung) ។ បានឲ្យដឹងថា៖ ក្រុមហ៊ុននេះកំពុងអនុវត្តន៍ផលិតផលទេសចរណ៍រួមសំរាប់យុវវ័យដែលចូលចិត្តទេសចរណ៍ ប៉ុន្តែចង់ចំណាយតិច ថែមទាំងធានាបានប្រើប្រាស់សេវាកម្មទេសចរណ៍ល្អ នៅរម្មណីយដ្ឋានចាប់ចិត្តនៃប្រទេសវៀតណាមនិងលើពិភពលោក។
យើងខ្ញុំធ្វើដំណើរពីកំពង់ផែកាយរ៉ុង (Cai Rong) ដល់កោះកូតុ (Co To) ដោយនាវាទេសចរណ៍ដែលមានតំលៃ ២០ ម៉ឺនសំរាប់មនុស្សម្នាក់។ ពីកំពង់ផែ យើងខ្ញុំជិះរថយន្តប្រើភ្លើងទៅដល់កណ្តាលទីរួមស្រុកកូតុ (Co To) និងមើលឃើញភោជនីយដ្ឋាននិងសណ្ឋាគារជាច្រើន ដើម្បីបំរើភ្ញៀវទេសចរណ៍។ យើងខ្ញុំសំរាកនៅកូតូ (Co To) mini resort រួមមាន ១៧ បន្ទប់ដែលកសាងតាមរចនាបទផ្ទះឈើតូចនិងបែរមុខទៅសមុទ្រហ៊ុងវ៉ាន (Hong Van) និងមានតំលៃពី ១ លានដុង ដល់ ២ លានដុងសំរាប់មួយបន្ទប់ក្នុងរយៈពេលមួយយប់។
ភ្ញៀវទេសចរណ៍ឡើងនាវា ដើម្បីត្រៀមខ្លួនចេញដំណើរទៅកាន់កោះកូតូ (Co To) ។ ![]() ផ្លូវសមុទ្រទៅកាន់កោះ កូតូ (Co To)ដ៏មនោរម្យ ពីព្រោះយើងបានគយគន់បណ្តាភ្នំធំ ភ្នំតូចរបស់បេតិកភណ្ឌពិភពលោកឈូងសមុទ្រហាឡុង (Ha Long)។ ផ្ទះឈើតូចៗបានលាបពណ៌ខុសគ្នានិងទាក់ទាញភ្ញៀវទេសចរណ៍ នៅពេលមកឆ្នេរសមុទ្រហ៊ុងវ៉ាន (Hong Van)។ ![]() វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺជាការរួមផ្សំដ៏អស្ចារ្យរវាងថ្មនិងទឹក និងក្លាយទៅជាទីកន្លែងចាប់ចិត្ត បំផុតនៅចំពេលថ្ងៃត្រង់សំរាប់ភ្ញៀវទេសចរណ៍កោះកូតូ ដូច្នេះយើងមិនភ្លេចមិនមកទស្សនាទេ។ ![]() ទិដ្ឋភាពភូមិនេសាទនិងតំបន់ភ័ស្តុភារសំរាប់មុខរបរនេសាទលើកោះកូតូ (Co To) ។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងយល់សកម្មភាពនេសាទ កែច្នៃគ្រឿងសមុទ្ររបស់អ្នកនេសាទដែលរស់លើកោះកូតូ (Co To) ។ |
ដោយជំនួយដ៏ស្មោះត្រង់របស់ម្ចាស់កូតូ (Co To) mini resort ក្រុមយើងខ្ញុំបានជួលម៉ូតូមួយគ្រឿងដែលមានតំលៃ ២៥ ម៉ឺនក្នុងមួយថ្ងៃ ដើម្បីងាយស្រួលធ្វើដំណើរស្វែងយល់បណ្តា រម្មណីយដ្ឋានដ៏ចាប់ចិត្តលើកោះស្រស់ស្អាតនេះ។
ជិះម៉ូតូលើផ្លូវជ្រាលស្ថិតក្បែរតំបន់ព្រៃ យើងខ្ញុំបានមកដល់បង្គោលភ្លើងហ្វារកូតូ (Co To) មានកម្ពស់ ១០០ ម៉ែត្រ បើសិនប្រៀបនឹងកំរិតទឹកសមុទ្រ និងបានចាក់ទុកដូចជា “ដំបូល”របស់កោះនេះ។ យើងខ្ញុំឡើង ៧២ កាំនៃកាំជណ្តើរដែលកសាងតាមរូបសំបកខ្យង។ប៉ុន្តែជាចុងក្រោយ យើងខ្ញុំបានឡើងដល់កំពូលបង្គោលភ្លើងហ្វារ និងគយគន់ទិដ្ឋភាពស្រស់ស្អាតរវាងសមុទ្រនិងមេឃនៅទីនេះ ដែលបានបង្កើតចំណាប់អារម្មណ៍មិនអាចភ្លេចបានចំពោះយើងខ្ញុំ។
ធ្លាប់ឮអំពីកោះកូតូ (Co To) មានវាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺការរួមផ្សំដ៏ពិសេសនិងអស្ចារ្យរវាងថ្មនិងទឹក នៅចំពេលថ្ងៃត្រង់ ដែលពេលវេលាមកទស្សនាដ៏ស្អាតបំផុតចំពោះភ្ញៀវទេសចរណ៍មិនអាចមិនមកទស្សនាទេ។ នៅពេលមកដល់ទីកន្លែងនេះ យើងខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលមើលឃើញភ្នំខ្ពស់ស្កឹមស្កៃដែលឆ្ពោះទៅកាន់សមុទ្រដែលប្រៀបនឹងក្រចកសត្វនាគ។
តាមប្រជាជនរស់លើកោះនេះនិយាយឲ្យដឹងថា វាលថ្ម ម៉ោងរ៉ុង (Mong Rong) មានឈ្មោះផ្សេងគឺកូវមី (Cau Mi) មានទំហំ ៤០ ហិចតា ប្រវែង ២ គីឡូម៉ែត្រ តាមទិសឦសាន-ទិសនិរតី។ វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺប្រព័ន្ធថ្មSedimentary ដែលរេចរីលដោយទឹកសមុទ្រ។ ឆ្លងកាត់រាប់រយឆ្នាំអភិវឌ្ឍន៍ភូគព្ភសាស្ត្រ ផ្ទាំងថ្មដែលមានរូបរាងពិសេសទាំងនោះ ត្រួតឡើងគ្នានិងពណ៌ថ្មនៅតែស្រស់ស្អាត។ វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺជាទីកន្លែងស្អាតបំផុត ដើម្បីយើងគយគន់ព្រះអាទិត្យរះនៅកោះកូតូ (Co To)។
ឆ្លងកាត់ផ្លូវ romatic ដែលមានឈ្មោះ “ផ្លូវស្នេហា” ស្ថិតក្នុងទីរួមស្រុក យើងខ្ញុំមកឆ្នេរសមុទ្រវ៉ានចាវ (Van Chay) ដែលចាត់ទុកដូចជាសមុទ្រស្អាតបំផុត នៅកោះកូតូ (Co To) ។ ក្នុងខែមិថុនាគឺខែចាប់ផ្តើមរដូវទេសចរណ៍ ដូច្នេះវាលសមុទ្រវ៉ានចាវ (Van Chay) តែងតែជាច្រើនកុះករ។ នៅពេលអស្តង្គតរៀប បរិយាកាសនៅទីនេះពិតជាអ៊ូអរ ពីព្រោះភ្ញៀវងូតទឹកសមុទ្រនិងលោតរលកសមុទ្រ។
ភ្ញៀវមកទស្សនាបង្គោលភ្លើងហ្វារខ្ពស់បំផុត នៅ កោះកូតូ (Co To) ។
បង្គោលភ្លើងហ្វារកូតូ (Co To) គឺមួយក្នុងចំណោម ៣០ “កែវភ្នែកនៃសមុទ្រនៅរាត្រី”
កំពុងបំភ្លឺលើតំបន់សមុទ្ររបស់ប្រទេសវៀតណាម។ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានកសាង ពីចុងសតវត្សរ៍ ១៩ ។ នាសព្វថ្ងៃនេះ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានប្រើប្រាស់ថាមពល ពីព្រះអាទិត្យ ដូច្នេះបង្គោលភ្លើងហ្វារនេះអាចបំភ្លឺក្នុងរយៈពេលយូរជាង។ ទិដ្ឋភាពនៃកោះកូតូ (Co To) មើលពីកំពូលបង្គោលភ្លើងហ្វារកូតូ (Co To)។ ពីបង្គោលភ្លើងហ្វារកូតូ (Co To) មើលសម្លឹងឆ្ងាយបន្តិច យើងបានមើលឃើញកោះកូតូ (Co To) តូចនិងកោះថាញឡឹន (Thanh Lan) កោះទាំងពីរនេះមានវាលខ្សាច់ដ៏មនោរម្យ។ ភ្ញៀវងូតទឹកសមុទ្រក្នុងទឹកសមុទ្រថ្លាឈ្វេងនិងត្រជាក់ នៅសមុត្រវ៉ានចាវ (Van Chay)។ ![]() ភ្ញៀវទេសចរណ៍ងូតទឹកសមុទ្រថ្លាឈ្វេង តោងថ្មនិងទទួលរលកសមុទ្របោកបក់ដល់ត្រើយ។ ![]() បើសិនឆ្នេរសមុទ្រហ៊ុងវ៉ាន(Hong Van) និងវាលថ្មម៉ោងរ៉ុង (Mong Rong) គឺជាទីកន្លែងគយគន់ ព្រះអាទិត្យរះស្អាតបំផុត រីឯឆ្នេរសមុទ្រវ៉ានចាវ ( Van Chay ) វិញ ទីកន្លែងចុងក្រោយនៃ កោះកូតូ (Co To) ពិតជា romantic និងសុខសាន។ នារាត្រី សម្លេងច្រៀង ការជួបជុំនិងពិភាក្សារបស់បណ្តាក្រុមភ្ញៀវទេសចរណ៍ បានរៀបចំក្បែរ អណ្តាតភ្លើងឆេះ នៅឆ្នេរសមុទ្រ។ នាទីសំរាករបស់ភ្ញៀវក្នុងផ្ទះឈើស្អាតនៃតបន់ ក្បែរឆ្នេរសមុទ្រហ៊ុងវ៉ាន់ (Hong Van)។ មកទស្សនាកោះកូតូ (Co To) ភ្ញៀវនឹងជិតស្និទ្ធជាមួយធម្មជាតិ ស្របខ្លូនក្នុងទេសភាពមនោរម្យនៅទីនេះ។ |
នាពេលយប់ យើងខ្ញុំពិសាពិធីជប់លៀងគ្រឿងសមុទ្រស្រស់ រួមមានមឹក បង្គា ត្រី ឬខ្យងម្រាមដៃឮសម្លេងរលកសមុទ្របោកបក់ដល់ត្រើយ ក្រោមពន្លឺមកពីចង្កៀងឲ្យដឹងព្យុះដែលរៀបចំយ៉ាងសមស្រប។ ដំណើរទេសចរណ៍កោះកូតូ (Co To) របស់យើងខ្ញុំបានបញ្ចប់ដោយបណ្តាបទចម្រៀងសប្បាយរីករាយ ការជួយជុំនិងចែករំលែកបទពិសោធន៍ទេសចរណ៍ជាមួយបណ្តាសមាជិកវ័យក្មេងក្នុងក្រុមក្បែរអណ្តាតភ្លើងឆេះនៅឆ្នេរសមុទ្រ./.
បើសិនជាអ្នកចង់ទេសចរណ៍កោះកូតូ (Co To) និងចំណាយពី ៩៩៩ ពាន់សំរាប់មនុស្សម្នាក់ ភ្ញៀវអាចទាក់ទងនឹងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ជូង (Chung)។ |
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត