រួមជាមួយនឹងប្រទេសជាតិបោះជំហានចូលកាន់បុព្វហេតុថ្មី រណសិរ្សមាតុភូមិវៀតណាម បន្តបើកទូលាយប្លុកសាមគ្គីទូទាំងប្រជាជន, សកម្មចលនាប្រជាជនពង្រីកស្មារតីម្ចាស់ការច្នៃប្រឌិត ជំនះការលំបាក ប្រឡងប្រណាំងពលកម្ម, សកម្មចូលរួមស្ថាបនាបក្សនិងរដ្ឋអំណាច។ តាមរយៈនោះ បង្កើតទៅជាកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ។
បន្ទាប់ពីប្រទេសជាតិឯកភាព ដើមខែកុម្ភៈ ឆ្នាំ១៩៧៧ ថ្នាក់ដឹកនាំនៃអង្គការទាំងបីរួមមាន៖ រណសិរ្សមាតុភូមិវៀតណាម រណសិ្សជនជាតិរំដោះភូមិភាគខាងត្បូងវៀតណាម សហព័ន្ធកងកម្លាំងជនជាតិប្រជាធិបតេយ្យនិងសន្តិភាពវៀតណាមបានប្រជុំនិងដាច់ចេញសេចក្តីសម្រេចចិត្ត ឯកភាពអង្គការទាំងបីនេះទៅជាអង្គការនយោបាយតែមួយគត់ យកឈ្មោះថារណសិរ្សមាតុភូមិវៀតណាម។
រណសិរ្សមាតុភូមិវៀតណាម ជាផ្នែកមួយនៃរចនាសម្ពន្ធនៃប្រព័ន្ធនយោបាយរបស់ប្រទេសសាធារណរដ្ឋសង្គមវៀតណាម ជាអង្គការសហព័ន្ធនយោបាយ សម្ពន្ធភាពស្មគ្រចិត្តនៃអង្គការនយោបាយ អង្គការនយោបាយ - សង្គមនានា អង្គការសង្គមនិងបុគ្គលគំរូនានា នៅក្នុងស្រទាប់វណ្ណៈ ស្រទាប់សង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។
|
ផ្តើមពីនោះមកដល់សព្វថ្ងៃ រណសិរ្សមាតុភូមិវៀតណាម បានក្លាយជាទីកន្លែងប្រជុំប្រជាជនវៀតណាម កសាងរដ្ឋនៃសាធារណរដ្ឋសង្គមនិយម ជាមួយនឹងចលនាដូចជា៖ បំបាត់ភាពក្រីក្រ តបស្នងសងគុណ, “ទូទាំងប្រជាជនកសាងជីវភាពរស់នៅថ្មីនៅតំបន់ទីប្រជុំជន”, ការចលនា “ទិវាដើម្បីជនក្រីក្រ”, ចលនា “ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ - មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយ”, ការចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”។...
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម