• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ

រួមជាមួយនឹងប្រទេសជាតិបោះជំហានចូលកាន់បុព្វហេតុថ្មី រណសិរ្សមាតុភូមិវៀតណាម បន្តបើកទូលាយប្លុកសាមគ្គីទូទាំងប្រជាជន, សកម្មចលនាប្រជាជនពង្រីកស្មារតីម្ចាស់ការច្នៃប្រឌិត ជំនះការលំបាក ប្រឡងប្រណាំងពលកម្ម, សកម្មចូលរួមស្ថាបនាបក្សនិងរដ្ឋអំណាច។ តាមរយៈនោះ បង្កើតទៅជាកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ។

បន្ទាប់ពីប្រទេសជាតិឯកភាព ដើមខែកុម្ភៈ ឆ្នាំ១៩៧៧ ថ្នាក់ដឹកនាំនៃអង្គការទាំងបីរួមមាន៖ រណសិរ្សមាតុភូមិវៀតណាម រណសិ្សជនជាតិរំដោះភូមិភាគខាងត្បូងវៀតណាម សហព័ន្ធកងកម្លាំងជនជាតិប្រជាធិបតេយ្យនិងសន្តិភាពវៀតណាមបានប្រជុំនិងដាច់ចេញសេចក្តីសម្រេចចិត្ត ឯកភាពអង្គការទាំងបីនេះទៅជាអង្គការនយោបាយតែមួយគត់ យកឈ្មោះថារណសិរ្សមាតុភូមិវៀតណាម។
 

រណសិរ្សមាតុភូមិវៀតណាម ជាផ្នែកមួយនៃរចនាសម្ពន្ធនៃប្រព័ន្ធនយោបាយរបស់ប្រទេសសាធារណរដ្ឋសង្គមវៀតណាម ជាអង្គការសហព័ន្ធនយោបាយ សម្ពន្ធភាពស្មគ្រចិត្តនៃអង្គការនយោបាយ អង្គការនយោបាយ - សង្គមនានា អង្គការសង្គមនិងបុគ្គលគំរូនានា នៅក្នុងស្រទាប់វណ្ណៈ ស្រទាប់សង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។

ផ្តើមពីនោះមកដល់សព្វថ្ងៃ រណសិរ្សមាតុភូមិវៀតណាម បានក្លាយជាទីកន្លែងប្រជុំប្រជាជនវៀតណាម កសាងរដ្ឋនៃសាធារណរដ្ឋសង្គមនិយម ជាមួយនឹងចលនាដូចជា៖ បំបាត់ភាពក្រីក្រ   តបស្នងសងគុណ, “ទូទាំងប្រជាជនកសាងជីវភាពរស់នៅថ្មីនៅតំបន់ទីប្រជុំជន”, ការចលនា “ទិវាដើម្បីជនក្រីក្រ”, ចលនា “ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ - មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយ”, ការចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”។...
 

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ គណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ រៀបចំមហោឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ឆ្នាំ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម - ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០)។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលរួមនិងអានសុន្ទរកថាដ៏សំខាន់ នៅពិធីនោះ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) នឹងសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ ចូលរួមពិធីនេះ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងស្ងើចសសើរមជ្ឈិម បំពាក់គ្រឿងឥស្សរិយយសហូជីមិញ លើទង់ប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងស្ងើចសសើរមជ្ឈិម បំពាក់គ្រឿងឥស្សរិយយសហូជីមិញ ជូនរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ ត្រុងដឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូអញ្ជើញចូលរួមពិធីនេះ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូអន្តរជាតិអញ្ជើញចូលរួមពិធីនេះ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងបរិបទទូទាំងប្រទេសរួមដៃដើម្បីបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិសព្វថ្ងៃ រណសិរ្សមាតុភូមិវៀតណាមបន្តជាទីកន្លែងប្រជុំពង្រីកកម្លាំងនៃប្លុកមហាសាមគ្គីជនជាតិ ឆ្ពោះទៅកាន់គោលដៅរួមគឺរក្សាភាពឯករាជ អធិបតេយ្យជាតិ រក្សាលំនឹងនយោបាយ - សង្គម កសាងប្រទេសជាតិមួយថ្ងៃទៅមួយថ្ងៃកាន់តែរុងរឿង ស៊ីវិល័យ បរិយាបន្ននឹងនិន្នាការអភិវឌ្ឍន៍នៃពិភពលោក។
 

“អំឡុង៩០ឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ស រណសិរ្សជនជាតិឯកភាពវៀតណាម បានបញ្ចេញកម្លាំងសកម្មភាព បំផុសស្មារតីស្នេហាជាតិ ពង្រីកកម្លាំងមហិមារបស់ជនជាតិ ប្រគំកម្លាំងជនជាតិនឹងកម្លាំងសម័យ រួមចំណែកនាំនាវាបដិវត្តន៍វៀតណាម ឆ្ពោះទៅកាន់ភាពជោគជ័យនេះ រហូតដល់ភាពជោគជ័យផ្សេងទៀត"។
ដកស្រង់ប្រសាសន៍របស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អានសុន្ទរកថាសំខាន់ នៅពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ឆ្នាំ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម - ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ -  ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០)។

ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិនៅដំណាក់កាលថ្មី រណសិរ្សមាតុភូមិវៀតណាម បានដាក់ចេញនូវភារកិច្ចស្នូល។ តាមនោះ រណសិរ្សគ្រប់ជាន់ថ្នាក់ បន្តឈ្វេងយល់ទស្សនទានរបស់បក្ស សតិអារម្មណ៍លោកប្រធានហូជីមិញ ស្តីពីមហាសាមគ្គីជនជាតិ បន្តលើកទឹកចិត្តស្រទាប់ប្រជាជនពង្រីកប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ស្មារតីស្វ័យភាព បំណងកសាងប្រទេសជាតិរីកចម្រើន, ចំពោះមុខគឺរួមកម្លាំង រួមចិត្តនឹងបក្សរដ្ឋ ឆ្លងកាត់ស្ថានភាពលំបាក បញ្ហាប្រឈមនៃជំងឺរាតត្បាតកូវិដ - ១៩ ជំនះខូចខាត់ដោយសារខ្យល់ព្យុះ រួមចំណែកធានាសុខុមាលភាព ថែទាំល្អនូវជីវភាពរស់នៅ សម្ភារៈ និងស្មារតី របស់ប្រជាជន និងអភិឌ្ឍន៍សេដ្ឋកិច្ច - សង្គម។


ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ នូវតាមភូមិក្នុងឃុំដូរខ្មាំង (Dur Kmal) ស្រុកក្រុងអាណា (Krong Ana) ខេត្តដាក់ឡាក់ (Dak Lak) នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ឆ្នាំ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជាមួយនឹងស្រទាប់ប្រជាជនអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) និងលោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹន ថាញម៉ឹន (Tran Thanh Man) ជាមួយនឹងប្រជាជននៅភូមិណាមអូទ្រិញ (Nam O Trinh) នាឱកាសទិវាបុណ្យសាមគ្គីទូទាំងជនជាតិឆ្នាំ២០១៩ នៅភូមិណាមអូទ្រីញ (Nam O Trinh) ឃុំធ្វីទ្រីញ (Thuy Trinh) ស្រុកថៃធ្វី (Thai Thuy) ខេត្តថ្ងៃបិញ (Thai Binh)។ រូបថត៖ ទ្រុងដឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្រ្តី វឿង ឌិញហ្វេ (Vuong Dinh Hue) អញ្ជើញទៅទស្សនាតង់ទំនិញតាំងផលិតផល នៅសន្និសីទបូកសរុប១០ឆ្នាំអនុវត្តការចលនា “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” នៅក្រុងហាណូយ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ រូបថត៖ ត្រឹនវៀត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឿង តឹនសាង (Truong Tan Sang) សួរសុខទុក្ខជូនអំណោយដល់គ្រួសារគំរូ នៅទិវបុណ្យមហាសាមគ្គីទូទាំងជនជាតិ នៅឃុំអានមី (An My) ស្រុកប៊ីញឡុក (Binh Long) ខេត្តហាណាម (Ha Nam) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤។ រូបថត៖ ង្វៀនខាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹន ថាញម៉ឹន  (Tran Thanh Man) ជូនបាច់ផ្កាជូនពរថ្ងៃព្រះយេសូចាប់បដិសន្ធិ នៅទីស្តីការគណៈតំណាងសាសនាដំណឹងល្អ ខេត្តដាក់ឡាក់ (Dak Lak) ឆ្នាំ២០១៩។ រូបថត៖ ត្វឹនអាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


មាមីងប្រជាជនភូមិចាឡូវ (Cha Lau) ឃុំណឹមយ៉ាយ (Nam Giai) (ក្វេភុង - Que Phong) រាំសប្បាយនៅទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ។ រូបថត៖ ថាញតុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តបេនត្រែ (Ben Tre) សហការនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ មេបញ្ជាការតំបន់២នៃកងទ័ពជើងទឹក រៀបចំដំណើរទៅជូនអំណោយធុងតម្កល់ទឹក  ផ្តល់ទឹកសាប ទឹកផឹកជូនប្រជាជន ដែលមានស្ថានភាពជួបលំបាក ក្រុមគ្រួសារក្រីក្រ គ្រួសារទាបនឹងក្រ និងប្រជាជននៅតំបន់រាំងស្ងួតជ្រាបប្រៃ លើភូមិសាស្រ្តខេត្តបេនត្រែ (Ben Tre) (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០)។ ក្នុងរូបថត៖ បូមទឹកសាបដោយឥតគិតថ្លៃសម្រាប់ប្រជាជន។ រូបថត៖ ហ្វីញភុកហូវ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

សកម្មភាពនៃរណសិរ្សនឹងបន្តឆ្ពោះសំដៅទៅកាន់មូលដ្ឋាន ភូមិសាស្រ្តទីប្រជុំជន, ជំរុញការចលនា ប្រឡងប្រណាំងស្នេហាជាតិ ដើម្បីឆ្លើយតបនូវបំណង ដោះស្រាយនូវបញ្ហាជាក់ស្តែងរបស់ប្រជាជន។ លើកកម្ពស់គុណភាពនៃការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីប្រជុំជនស៊ីវិល័យ” ការចលនា “ប្រជាជន​វៀត​ណាម​អាទិភាពប្រើប្រាស់ទំនិញវៀតណាម” និងការចលនាប្រឡងប្រណាំង “សាមគ្គីច្នៃប្រឌិត លើកកម្ពស់ពលានុភាព គុណភាព ប្រសិទ្ធភាព សមាហរណកម្មអន្តរជាតិ”។
 

រណសិរ្សជាស្ពានរឹងមាំរបស់ប្រជាជនជាមួយនឹងបក្ស រដ្ឋ ដែលគ្មានកម្លាំងឯណាមួយអាចបំបែកបំពាក់បានឡើយ”។
ដកស្រង់ប្រសាសន៍លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អានសុន្ទរកថាសំខាន់ នៅពិធីអបអរសារទខួបអនុស្សាវរីយ៍លើកទី៩០ឆ្នាំ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម - ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០)។

ឆ្លងកាត់ជិតមួយសតវត្សរ៍ ជាមួយនឹងរូបភាពរៀបចំនិងឈ្មោះហៅផ្សេងគ្នា រណសិរ្សជនជាតិឯកភាពវៀតណាមនេះ ជារណសិរ្សមាតុភូមិវៀតណាម តែងស្មោះត្រង់ជាមួយនឹងផលប្រយោជន៍របស់ប្រជាជន គំរូសម្រាប់ប្រពៃណីសាមគ្គីជនជាតិ ជានិមិត្តរូបនៃទឹកចិត្តមោទនៈ ស្ទួយជនជាតិ  ជាប្រាជ្ញា គ្មានកម្លាំងអ្វីមួយអាចកែប្រែស្រទាប់ប្រជាជនវៀតណាមស្រឡាញ់ទឹកដី ក្នុងបុព្វហេតុតស៊ូរំដោះជនជាតិ ឯកភាពទឹកដី កសាងនិងការពារមាតុភូមិ។

រណសិរ្សមាតុភូមិវៀតណាម បានប្រាកដក្លាយជាទីកន្លែងបង្ហាញពីឆន្ទៈ បំណងប្រាថ្នា នៃប្លុកមហាសាមគ្គីទូទាំងប្រទេស, ទីកន្លែងប្រជុំនិងពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន សាមគ្គីលើកទឹកចិត្តប្រជាជនរួមគ្នាយកជំនះនូវរាល់ឧបសគ្គ តស៊ូឆ្ពោះទៅការដណ្តើមយកសមិទ្ធិផលធំៗ ខាងសេដ្ឋកិច្ច សង្គម លើកកម្ពស់ទីជំហរ រូបភាពនៃជនជាតិវៀតណាម នៅលើឆាកអន្តរជាតិ៕

 

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) តាមរយៈគំហើញរបស់អន្តរជាតិ

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) តាមរយៈគំហើញរបស់អន្តរជាតិ

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ដ៏ល្បីល្បាញលើទ្វីបទាំងប្រាំ ដែលជាជ័យជំនះធ្វើឲ្យកក្រើកផែនដីរបស់ប្រជាជនវៀតណាម 

Top