• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

របរតម្បាញឫស្សីនៃជនជាតិកើទូ (Co Tu)

ជនជាតិ​កើទូ (Co Tu) ​រស់នៅ​តាម​បណ្តោយ​ដង​ភ្នំ​ទ្រឿង​សើន (Truong Son) ​​មហិមា​ ពួកគាត់​បាន​ស្គាល់​ដល់​​ដោយមុខ​​របរសិប្បកម្ម​ប្រណីតៗ​ ​ដូចជា​តម្បាញ​សូត្រ​ កុលាលភាជ​ន៍​ ដំដែក។ល។ ពិសេស​ជាង​គេ​ គឺរបរ​តម្បាញ​ឫស្សី​។ នោះ​​ជា​មុខ​​របរ ហើយ​​ជា​មោទនភាព​​នៃ​ជនជាតិ​កើទូ (Co Tu)​ ​រហូតដល់​សព្វថ្ងៃ​​នៅតែ​បាន​អភិរក្ស។​

មិនដឹង​ថា​​របរ​តម្បាញ​ឫស្សី​របស់​ជនជាតិ​កើទូ (Co Tu)​ មាន​តាំងពីកាល​ណា​នោះទេ​​ ប៉ុន្តែ​ដឹង​ថា​​ឆ្លងកាត់​ប៉ុន្មាន​រដូវកាល​ ​ព្រៃឈើភ្នំទ្រឿង​សើន (Truong Son) ​​ជ្រុះ​ស្លឹក​ប៉ុន្មានដង​​ ។ល។ ទោះបី​​ធ្វើការ​ងារ​អ្វី​ ឬ​នៅ​ទីណា​ ជនជាតិ​កើទូ (Co Tu)​ នៅតែ​​ផ្សារភ្ជាប់នឹង​​កាផា​ជា​និច្ច​។ និយាយ​ដល់​កាផា​ជនជាតិកើទូ (Co Tu)​ មិន​អាច​មិន​និយាយដល់​​​សាលេត​គឺ​ជា​កាផា ​ដែល​មានថង​៣ ​​របស់​ជនជាតិ​កើទូ (Co Tu) ជា​កំពូលសិល្បៈ​តម្បាញ​ឫស្សី​ ដែល​គ្មាន​​ទីកន្លែង​ណាលើ​​ពិភពលោក​នេះ អាច​​ធ្វើ​​បាន​ឡើយ​។ ព្រែង គឺ​ជា​ប្រភេទ​កាផា​​តូច​មួយ​ បាន​តុបតែង​ទៅ​ដោយ​ផ្កា​ភ្ញី​ពិសេស​ សម្រាប់​កុមារ​​កើទូ (Co Tu)​ ធ្វើ​ដំណើរ​តាម​​ម៉ែទៅលេង​បុណ្យ​។ ព្រូម​ គឺ​ជា​​ប្រភេទ​កាផា​មួយ ​ដោយ​ឡែក​សម្រាប់​នារី​ ដាក់​​អំណោយ​ជូន​​ឪពុក​ម្តាយ​ ឬ​សម្រាប់​នារី​កើទូ (Co Tu) ​ពាក់​បញ្ចេញ​រាង​ទន់​ភ្លន់​​ក្នុង​របាំរាំ​ប្រពៃណី​។


មុខ​របរ​តម្បាញ​ឫស្សី​​ផ្សារភ្ជាប់នឹង​ជីវិត​ជន​ជាតិ​កើទូ (Co Tu)​។​




បន្ទះ​ផ្តៅ​ ឫស្សី​ ​ស្លឹក​តើយ​។ល។ ជា​វត្ថុធាតុ​ សម្រាប់​ធ្វើ​​ផលិតផល​របស់​ជនជាតិ​កើទូ (Co Tu)​។​


ភ្ញៀវទេសចរ​ ​ទស្សនា​ផលិតផល​​តម្បាញ​ឫស្សី ​របស់ជនជាតិ​កើទូ (Co Tu)​។​


ភ្ញៀវទេសចរ​បាន​ណែនាំ​​របៀប​តម្បាញ​ផលិតផល​មួយ ​របស់​ជនជាតិ​កើទូ (Co Tu)​។​


ផលិតផល​ប្រពៃណី​​បុរាណ​របស់​ជនជាតិ​កើទូ (Co Tu)​។​


បច្ចេកទេស​​តម្បាញ​ឫស្សី​ជនជាតិ​កើទូ (Co Tu) ​ពិបាក​ស្មុគស្មាញណាស់​​ យោង​តាម​​ផលិតផល​នីមួយ​ៗ ​នឹង​មាន​បច្ចេកទេស​តម្បាញ​​ផ្សេងៗគ្នា​។ កាផា​​ដាក់​​​ស្រូវ​បាន​​តម្បាញ​​ដោយ​បន្ទះ​ឫស្សីបែប​​លើកមួយ​សង្កត់មួយ​​។ កាផាដាក់​​ឈើ​ បាន​តម្បាញ​​បែប​រូ​ប​ឆកោណ​ ឬ​តម្បាញ​​ដោយ​បន្ទះផ្តៅ​​​រាង​ចតុកោណ​សមបាត​​ កាផា​សម្រាប់​​កុមារ​​តម្បាញ​បន្ទះឫស្សី​បែប​​លើកមួយ​សង្កត់​មួយ​ គួប​ផ្សំនឹង​បច្ចេកទេស​តម្បាញ​ឆៀង​ស្មុគស្មាញ មាន​រាង​ស៊ីឡាំង​​ មាត់​មូល​​បាត​រាង​ការេ​។ល។ តាលែត​និង​​កាផា​​ដាក់​គ្រឿងអាលង្ការ​ សំពត់​​សង្កិប​​ បាន​​តម្បាញ​​បែប​លើកមួយ​សង្កត់​មួយ​ គួប​ផ្សំ​នឹង​បច្ចេកទេស​តម្បាញ​ប្រណីត​ផ្សេងៗ មាន​កម្រិត​មាំមួន​ខ្ពស់ សម្រាប់​តែ​ជូន​ជា​អំណោយ​ ដល់​ភ្ញៀវ​ តន្លង​​ ឬធ្វើ​ជា​បណ្តាការ​។

ដើម្បី​មិនធ្វើ​ឱ្យ​សាប​រលាប​តម្លៃ​មុខរបរ​សិប្បកម្ម​តម្បាញ​ប្រពៃណី​ ថ្មីៗនេះ គម្រោង​​ទ្រឿង​សើន (Truong Son) ​បៃតង​ បង្កើតដោយ​​ស្ថាប័ន​​អភិវឌ្ឍន៍​អន្តរជាតិ​អាមេរិក​ ជំនួយ​សហការ​ជាមួយនឹង​​សម្ពន្ធ​សមាគម​​នាំចេញ​ទំនិញ​សិប្បកម្ម​ (VietCraft) ជំនួយ​​ឧបត្ថម្ភ​គ្រួសារ​​ជាង​៤៥០​ នៅ​១០​ឃុំ​ ចំណុះ​៣ស្រុក​​ ស្រុក​ដុង​យ៉ាង (Dong Giang) ស្រុក​តីយ៉ាង (Tay Giang) និង​ណាម​យ៉ាង​ (Nam Giang) ខេត្ត​ក្វាង​ណាម (Quang Nam) ​ចូល​រួម​​សកម្មភាព​អភិវឌ្ឍន៍​​តំបន់​វត្ថុធាតុ​ដើម​ផ្តៅ​​ និង​បណ្តុះ​​បណ្តាល​មុខរបរ​តម្បាញ​សិប្បកម្ម​ អភិវឌ្ឍន៍​ទីផ្សារ​ រកប្រាក់​ចំណូល​​បន្ថែម​សម្រាប់​មាមីង​​ជនជាតិ​កើទូ (Co Tu)​។​

អាច​​និយាយថា ផលិតផល​​តម្បាញ​ជនជាតិកើទូ (Co Tu)​ ជា​​លទ្ធផល​នៃ​ការ​ពលកម្ម​​ច្នៃប្រឌិត​។ ទោះបី​ផលិតផល​​ណាក៏ដោយ​ ប្រដាប់​ប្រើប្រាស់​​ប្រចាំថ្ងៃ​ របស់​​ជនជាតិ​កើទូ (Co Tu) ​នៅតែ​ប្រណីតៗ​​ ងាយស្រួល និង​រឹង​មាំ​។ មុខរបរ​តម្បាញ​​​មិនត្រឹមតែ​បម្រើតម្រូវ​ការ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ នៅទាំង​រូម​​ចំណែក​ពិត​ប្រាកដ​​ដល់ការអភិរក្ស​ ពង្រីក​​លក្ខណៈ​វប្បធម៌​ជនជាតិកើទូ (Co Tu)​ ​ដោយ​មុខរបរ​​តម្បាញ​ជនជាតិកើទូ (Co Tu) ​បាន​អភិរក្ស​ ធ្វើ​ឱ្យ​មានភាព​សម្បូរ​បែប​ជាង ពិពិធ​​ជាង​ឃ្លាំង​ផលិតផល​​សិប្បកម្ម​ប្រពៃណី​ នៃប្រជាជន​វៀតណាម​។​



សាលេត​ គឺ​ជា​កាផា​ថង់​៣​​របស់​ជនជាតិ​កើទូ (Co Tu)​​។






ផលិតផល​តម្បាញ​ប្រពៃណីបុរាណ​របស់​ជនជាតិកើទូ (Co Tu)​។












ម៉ូដម៉ា​ផលិតផល​តម្បាញ​ថ្មី​របស់​កើទូ (Co Tu)​។​


អតីត​កាលការ​​​តម្បាញឫស្សី​​​សម្រាប់បម្រើ​តែ​​ជីវភាពរស់នៅ​ប្រចាំថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​​មាមីង​កើទូ (Co Tu)​ អាច​​​​តម្បាញធ្វើ​​​​តាម​តម្រូវការ​​ម៉ូដម៉ាថ្មីៗ​​ នាំទៅ​​ផលិតផល​​បម្រើ​ទីផ្សារ​ធំ​។ ការ​​ផ្លាស់​ប្តូរ​នេះ សង្ឃឹម​ថា​នឹង​​លើកទឹក​ចិត្ត​​យុវវ័យ​អភិរក្ស​​និង​​ពង្រីក​​មុខរបរ​ប្រពៃណី​ រក្សា​​ទុក​កាផា​ កន្ត្រក​។ល។ ធ្លាប់​​ផ្សារភ្ជាប់​និង​ចិញ្ចឹម​ទឹក​ចិត្ត​​របស់​ជនជាតិ​កើទូ (Co Tu)​។​

កន្លង​​ទៅ​នៅ​​រដ្ឋធានីហាណូយ​ សម្ពន្ធសមាគម​​នាំចេញ​​ទំនិញ​សិប្បកម្ម​វៀតណាម​ (Vietcraft) សហការនឹង​ Gallery 39 ទស្សនាវដ្តី​​ពន្លឺរស្មី​ និង​អង្គការ​ស្រឡាញ់​​វប្បធម៌​មុខរបរ​សិប្បកម្ម ​នៃបងប្អូន​ជនជាតិ​​វៀតណាម​ រៀប​ចំ​​កម្មវិធី​ តាំង​ពិព័រណ៍​​និង​ឧទ្ទេសនាម​មុខ​របរ​តម្បាញ​ឫស្សី​​កើទូ (Co Tu) ឧទ្ទេសនាម​ដល់​​ភ្ញៀវ​ទេសចរ​​ដែលអញ្ជើញ​មកទស្សនា​ ដឹង​នូវ​លក្ខណៈ​​ពិសេស​ក្នុង​​ជីវភាព​រស់នៅ​ ទំនៀម​ទម្លាប់​ វប្បធម៌ និងផ្ទាំង​ទិដ្ឋភាព​​សមូហភាព ​​អំពី​មុខរបរ​តម្បាញ​ឫស្សី​​របស់​ជនជាតិ​កើទូ (Co Tu)​៕​

អត្ថបទនិងរូបថត៖ ត្រឹន ថាញយ៉ាង ប្រែសម្រួល៖ រីកើង

អ្នកជួសជុលម៉ាស៊ីនចាក់ថាសចម្រៀងចាស់

អ្នកជួសជុលម៉ាស៊ីនចាក់ថាសចម្រៀងចាស់

ធ្លាប់ជាអ្នកលេងហ្គីតាបុរាណដ៏ល្បីល្បាញនៅទីក្រុង ដាឡាត ( Da Lat)​ អស់​រយៈពេលជាច្រើនឆ្នាំនៃការសម្តែង បណ្តុះបណ្តាល និងផលិតហ្គីតាដែល​ទទួលស្តង់ដារអន្តរជាតិ ហើយ​បាន​ទទួលបានការវាយតម្លៃខ្ពស់ និងការបញ្ជាទិញដោយអ្នកលេងហ្គីតា។   

Top